ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំងំ​ក្នុងផ្ទះ ទាល់តែ​ចូល​ទើប​ឃើញ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកណ្តាល ៖ ជនជាតិ​វៀតណាម​ម្នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ដ៏​សកម្ម ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សំរោង​ធំ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ នៅផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ ជនជាតិ​វៀតណាម​ម្នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ដ៏​សកម្ម ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សំរោង​ធំ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ នៅផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យ​ឈ្មោះ ង្វៀ​ង យាំង​វី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជួញដូរ​គ្រឿងញៀន មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ។

បើ​តាម​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ​បាន​ឲ្យ​ដឹង​ថា ខណៈ​កម្លាំង​ប៉ុស្តិ៍​កំពុង​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ ខាងលើ​មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ក៏​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅផ្ទះ ហើយ​ធ្វើការ​ឆែកឆេរ​ដកហូត​បាន​វត្ថុ​តាង បាន​ថ្នាំ​ញៀន​១៩​កញ្ចប់​ធំ​១​កញ្ចប់ មធ្យម​១​កញ្ចប់ និង​តូច​១៦​កញ្ចប់​នៅ​ក្នុង​កេះ​ដែក​៤​ជ្រុង រួម​ទាំង​កាំភ្លើង​កែ​ច្នៃ​១​ដើម កណ្តៀវ​១ និង​សម្ភារ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ុស្តិ៍​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នេះ គឺ​រូបគេ​បាន​ទិញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​លក់​បន្ត​ដោយ​មួយ​កញ្ចប់​តូច តម្លៃ​៣០០០០​រៀល ។ បន្ទាប់​ពី​សួរនាំ​រួច​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ