ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​រាជរដ្ឋាភិបាល ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​រឿង​លោក លឺ ឡាយ​ស្រេង​​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ លោក ​គី តិច មេធាវី​រាជរដ្ឋាភិបាល​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧​នេះ​ បាន​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​…

​រាជធានី​ភ្នំពេញ ​៖ លោក ​គី តិច មេធាវី​រាជរដ្ឋាភិបាល​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧​នេះ​ បាន​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​​លោក ​លឺ ឡាយ​ស្រេង អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​និង​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជន​បទ​​មក​ពី​គណបក្ស ហ៊្វុ​ន​ស៊ិ​ន​ប៉ិច​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​និយាយ​ប៉ះពាល់ ប្រមាថ​ព្រះ​មហា​ក្សត្រ​កម្ពុជា និង​បរិហារកេរ្តិ៍​។

​ពាក្យ​ប្តឹង​លោក ​លឺ ឡាយ​ស្រេង ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ​លោក​ លឺ ​ឡាយ​ស្រេង​នេះ ​ខូច​ណាស់​ដែល​បាន​និយាយ​​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ និង​មាន​ជម្លោះដីធ្លី​ច្រើន​ជាងគេ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ពេល​ដែល​លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ​។

មេធាវី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​លោក គី តិច នៅ​វេលា​ម៉ោង​២​រសៀល ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧​នេះ ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្ដឹង​​លោក លឺ ឡាយ​ស្រេង ដែល​បាន​ប្រមាថ​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ និង​បរិហា​កេរ្ដិ៍​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​មន្ដ្រី​គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច​ម្នាក់​២​ម៉ឺន​ដុល្លារ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ផង​ដែរ​ មន្ត្រី​ក្រសួងយុត្តិធម៌​ក៏បាន​ដាក់​ពាក្យ​លោក លឺ ឡាយ​ស្រេង ផង​ដែរ ​ក្នុង​តំណាង​អង្គ​ព្រះមហាក្សត្រ ចូល​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្ន​ន​ពេញ។

កែសម្រួលដោយ