ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មមាច​មិន​ខ្លាច​ភ្លើង​មែន ពេលនេះចូលគុកបានសម្រេច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​៥​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ផ្នែក​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក ម៉េ​ង វិមាន​តា​រ៉ា អធិការរង​នគរបាល​ខណ្ឌ​ធ្វើការ​បង្ក្រាប​បាន​នៅ​ចំណុច​សំណង់អាណាធិបតេយ្យ ក្រោយ​រោងចក្រ​តាក់​ហ្វា​ត ក្នុង​សង្កាត់​ចាក់​អង្រែ​លើ…

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​៥​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ផ្នែក​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក ម៉េ​ង វិមាន​តា​រ៉ា អធិការរង​នគរបាល​ខណ្ឌ​ធ្វើការ​បង្ក្រាប​បាន​នៅ​ចំណុច​សំណង់អាណាធិបតេយ្យ ក្រោយ​រោងចក្រ​តាក់​ហ្វា​ត ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។

 លោក​វរសេនីយ៍ត្រី ម៉េ​ង វិមាន​តា​រ៉ា អធិការរង​នគរបាល​ខណ្ឌ​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​កម្លាំង​សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​អស់​ជា​ច្រើន​ថ្ងៃ​រហូត​កំណត់​មុខសញ្ញា និង​ទីតាំង​ច្បាស់លាស់ កម្លាំង​ក៏​បាន​បើក​ការ​ចុះ​បង្ក្រាប​ដល់ទី​តាំង​ជាក់ស្តែង​តែ​ម្តង​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​២៥​កញ្ចប់ រួម​ជាមួយ​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ​ផង​ដែរ ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ