ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រើស​អេតចាយ​រកលុយ​ចាយ​មិនគ្រាន់​លួចគេ​បន្ថែម​ត្រូវជាប់គុក

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​​ប៉ូលិស​បាន​​​កសាង​សំណុំ​​រឿង​បញ្ជូន​​បុរស​អ្នក​ដើរ​​ទិញ​​​អេត​ចាយ​ម្នាក់​​ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ​ក្រោយ​ពី​​ត្រូវ​​ប្រជាពលរដ្ឋ​​​​ចាប់​ខ្លួន​​កាលពីថ្ងៃទី​៣០ កញ្ញា ​​វេលាម៉ោង​៣និង​៣០​នាទី​​រសៀល​​ជាមួយ​វត្ថុ​តាង​ រួម​មាន​​អំភ្លី​ ក្បាល​ឌីស​ ​មិច​​​ស៊័រ​​ តេឡេ ខ្សែ​ភ្លើង ​ទូរ​ស័ព្ទ​មួយ​​គ្រឿង​ ​​ដែល​​​ជន​​នេះ​បាន​ឡើង​គាស់​ដំបូល​ផ្ទះ​លួច​យក​នៅ​យប់​ថ្ងៃ​ទី​២៩ កញ្ញា ​។

​​បុរស​អ្នក​ដើរ​ទិញ​អេត​ចាយ​​នេះ ​​ឈ្មោះ​ប៊ុន ថា ​​អាយុ​២៩​ឆ្នាំ ​​​ស្នាក់​នៅ​ផ្ទះ​ជួល​​ក្នុង​​ភូមិ​ប៉ប្រក​ខាង​ជើង ​សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​។ ​ចំណែក​ម្ចាស់​ផ្ទះ​ឈ្មោះ​ប្រាជ ព្រំ​ ​ភេទ​ប្រុស ​អាយុ​​​៣​៧​ឆ្នាំ ​ធ្វើការ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជនក្នុងស្រុក​មួយ​ ​ស្នាក់​នៅ​ផ្ទះ​លេខ​៤១​ ​ផ្លូ​វ​រថភ្លើង​ ​ភូមិ​ដំ​ណាក់​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌសែន​សុខ ​​។

នា​យ​ប៉ុស្តិ៍​ប៉ូលិស​ភ្នំពេញ​ថ្មី​ ​​​ឱ្យ​ដឹងថា ​មុន​កើតហេតុ​ម្ចាស់​ផ្ទះ​​បាន​បិទ​ទ្វារ​រោងលក់គ្រឿង​បំពង​សម្លេង​នៅមុខ​ផ្ទះ ​ហើយ​នាំគ្នា​ចូល​ដេក​ លុះ​ដល​់​ព្រឹក​ឡើង​​​ថ្ងៃ​ទី​៣០ កញ្ញា ​ស្រាប់​តែ​ឃើញ​ដំបូល​រោង​ត្រូវគេគាស់ ​ទើប​​ដឹងថា​ចោរ​លួច ​ ។ ​ជា​​​ចៃដន្យ​នារសៀល​ថ្ងៃ​នោះ​ ខណៈ​ម្ចាស់​ផ្ទះ​ទៅ​​​​​​ទិញ​ខ្សែ​ភ្លើង​​នៅ​​កន្លែង​​​ជួស​ជុល​ម៉ាញ៉េ​ឯ​ផ្សារ​ស្រាប់​តែឃើញ​​ជន​​សង្ស័យ​យក​របស់​ដែល​លួច​​បាន​​ពី​​យប់​ដឹក​​តាម​​កង់់​យក​ទៅ​លក់​ក៏​ចាប់​ខ្លួន​ឱ្យប៉ូលិស​​ប៉ុស្តិ៍​តែម្តង​ទៅ​។ ការប្រកប​រប​រ​ដោយ​​​សុច​រិត​ គឺជា​ការប្រពៃ​មួយ​ តែ​គួរ​​ឱ្យ​ស្តាយ​ដែល​បុរស​រូប​នេះ​បែក​គំនិត​លួច​គេ​ត្រូវ​​តែ​មាន​ទោស​បែប​នេះ​ហើយ ៕