ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់លោកអើយ! ​​ប្តីស្លា.ប់ក្នុង​ផ្ទះបាយ ឯប្រពន្ធស្លា.ប់នៅមាត់ទ្វារ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​មួយ​ បណ្តាល​ឱ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​ប្រហារ​សុសសាច់ ស្លាប់​នៅ​លើ​ផ្ទះ​របស់​ខ្លួន ។ ហេតុការណ៍​ដ៏​យង់ឃ្នង​នេះ​ ត្រូវ​បាន​សមត្ថកិច្ចសន្និដ្ឋាន​ថា អាច​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៧…

ខេត្ត​ត្បូងឃ្មុំ ៖ ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​មួយ​ បណ្តាល​ឱ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​ប្រហារ​សុសសាច់ ស្លាប់​នៅ​លើ​ផ្ទះ​របស់​ខ្លួន ។ ហេតុការណ៍​ដ៏​យង់ឃ្នង​នេះ​ ត្រូវ​បាន​សមត្ថកិច្ចសន្និដ្ឋាន​ថា អាច​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៧ ​ទៅ​៨​យប់​ថ្ងៃ​ទី​២០ តុលា ស្ថិត​នៅ​ភូមិ​ទី​៥ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ តែ​រហូត​​មក​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ តុលា ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដឹង​ដល់​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​សព​នៅ​លើ​ផ្ទះ ។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​ប្តី​ឈ្មោះ គឹ​ម សេង​គាង អាយុ​៤៨​ឆ្នាំ មានមុខ​របរ​ទិញ​លក់​ម៉ូតូ ស្លាប់​នៅ​រាន​ផ្ទះបាយ ឯ​ប្រពន្ធ​ឈ្មោះ ហួយ ពៅ អាយុ​៤៥​ឆ្នាំ មាន​របរ​លក់​ខោអាវ​ជជុះ​បាន​ស្លាប់​នៅ​មាត់ទ្វារ​លើ​ផ្ទះ ។ ការ​កាប់​ប្រហារ​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​នោះ​ទេ ។

សមត្ថកិច្ច​ថា ការ​ស្លាប់​នេះ​ឃាតករ​អាច​មាន​គ្នា​យ៉ាងតិច​ក៏​ពីរ​នាក់​ដែរ ទើប​ធ្វើ​សកម្មភាព​បែប​នេះ​បាន​ដោយ​មិន​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ហើយ​ទំនងជា​មនុស្ស​ស្គាល់គ្នា​ទៀត​ផង​ទើប​អាច​ឡើង​ទៅ​លើ​ផ្ទះ​នៅ​ពេល​យប់​បាន ។អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ប្រាប់​បន្ត​ថា កាលពី​យប់​ថ្ងៃ​កើតហេតុ​នោះ ប្រជាពលរដ្ឋ​ក្បែរ​ខាង​បានឮ​សូរ​សំលេង​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រែក​ខុស​ពី​ធម្មតា បន្ទាប់​មក​បាន​នាំ​គ្នា​ដើរទៅ​មើល​មាន​ភ្លើង​ពិល​ប​ញ្ជាំ​ង​ព្រោងព្រាត ។ ស្រប​ពេល​ដែល​ទៅ​ជិត​ដល់​មុខ​ផ្ទះ​ស្រាប់តែ​ស្ងាត់​មិន​បានឮ​សំលេង​អ្វី​បន្ត​ទៀត នឹក​ស្មាន​តែ​ប្តី​ប្រពន្ធ​នេះ​ឈ្លោះប្រកែក​គ្នា រួច​ក៏​នាំ​គ្នា​ដើរ​ត្រឡប់​មក​ផ្ទះ​ដេក​ធម្មតា​វិញ ។

លុះ​មក​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ តុលា ប្អូនប្រុស​របស់​ស្ត្រី​ដែល​ស្លាប់ មិន​បាន​ឃើញ​បង​របស់​ខ្លួន​យក​ខោអាវ​មក​លក់​នៅ​ផ្សារ​ដូច​សព្វមួយដង​ក៏​ឆ្ងល់ និង​មានការ​សង្ស័យ​ថា​អាច​មាន​បញ្ហា​អ្វីមួយ​ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​កើត​ហេតុតែ​ម្តង ។ នៅ​ពេល​ដែល​រុញ​ទ្វារ​ខាង​មុខ​ចូល​ជាប់​គន្លឹះ និង​បាន​ដើរទៅ​ឡើង​តាម​ជណ្តើរ​ខាងក្រោយ ដែល​មិន​បាន​ខ្ទាស់​គន្លឹះ​នោះ​ទេ ស្រប​ពេល​ដែល​រុញ​ទ្វារ​ក្រោយ​ចូល​ទៅ​ទើបបាន​ឃើញ​បង​របស់​ខ្លួន​និង​បងថ្លៃ​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយ​ការ​កាប់​ប្រហារ​ត្រូវជា​ច្រើន​កន្លែង ។ ភ្លាម​ៗ​នោះ​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​និង​ប៉ុស្តិ៍​រដ្ឋបាល ចុះ​មក​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ ។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​បញ្ជាក់​ថា ចំពោះ​សម្បត្តិទ្រព្យ​របស់​អ្នក​រង​គ្រោះ ក្នុង​នោះ​មាន​ដូច​ជា​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ដ័​រ​១​គ្រឿង ម៉ូតូ​៤​គ្រឿង លុយ​៣.៧០០​ដុល្លារ ព្រមទាំង​គ្រឿងអលង្ការ​មិន​បាន​បាត់បង់​នោះ​ទេ ។ នៅ​រសៀល​ថ្ងៃ​ទី​២២ តុលា ទាក់ទិន​នឹង​អំពើ​ឃាតកម្ម​លើ​ប្តី​ប្រពន្ធ​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ដាក់​ការ​សន្និដ្ឋាន​ថា មិនមែន​ជា​ករណី​ប្លន់​សម្លាប់​នោះ​ទេ តែ​អាច​ទាក់ទង​ទៅ​នឹង​រឿង​គំនុំ​ច្រើន​ជាង ។ ប្តី​ប្រពន្ធ​ដែល​ស្លាប់​នេះ​មានកូន​ចំនួន​ពីរ​នាក់ តែ​កូន​ៗ​មិន​បាន​នៅ​ជាមួយ​នោះ​ទេ និង​កំពុង​តែ​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ។ ចំពោះ​ស្នាម​កាប់​វិញ​ឃាតករ​អាច​ប្រើ​កាំបិត​ត្នោត ឬ​កាំបិតប៉័ងតោ គឺ​ប្តី​កាប់​ត្រូវ​សុសសាច់​១៥​កន្លែង ចំណែក​ប្រពន្ធ​វិញ​ក៏​ត្រូវជា​ច្រើន​កាំបិត​ដែរ​គឺ​កាប់​ចិញ្ច្រាំ​ទាល់តែ​ស្លាប់ ។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​ជា​អំពើ​ឃាតកម្ម​ដោយ​គំនុំ​មិនមែន​ជា​អំពើ​ប្លន់​នោះ​ទេ ព្រោះថា​សម្បត្តិ​របស់​អ្នក​រង​គ្រោះ​មិន​បាន​បាត់បង់​នោះ​ឡើយ ។ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​កំពុង​តែ​ស្រាវជ្រាវ​លើ​ករណី​នេះ​ដើម្បី​វែកមុខ​ឃាតករ​ជុំវិញ​ការ​សម្លាប់​គ្មាន​ធម៌​មេត្តា​នេះ ។

អត្ថបទសរសេរ ដោយ