ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ទៀត​ហើយ ! ជួល​ក្មេង​១​ម៉ឺន​រៀល​ដើម្បី​បិទ​បាំង​ភ្នែក​ប៉ូលិស

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​បាន​ប្រើប្រាស់​រូបភាព​ជួល​ក្មេង​ឱ្យទៅ​ទិញ​ថ្នាំ​ញៀន​យក​មក​ឱ្យ​ខ្លួន​ដើម្បី​លក់​បន្ត ។ ការ​ឃាត់ខ្លួន​នេះ​នៅ​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​ខាងលិច​ភូមិ​អង្គ​តា​ឯក ឃុំ​ភ្នំ​តូច…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​បាន​ប្រើប្រាស់​រូបភាព​ជួល​ក្មេង​ឱ្យទៅ​ទិញ​ថ្នាំ​ញៀន​យក​មក​ឱ្យ​ខ្លួន​ដើម្បី​លក់​បន្ត ។ ការ​ឃាត់ខ្លួន​នេះ​នៅ​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​ខាងលិច​ភូមិ​អង្គ​តា​ឯក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​មានឈ្មោះ ងោ​ល សៅ​រី ហៅ ទី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ចំណែក​ក្មេង​ដែល​ជន​នេះ​ជួល​មានឈ្មោះ​ឌ​.​ដ អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្នុង​ពេល​ចុះ​ល្បាត​ដល់​ចំណុច​ខាងលើ​កម្លាំង​របស់​លោកប្រទះឃើញ​កុមា​រា​ម្នាក់​(​ក្មេង​ប្រុស​ខាងលើ​)​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ដែល​គួរ​ឱ្យ​សង្ស័យ​ក៏​បាន​ឃាត់​ធ្វើការ​ឆែកឆេ ។ ក្រោយ​ឃាត់ខ្លួន​ឆែកឆេរ​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ខ្លួន​របស់​គេ​គឺ​មាន​ម្សៅ​ក្រាម​ព​ណ៍​ស​សង្ស័យ​ថា ជា​គ្រឿងញៀន​ចំនួន​១​កញ្ចប់ ។ ក្រោយមក​កុមា​រា​នោះ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នោះ​មិនមែន​ជា​របស់​ខ្លួន​ឡើយ​គឺ​ខ្លួន​ត្រូវ​បាន​ឈ្មោះ ងោ​ល សៅ​រី ហៅ ទី​ន ដែល​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ជា​អ្នក​ជួល​គេ​១​ម៉ឺន​រៀល​ឱ្យទៅ​ទិញ​គ្រឿងញៀន​ពី​ជន​ម្នាក់​ដែល​គេ​ពុំ​ស្គាល់​ថ្នាំ​ញៀន​នោះ​ទេ គឺ​គេ​ទិញ​ក្នុង​តម្លៃ​ចំនួន​៥០​ម៉ឺន​រៀល ។

ក្រោយ​ពី​បាន​ចម្លើយ​សារភាព​របស់​កុមា​រា​ខាងលើ​រួច​មក​សមត្ថកិច្ច​របស់​លោក​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ ងោ​ល សៅ​រី នៅ​នឹង​ផ្ទះ​របស់​គេ​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​​សារភាព​ថា ថ្នាំ​ញៀន​ទាំងអស់​ពិតជា​របស់​ខ្លួនឯង​ប្រាកដ​មែន ហើយ​កុមា​រា​នោះ​ក៏​គេ​ជា​អ្នក​ជួល​ឱ្យទៅ​ទិញ​ថ្នាំ​ញៀន​យក​មក​ឱ្យ​ខ្លួន​ហើយ​ក៏​ឱ្យ​ជួយ​លក់​ថ្នាំ​ញៀន​ផង​ដែរ​ដោយ​ឱ្យ​តម្លៃ​ក្នុង​១​ថ្ងៃ​១០០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ