សម្តេចតេជោបញ្ជាក់ជាថ្មីថា នឹងបន្តកាន់អំណាចយ៉ាងហោច១០ឆ្នាំទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧…
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧…
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ នេះ បានបញ្ជាក់ជំហរជាថ្មីម្តងទៀតថា សម្តេចមិនអនុញ្ញាតិឲ្យអង្គការចាត់តាំងណាមួយ ដែលត្រូវបានរកឃើញក្នុងប្រទេស ជ្រកក្រោមសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យមកបំផ្លាញសន្តិភាពដែលកំពុងតែមានក្នុងដៃ ព្រោះបើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍ដែរ ។
សម្តេចតេជោថ្លែងនៅឯពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រ តំបន់ទួលសង្កែ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលានេះថា ក្មួយៗត្រូវរក្សាការងារ និងមិនត្រូវភ្លេចថា នៅលើពិភពលោក និងតំបន់យើងនេះ មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើការផលិតសម្លៀកបំពាក់ និងផលិតស្បែកជើង ដូច្នេះបើទាមទារហួសហេតុពេកនូវប្រាក់ឈ្នួលអប្បបមា គេនឹងចាកចេញពីយើង ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា សម្តេចពូនឹងបន្តកាន់ធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសយ៉ាងហោច ១០ ឆ្នាំបន្តទៀត ដូច្នេះសម្តេចស្នើឲ្យក្មួយៗកម្មករ កម្មការិនី និងប្រជាជនកម្ពុជាបន្តបោះឆ្នោតគាំទ្រសម្តេច និងបក្សប្រជាជន ដើម្បីបានបន្តអភិវឌ្ឍន៍ប្រទេស ។
សម្រេចតេជោបានបន្ថែមថា៖ «ពូមិនសុខចិត្តឲ្យអ្នកណាមួយបំផ្លាញប្រទេសនេះ ដែលពូបានរួមចំណែកជាមួយឪពុកម្តាយរបស់ក្មួយៗ និងមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា […] ព្រោះវាមិនមែនបំផ្លាញ ហ៊ុន សែន ទេ តែបំផ្លាញជាតិ និងក្មួយៗទាំងអស់» ៕
ចែករំលែកព័តមាននេះ