ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ ចាត់​ទុក​តួនាទី​អ្នក​សារព័ត៌មាន ​មាន​សារៈសំខាន់​ចូលរួម​លុប​បំបាត់ AI ​ដែល​ផ្សាយ​មិន​ពិត ​ប៉ះពាល់​ដល់​សង្គម​ជាតិ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ តួនាទីអ្នក​សារព័ត៌មាន​ មានសារៈសំខាន់ណាស់​ក្នុង​ការចូលរួម​លុប​បំបាត់…

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ តួនាទីអ្នក​សារព័ត៌មាន​ មានសារៈសំខាន់ណាស់​ក្នុង​ការចូលរួម​លុប​បំបាត់ ​AI ​ដែល​ផ្សព្វផ្សាយព័ត៌មាន​មិន​ពិត ​ដែល​ប៉ះពាល់ដល់​សង្គម​ជាតិ ​។

ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ ជាមួយ​អ្នក​សារព័ត៌មាន លើក​ទី​៧ ឆ្នាំ​២០២៥ ​នា​យប់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ ​សម្តេច​បវ​ត​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ​នាយករដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា​ ៖ «ខ្ញុំ​សូម​អរគុណ​ណាស់​ សម្រាប់​បងប្អូន​អ្នក​សារព័ត៌មាន ដែល​ដើរតួ​នាទី ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ ក្នុង​ការជួយ​រក​ដំណោះស្រាយ​បញ្ហា និង​ក្តាប់​ជាប់​នូវ​បញ្ហា ដើម្បី​ជួយ​ប្រជាជន ​និង​ប្រទេស​ជាតិ​»​ ។

សម្តេច​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ​ក៏​បាន​កោតសរសើ​រចំពោះ​ក្រសួង​ព័ត៌មាន​ ដែល​បាន​សម្រប​សម្រួ​ល​រៀបចំ​ជួបជុំ​អ្នក​សារព័ត៌មាន​ជាមួយ​រាជរដ្ឋាភិបាល ។ ជាមួយ​គ្នា​នោះ​ដែរ ​ក៏​បាន​អរគុណដល់​អ្នក​សារព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​គោលនយោបាយ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​រាជរដ្ឋាភិបាល ​ទៅ​កាន់​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​ព័ត៌មាន​ពិត និង​គ្រប់​ជ្រុងជ្រោយ ហើយ​នាំ​យក​ នូវ​សំណូមពរ និង​ក្តី​កង្វល់​នានា ក៏​ដូច​ជា​ទស្សនៈនានារបស់​ប្រជាពលរដ្ឋ ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី ​នាយក​រដ្ឋមន្ត្រី ​បាន​គូសបញ្ជាក់​ថា​ ៖ «​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ សារព័ត៌មាន ​គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាច​នីតិ​បញ្ញា​ត្តិ អំណាចនីតិប្រតិបត្តិ និង​អំ​ណាច​តុលាការ ហើយ​សារព័ត៌មាន​ មាន​ឥទ្ធិពល​ផ្នែក​នយោបាយ និង​វេទិការ​នានា​» ​។

សម្តេច​បវរ​ធិ​តី ​បាន​សង្កត់ធ្ងន់​ថា ​៖ «​បច្ចេកវិទ្យា​ព័ត៌មាន​សិ​ម្ប​និ​មិទ្ធ ​(AI) បច្ចេកទេស​ផ្សេង​ៗ​ គឺជាឧបករណ៍ ​វា​មិន​អាច​ទៅ​ធ្វើ​អាក្រក់​នោះ​ទេ គឺ​វា​អាស្រ័យ​លើ​មនុស្ស​​ជា​អ្នក​ធ្វើ​វា​ ។ ​អ៊ីចឹង​ចាំបាច់​វា​នៅ​តែ​កត្តា​មនុស្ស​ចាំបាច់​ក្នុង​ការ​ពង្រឹង​អភិក្រម ក្រមសីលធម៌​និង​ការ​ទទួលខុសត្រូវ​របស់អ្នក​ចែកចាយ​នៅ​ជា​គន្លឹះ តាម​ក្រម​វិជ្ជាជីវៈ​» ​។

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី ​បាន​ក៏​បាន​លើក​ឡើង​ថា ​អាវុធ​ទំនើប​យ៉ាងណា​ក្តី ​ក៏​មិន​អាច​សម្លាប់​មនុស្ស​បាន ​ដោយ​ខ្លួនឯង​បាន​ដែរ មាន​តែ​មនុស្ស​ទេ ដែល​សម្រេច​បាញ់​គ្នា ឬបង្កើត​សង្គ្រាម ។ អ៊ីចឹ​ង​ប្រព័ន្ធ​ AI ក្តី​ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្តី តាម​ទូរសព្ទ​ដៃ​ក្តី វា​ពុល ឬ​មិន​ពុល វា​គ្រោះថ្នាក់​ ឬ​មិន​គ្រោះថ្នាក់​ គឺ​អាស្រ័យ​លើ​មនុស្ស​ជា​អ្នក​ប្រើ ​។

នៅ​ចំ​ពោ​មុខ​អ្នក​សារព័ត៌មាន ​សម្តេច​បវរ​ធិ​បតី ​បាន​គូស​សង្កត់ធ្ងន់​ថា​ ៖ «អ្នក​សារព័ត៌មាន​ គឺជា​តួអង្គ​សំខាន់​ណាស់​ ក្នុង​ការ​ទប់​ក្នុង​ការ​ធានា និង​ការ​ជួយ​ទប់ ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ ​AI ឬ​ប​ចេ្ច​ក​វិទ្យា ក្លា​យ​ជា​គ្រោះថ្នាក់​សង្គម​ជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ