ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ធាតុគីមី​កើន​កាន់តែ​ច្រើន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ស្រុក​រមាស​ហែក​បាន​បង្ហាញ​តួលេខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​គ្រាប់បែក​គីមី​ពុល​ជិត​១០០​នាក់ ហើយ​គិត​ទាំង​អាជ្ញាធរ​បញ្ជូន​មក​២១​នាក់ នៅ​ថ្ងៃ​ទី​២៦-២៧ ខែតុលា ឆ្នាំ​២០១៧ ។ អាជ្ញាធរ​ស្រុក​រមាស​ហែក បាន​បង្ហាញ​ថា…

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ស្រុក​រមាស​ហែក​បាន​បង្ហាញ​តួលេខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​គ្រាប់បែក​គីមី​ពុល​ជិត​១០០​នាក់ ហើយ​គិត​ទាំង​អាជ្ញាធរ​បញ្ជូន​មក​២១​នាក់ នៅ​ថ្ងៃ​ទី​២៦-២៧ ខែតុលា ឆ្នាំ​២០១៧ ។

អាជ្ញាធរ​ស្រុក​រមាស​ហែក បាន​បង្ហាញ​ថា ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​នេះ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​គ្រាប់បែក​គីមី​អា​មេ​រិ​ក​ជិត​១០០​នាក់​ហើយ​ដែល​រង​គ្រោះ ។
លោក ស៊ូ ម៉ុ​ល អភិបាលរង​ស្រុក​រមាស​ហែក បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​សាយភាយ​នៃ​គ្រាប់បែក​គីមី​អា​មេ​រិ​ក​មាន​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង​សរុប​៩៩​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​៦២​នាក់ កុមារ​៧​នាក់ ។ ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល់​ប៉ះពាល់​ដោយសារ​ធាតុ​គ្រាប់បែក​គីមី នៅ​ក្នុង​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាស​ហែក ប៉ះពាល់​កន្លង​មក និង​ថ្មី​ៗ​នេះ សរុប​៩៩​នាក់ ស្រី​៦២​នាក់ កុមារ​៧​នាក់​ស្រី​៤​នាក់​។ លោក​បាន​បន្ថែម​ថា ចំពោះ​គ្រាប់បែក​គីមី ដែល​ស៊ី​ម៉ាក់​រក​ឃើញ ចំនួន​១៥​ទីតាំង​ថ្មី​ទៀត​នោះ មិន​ទាន់​ចុះ​ប្រតិបត្តិ​ការណ៍​នៅឡើយ​ទេ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​តែ​ចុះ​ប្រ​តិ​បត្ត​ការណ៍​ឆាប់​ៗ​ខាង​មុខ​នេះ ។


ស្ត្រី​ឈ្មោះ​នុ​ត ធី អាយុ​២៧​ឆ្នាំ នៅ​ភូមិ គគីរ​ឃុំ​គគីរ​បាន​ឲ្យ​ដឹង​ថា គាត់​ទៅ​ត្រាយ​ស្មៅ​ដាំដំឡូង​ស្រាប់តែ​មាន​អាការ​រមាស់​ពេញ​ខ្លួន និង​ក្តៅ​ផ្សា​គ្រាប់ភ្នែក រយៈពេល​២​ខែ​មក​ហើយ ព្យាបាល​មិនជា ចេញ​តែ​រមាស់ និង​ក្តៅ​គ្រាប់ភ្នែក ឈឺក្បាល​ញ៉ាំ​អាហារ​មិន​បាន ។

ចំណែក​ស្ត្រី​ម្នាក់​ទៀត អាយុ​២៦​ឆ្នាំ នៅ​ភូមិ​គគីរ​ឃុំ​គគីរ មាន​ពង​កន្ទួល​រលួយ​ស្បែក​ពេញ​ដងខ្លួន​ដៃជើង រយៈពេល​២​ខែ​មក​ហើយ ពេល​គាត់​ដើរទៅ​ធ្វើការ​នៅ​ក្នុង​ចំការ​ដំឡូង ស្រាប់តែ​រោល​រមាស់​ឡើង​កន្ទួល​ពេញ​ដងខ្លួន​និង​ដៃជើង រហូត​រលួយ​ស្បែក និង​ឈឺ​ចុកចាប់​ដល់​ក្នុង​ឆ្អឹង ឈឺក្បាល និង​ក្តៅក្រហាយ​ក្នុង​ភ្នែក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​រមាស​ហែក និង​ទៅ​រក​ការ​ព្យាបាល​នៅ​ក្លី​និក​ឯកជន​តែ​មិនជា កាន់តែ​ធ្ងន់ធ្ងរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ