ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​​ប្រយោជន៍7យ៉ាង​ចំពោះ​​សុខ​ភាព​របស់​​ផ្លែ​ម្នាស់​

12 ឆ្នាំ មុន

​​ម្នាស់​ក្រៅ​ពី​​មាន​រស​ជាតិ​ផ្អែម​​គួរ​ឱ្យ​ចង់​ទទួល​​ទាន​ វា​ត្រូវ​​​គេ​អះ​អាង​ថា ផ្តល់​អត្ថ​ប្រយោជន៍​​​ដល់​សុខ​ភាព​មនុស្ស​​ចំ​នួន​៧​យ៉ាង ៖

១-ជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ការ​ឡើង​ឈាម ៖
មធ្យោ​បាយ​មួយ​ក្នុង​ចំ​ណោម​មធ្យោ​បាយ​ដ៏​ល្អ​បំ​ផុត​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ​គឺ​ត្រូវ​ទទួល​ទាន​អា​ហារ​ដែល​មាន​ប៉ូ​តា​ស្យូម​ច្រើន​បូករួម​​នឹង​សូ​ដ្យូម​បន្តិច​បន្តួច ។ ទឹក​ម្នាស់​មួយ​ពែង​មាន​ផ្ទុក​សូ​ដ្យូម​ប្រ​ហែល​ជា​១មី​លី្ល​ក្រាម ​និង​​ប៉ូ​តា​ស្យូម​ ១៩៥​មី​លី្ល​​ក្រាម ។​

២-ជួយ​បញ្ចុះ​ទម្ងន់ ៖
ដោយ​សារ​តែ​វា​មាន​រស​ជាតិ​ផ្អែម​ពី​ធម្ម​ជាតិ ដូច្នេះ​ការ​ទទួលទាន​​ម្នាស់​ពិត​ជា​​អាច​ជួយ​កាត់​បន្ថយ​ការ​ស្រេក​ឃ្លាន​បង្អែម​ ដែល​នេះ​ជា​ហេតុ​ធ្វើឱ្យ​កាត់​បន្ថយ​កាឡូ​រី​បាន​ច្រើន ។​ ដូចនេះ​​ការ​ទទួល​ទាន​ម្នាស់​ឱ្យ​បាន​ច្រើន​ក្នុង​ពេល​បាយ​ម្តង​ៗ​នឹង​ជួយ​អ្នក​ឱ្យ​ចុះ​ទម្ងន់​ ។

៣-ជួយ​ថែរក្សា​សុខ​ភាព​ភ្នែក ៖
ការ​សិក្សា​ទាំង​ឡាយ​បាន​រក​ឃើញ​ថា ម្នាស់​អាច​ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​បញ្ហា​ភ្នែក​ដែល​ទាក់​ទង​នឹង​អា​យុ​ ក៏​ព្រោះ​តែ​វា​សំ​បូរ​ដោយ​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម ។

៤-ជួយ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ច្រើន​មុខ ៖
 ម្នាស់​​ត្រូវ​​គេ​ដឹង​ថា​សំ​បូរ​ដោយ​វី​តា​មីន C។ វីតា​មីន​នេះ​មាន​អត្ថ​ប្រ​យោជន៍​ការ​​ពាររាង​កាយ​ប្រ​ឆាំង​នឹង​​កោ​សិ​កា​សេរី​មិន​ឱ្យ​ចូល​ទៅ​វាយ​ប្រ​ហារ​បណ្តា​កោ​សិ​កា​សុខ​ភាព​ ។ វី​តា​មីន C ត្រូវ​គេ​គិត​ថា​ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​រលាយ​ក្នុង​ទឹក​ដ៏​សំ​ខាន់​បំ​ផុត​ដែល​មាន​សមត្ថ​ភាព​ទប់​ទល់​បណ្តា​សារ​ធាតុបង្ក​ជំ​ងឺ​នៅ​ក្នុង​រាង​កាយ ។ ក្រៅ​ពី​នេះ​ វា​ក៏​ជា​អ្នក​ប្រ​យុទ្ធ​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ​ប្រ​ឆាំង​នឹង​ជំ​ងឺ​គ្រុន​ក្តៅ​ ព្រ​ម​ទាំង​ជួយ​បង្កើន​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ទៀត​​ផង​ ។​

៥-ជួយ​ទប់​ស្កាត់​​​​ផ្ទាំង​កំ​បោរ​និង​រក្សា​ធ្មេញ​ឱ្យ​មាន​សុខ​ភាពល្អ​​ ៖
អត្ថ​ប្រ​យោជ​ន៍​មួយ​ផ្សេង​របស់​វីតា​មីន C​ នៅ​ក្នុង​ផ្លែ​ម្នាស់​គឺ​ជួយ​ទប់​ស្កាត់​ការ​បង្កើត​ជា​ផ្ទាំង​កំ​បោរ​នៅ​លើ​ធ្មេញ​និងជើង​ធ្មេញ​ ក៏​ដូចជា​​ជំ​ងឺ​អញ្ចាញ ។​

៦-ជួយ​ព្យា​​បាល​ការ​ទល់​លាមក​និង​ចល​នា​ពោះ​វៀ​ន​មិន​ទៀង​ទាត់ ៖
ដោយ​សារ​តែ​ផ្លែ​ម្នាស់​សំ​បូរ​ដោយ​សារ​ធាតុ​សរ​សៃខ្ពស់​​ ដូច្នេះ​វា​មាន​ប្រ​សិទ្ធ​ភាព​​​ក្នុង​ការ​ព្យា​បាល​ការ​ទល់​លា​មក​ និង​ចល​នា​ពោះ​វៀន​មិន​ទៀង​ទាត់ ។

៧-ធ្វើ​ឱ្យ​ស្បែកស្រស់​ស្អាត ៖
ម្នាស់​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​អង់​ហ្ស៊ីម​ដែល​ជួយ​ឱ្យ​ស្បែក​ទន់​ ជួយ​កែ​លំ​អ​សំណើម​​ស្បែក​ និង​ព្រម​ទាំង​កំ​ចាត់​ចោល​កោ​សិ​កា​​ដែល​ងាប់​និង​ខូច ។ ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​យើង​ទទួល​បាន​សំ​បុររលោង​ស្រស់​ថ្លា ៕