ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ឡាវ ហ្វី​លី​ពី​ន វៀតណាម អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ីចុះ​សង្កេតការណ៍ព្រំដែន​ក្រោយ​បទ​ឈប់​បា.ញ់

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) រួម​មាន ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ឡាវ ហ្វី​លី​ពី​ន និង​វៀតណាម…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) រួម​មាន ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ឡាវ ហ្វី​លី​ពី​ន និង​វៀតណាម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន​ក្រោយ​បទ​ឈប់​បាញ់ ។ នេះ​បើ​តាម​ក្រសួងការពារជាតិ​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ។

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែកញ្ញា ឆ្នាំ​២០២៥ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្របសម្រួល ជូន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) រួម​មាន ៖ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ឡាវ ហ្វី​លី​ពី​ន និង​វៀតណាម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញដំណើរ​ពី​ក្រសួងការពារជាតិ ឆ្ពោះទៅ​ខេត្តពោធិ៍សាត់ ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន​ក្រោយ​បទ​ឈប់​បាញ់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បេសកកម្ម​របស់​ក្រុម​អ្នក​សង្កេតការណ៍ អន្តរកាល (IOT) ខាងលើ​នេះ​គឺ បាន​កើត​ចេញពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ពូ​ត្រា​យៃ​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី និង​កិច្ចប្រជុំ​វិសាមញ្ញ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ