ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋ​មន្ត្រី ម៉ុក ម៉ា​រ៉េត អញ្ជើញ​សំណេះ​សំណាល​ និង​ចែក​អំណោយ​ជូន​យុវជន​ស្ម័គ្រ​ចិត្ត​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ លោក​ ម៉ុក ម៉ា​រ៉េត ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ជា​ច្រើន​រូប​​អញ្ជើញ​ចុះ​​សួរ​សុខ​ទុក្ខ​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​ប្រមុខរាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​កំពុង​បំពេញ​បេសកកម្ម​វាស់​វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​​ និង​បាននាំ​យក​អំណោយ​​ជា​ច្រើនទៅចែក​ជូន​ផង​ដែរ ។ ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​ស្រុកអន្លង់​វែង ដោយ​មាន​ការ​ចូល​រួម​ពី​

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ លោក​ ម៉ុក ម៉ា​រ៉េត ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ជា​ច្រើន​រូប​​អញ្ជើញ​ចុះ​​សួរ​សុខ​ទុក្ខ​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​ប្រមុខរាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​កំពុង​បំពេញ​បេសកកម្ម​វាស់​វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​​ និង​បាននាំ​យក​អំណោយ​​ជា​ច្រើនទៅចែក​ជូន​ផង​ដែរ ។ ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​ស្រុកអន្លង់​វែង ដោយ​មាន​ការ​ចូល​រួម​ពី​លោក អឺុង វ៉ន អភិបាលរង​ខេត្ត​ លោក វណ្ណ កុសល ​អភិបាល​ស្រុក​ត្រពាំង​ប្រា​សាទ ​លោក​ យឹម ផាន់​ណា អភិបាល​ស្រុក​អន្លង់​វែង កាល​ពី​រសៀល​ថ្ងៃ​ទី​៧​ តុលា ២០១២ ។

​កញ្ញា ទូច សុគន្ធី ប្រធាន​ក្រុម​១០៨ និង​តំណាង​​ឱ្យ​​៤​ក្រុម​ទៀត​​បាន​ឡើង​​អាន​របាយ​ការណ៍​ជូន​គណៈ​ប្រតិ​ភូ​ស្តី​ពី​លទ្ធ​ផល​ក្នុង​ការ​ចុះ​វាស់​វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​​ទាំង​២​ស្រុក​​ក្នុងនោះ​ស្រុក​អន្លង់វែង​​ មានក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចំនួន​២​ក្រុម​គឺ​ក្រុម​១០៨​ និង​១០៩ ​​ចំនួន​២៤​នាក់ បាន​ចុះ​វាស់​វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​៣៦៥៥.៨៩​ហិក​តា ​បំពេញ​សាលាក​បត្រ​បាន​ចំនួន​២.៦៥៦គ្រួ​សារ​ កត់​ក្នុង​ទម្រង់​បាន​ចំនួន​២.១១៥​គ្រួ​សារ​ និង​គ្រួ​សារ​ដែល​បាន​ផ្ទៀង​ផ្ទាត់​រួច​ចំនួន​៦៥៧​ វាស់​វែង​ក្បាល​ដី​បាន​ចំនួន​១.០៣២​ក្បាល​ដី គូស​ក្បាល​ដី​បាន​ចំនួន​១.០២៨​ក្បាល​ដី និង​បាន​បំពេញ​ទម្រង់​បែប​បទ​បាន​ចំនួន​២៣៩​ក្បាលដី។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕