ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃ​១ កញ្ញា! ជនភៀសសឹក​ជិត២ពាន់​គ្រួសារ បន្ត​ស្នាក់នៅ​តាម​ទីតាំង​សុវត្ថិភាព ក្នុង​ខេត្តសៀមរាប

17 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជន​ភៀស​សឹក​ចំនួន ១​ ​៨៩០​គ្រួសារ ស្មើនឹង ៦​​…

ខេត្ត​សៀម​រា​ប ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជន​ភៀស​សឹក​ចំនួន ១​ ​៨៩០​គ្រួសារ ស្មើនឹង ៦​​ ១០៧​នាក់ បាន​កំពុង​បន្ត​ស្នាក់​នៅ​តាម​ទីតាំង​សុវត្ថិភាព​ទូ​ទាំង​ខេត្តសៀមរាប ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត ក្នុង​ចំណោម ១ ៨៩០​គ្រួសារ​ខាងលើ មាន​អ្នក​កំពុង​ស្នាក់​នៅ​តាម​បណ្ដា​ទីតាំង​សុវត្ថិភាព​ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត និង​រដ្ឋបាល​ក្រុង ស្រុក​ចំនួន ៩៩០​គ្រួសារ ស្មើនឹង ៣ ​១៦៥ នាក់ និង​ចំនួន ៩០០​គ្រួសារ ស្មើនឹង ២​ ៩៤២ នាក់ បាន​កំពុង​ស្នាក់​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ខណៈ ថ្ងៃ​ទី​១ ខែកញ្ញា បងប្អូន​ជន ភៀស​សឹក​ចំនួន ២៣៤​គ្រួសារ ស្មើ​និង ៧៨១ នាក់​ ​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​ខ្លួន​វិញ ហើយ​ចំពោះ​ទីតាំង​សុវត្ថិភាព​ក៏​មានការ​ថយ​ចុះ​ចំនួន​៤​ទីតាំង​ផង​ដែរ ។

ក្នុង​នោះ​អាជ្ញា​ធរ ក៏​បាន​ជួប​បញ្ហា​មួយ​ចំនួន ដូច​ជា​ពុំ​មាន​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់ ដូច​ជា​មុង ភួយ ថ្នាំ​មូស ធុង​ទឹក សម្ភារ​ផ្ទះបាយ ខ្វះខាត​បន្ទប់ទឹក បង្គន់​អនាម័យ ទឹក​ស្អាត អគ្គិសនី និង​ការពារ​សត្វ​អាសិរពិស​ដើម ។

ក្នុង​ន័យ​នេះ អាជ្ញាធរ​ខេត្ត​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស បន្ត​ចូលរួម​ឧបត្ថម្ភ ជា​គ្រឿង ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់ និង ថវិកា ជួយ​ឧបត្ថម្ភ​ដល់​បងប្អូន​ជា​ជនភៀសសឹក​ដែល​កំពុង​បន្ត​ស្នាក់​នៅ​  ។

សូម​បញ្ជាក់​ផង​ដែរ​ថា បងប្អូន​ជនភៀសសឹក​ទាំង​១ ​៨៩០​គ្រួសារ​នេះ ដោយ​លំនៅ​ឋាន​របស់​ពួក​គាត់​ស្ថិត​ក្នុង​តំបន់​ងាយ​រង​គ្រោះ​បំផុត រួម​នឹង​គ្រួសារ​កងទ័ព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ