ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​បែកក្បាល និង​បាក់ជើង​ម្ខាង

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​វ័យ​កណ្ដាល​ម្នាក់​ត្រូវ​រថយន្ដ​បុក​បែកក្បាល​ហូរ​ឈាម និង​បាក់ជើង​ម្ខាង ខណៈ​ជិះ​កង់​ឆ្លងថ្នល់​មិន​មានការ​ប្រុង​ប្រយ័ត្ន កាលពី​វេលា​ម៉ោង​១៦​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥…

ខេត្តពោធិ៍សាត់ ៖ បុរស​វ័យ​កណ្ដាល​ម្នាក់​ត្រូវ​រថយន្ដ​បុក​បែកក្បាល​ហូរ​ឈាម និង​បាក់ជើង​ម្ខាង ខណៈ​ជិះ​កង់​ឆ្លងថ្នល់​មិន​មានការ​ប្រុង​ប្រយ័ត្ន កាលពី​វេលា​ម៉ោង​១៦​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១២ ២១៣ ស្ថិត​ក្នុងភូមិ​ដើម​ច្រេស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សឿ​ន សេន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ជា​ជាង​ជួសជុល​រថយន្ដ​នៅ​ភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ។ បែកក្បាល​ហូរ​ឈាម និង​បាក់ជើង​ខាងស្ដាំ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​បំផុត ដែល​អ្នក​ទៅ​ឈរ​មើល​ពុំ​មាន​អ្នក​ណា​សង្ឃឹម​រស់​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ដំបូង​ជន​រង​គ្រោះ​ជិះ​កង់​ចេញពី​ផ្លូវ​កៅស៊ូ​ផ្សា​របឹង​ខ្នារ​ពី​ត្បូង​ទៅ​ជើង​ហើយ បាន​ឆ្លងផ្លូវ​ជាតិ​លេខ​៥​ដោយ​ពុំ​បាន​មើល​ឆ្វេង​មើល​ស្ដាំ ។ ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ប្រភេទ​ដឹងអ្នកដំណើរ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-៤២១៨ ធ្វើ​ចរាចរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ទិស​លិច បាន​បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ខ្ទាត​ចេញពី​កង់​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង ។ ឃើញ​ហេតុ​ការ​រន្ធត់​បែប​នេះ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ទុក​រថយន្ដ​ចោល​គេចខ្លួន​បាត់​តែ​ម្ដង ។ ជន​រង​គ្រោះ​បាក់ជើង​ខាងស្ដាំ និង​រង​របួស​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ​បំផុត បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ដែល​ភាគច្រើន​មិន​សង្ឃឹម​រស់​នោះ​ឡើយ ។

វត្ថុ​តាង​កង់ និង​រថយន្ត បាន​យក​ទៅ​រក្សា​ទុកជា​ប​ណ្ណោះ​អាសន្ន នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្នារ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ