ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​នៅ​ពេល​ឮ​អ្នកចាំទី​ដៃ​ស្អិត Gianluigi Buffon ប្រកាស​ដូច្នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកចាំទី​របស់​ក្លឹ​ប Juventus ចាស់វស្សា​លោក Gianluigi Buffon ប្រាប់​ថា​នឹង​ចូល​និវត្តន៍​ពី​ប្រភព​កីឡាបាល់ទាត់​នៅ​ចុងរដូវ​កាល​នេះ…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកចាំទី​របស់​ក្លឹ​ប Juventus ចាស់វស្សា​លោក Gianluigi Buffon ប្រាប់​ថា​នឹង​ចូល​និវត្តន៍​ពី​ប្រភព​កីឡាបាល់ទាត់​នៅ​ចុងរដូវ​កាល​នេះ ។

កាលពី​យប់​ថ្ងៃ​ទទួល​ពានរង្វាន់ FIFA’s Best Awards អ្នកចាំទី​នៅ​ក្លឹ​ប Juventus និង​ក្នុង​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី​រូប​នេះ​បាន​ទទួល​ពាន​ជាប់​ជា​អ្នកចាំទី​ល្អ​ផ្តាច់​គេ ។ អ្នកចាំទី​វ័យ​៣៩​ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ថា ខ្លួន​នឹង​លាឈប់​ពី​វិស័យ​បាល់ទាត់​ក្រោយ​ចប់ World Cup នៅ​រុ​ស្ស៊ី ប្រសិនបើ Juventus អាច​ឈ្នះ​ពាន UEFA Champion League នៅ​ឆ្នាំ​នេះ ។

លោក​បាន​និយាយ​ថា «​នេះ​ជា​រដូវ​កាល​ចុង​ក្រោយ​របស់ខ្ញុំ​ហើយ ។ វា​គ្មាន​អ្វី​អាច​ផ្លាស់​ប្តូរ​ចិត្ត​របស់​​ខ្ញុំ​បាន​ឡើយ ព្រោះ​នេះ​ជា​ការ​សម្រេចចិត្ត​របស់ខ្ញុំ ។ ខ្ញុំ​ចង់​បញ្ចប់ជីវិត​ជា​អ្នកចាំទី​នេះ ជា​មួយនឹង​​ភាព​ជោគជ័យ ។ កាលពី​១២​ឆ្នាំ​មុន ខ្ញុំ​បាន​ឈ្នះ World Cup តែ​ខ្ញុំ​បាន​ចាញ់ Champion League ៣​លើក​នៅ​វគ្គ​ផ្តាច់​ព្រ័ត​» ៕