ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផល​ សុផាត​ ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ CBF ទម្ងន់​​65គីឡូ​ក្រាម​​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​​កីឡា​ករ​​ ផល​ សុផាត​​ ​មក​ពី​ក្លិប​​​​កង​រាជ​អាវុ​ធ​ហត្ថ​​​រាជ​ធានីភ្នំពេញ​​​ ទី​បំផុត​​​​​​​​បាន​ក្លាយ​ជា​ម្ចាស់​​​​ជើង​​ឯក​​​​​​ខ្សែ​ក្រវាត់​​​​ CBF ទម្ងន់​​​៦៥​​គីឡូ​ក្រាម​​​ទាល់​តែ​បាន​​​ បន្ទាប់​ពី​​​ផ្តួល​​​កីឡា​ករ​​​ថៃ​ LEK PHETH ឱ្យ​សន្លប់​​​នៅ​ក្នុង​​ទឹក​​ទី​​១ ​​​ជុំ​ទី​​១​​ និង​យក​​​ឈ្នះ​​​​​ កីឡា​ករ​ លាង​ សីុ​ពេជ្រ​​ មក​ពី​​​សមា​​គម​​កីឡា​ប្រដាល់​​​ខេត្ត​កោះ​កុង​​​ ដោយ​ពិន្ទុ​​​​​នៅ​វគ្គ​​​ប្រកួត​​ផ្តាច់​ព្រ័ត្រ​​​​លើ​សង្វៀន​​​ស្តាត​ចាស់​​ កាល​ពី​​​យប់​ថ្ងៃ​​

រាជ​ធានីភ្នំពេញ​ ៖ ​​កីឡា​ករ​​ ផល​ សុផាត​​ ​មក​ពី​ក្លិប​​​​កង​រាជ​អាវុ​ធ​ហត្ថ​​​រាជ​ធានីភ្នំពេញ​​​ ទី​បំផុត​​​​​​​​បាន​ក្លាយ​ជា​ម្ចាស់​​​​ជើង​​ឯក​​​​​​ខ្សែ​ក្រវាត់​​​​ CBF ទម្ងន់​​​៦៥​​គីឡូ​ក្រាម​​​ទាល់​តែ​បាន​​​ បន្ទាប់​ពី​​​ផ្តួល​​​កីឡា​ករ​​​ថៃ​ LEK PHETH ឱ្យ​សន្លប់​​​នៅ​ក្នុង​​ទឹក​​ទី​​១ ​​​ជុំ​ទី​​១​​ និង​យក​​​ឈ្នះ​​​​​ កីឡា​ករ​ លាង​ សីុ​ពេជ្រ​​ មក​ពី​​​សមា​​គម​​កីឡា​ប្រដាល់​​​ខេត្ត​កោះ​កុង​​​ ដោយ​ពិន្ទុ​​​​​នៅ​វគ្គ​​​ប្រកួត​​ផ្តាច់​ព្រ័ត្រ​​​​លើ​សង្វៀន​​​ស្តាត​ចាស់​​ កាល​ពី​​​យប់​ថ្ងៃ​​សៅរ៍ ទី​​២៩ កញ្ញា​​ កន្លង​មក​​​នេះ​ ។​

​ស្ថានីយ​​​ទូរ​ទស្សន៍​​​អប​្ស​​រា​ សហ​ការ​ជា​មួយ​​​សហ​ព័ន្ធ​កីឡា​​​​ប្រដាល់​​​កម្ពុជា​​​ ក្រោម​ការ​​​​ឧបត្ថ​ម្ភ​​ពី​​សណ្ឋា​គារ​ណា​ហ្គា​​វើល​​​ តែង​តែ​​​រៀប​ចំ​ឱ្យ​​មាន​ព្រឹត្តិ​ការណ៍​​​ប្រកួត​​ប្រដាល់​​​ក្បាច់​ខ្មែរ​បុរាណ​​ជា​លក្ខណៈ​​អន្ត​រ​ជាតិ​​​បែប​នេះ​​​​ជា​រៀង​រាល់​​មួយ​ខែ​ម្តង ដោយ​​​​មាន​ទស្ស​និក​​ជន​​​ចូល​រួម​គាំ​ទ្រ​​យ៉ាង​​ច្រើន​កុះ​ករ​​​​ ។​

​​​ការ​ប្រកួត​​​​​​នៅ​ជុំ​ទី​​១​​ ក្នុង​​​ទឹក​​ទី​​១ ផល​ សុផាត​​​​​​ បាន​ប្រើ​​​ស្នៀត​​ជើង​ទាត់​ត្រូវ​ដៃ​ខាង​ឆ្វេង​​​ LEK PHETH ​យ៉ាង​​​ពេញ​ទំហឹង​​​ ​​ធ្វើ​ឱ្យ​កីឡា​​ករ​​​​​​​​ជន​ជាតិ​​ថៃ​​រូប​នេះ​​​របួស​មិន​អាច​​​ប្រកួត​​​​តទៅ​​ទៀត​​​​បាន ។ ចំណែក​​​កីឡា​ករ​​​​ លាង​ សីុពេជ្រ​​ បាន​យក​​ឈ្នះ​​​កីឡា​ករ​​​ NOU BIL A LEK ជន​ជាតិ​​​បែល​ហ្ស៊ិក​នៅ​ត្រឹម​ទឹក​ទី​​៣​ ដែលជា​​ការ​ប្រកួត​​​នៅ​​ជុំ​ទី​​១​​ដូច​គ្នា​​ ។ លាង​ សីុ​ពេជ្រ​ ដែ​ល​បានឡើង​​ទៅ​ប្រកួត​​​​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​​​​ជា​មួយ​​​ ផល សុផាត​​​ នេះ​​ត្រូវ​វាយ​​​​​៥​ទឹក​​​​ពេញ​​​ទំរំា​ឈ្នះ​​​កីឡា​ករ​​​បែល​ហ្ស៊ិក​​ ។​ ទោះ​បី​​យ៉ាង​ណា​​​​ សីុ​​ពេជ្រ​​​ មិន​មាន​​​សំណាង​គ្រង​​តំណែង​​​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​​ CBF នេះ​ឡើយ​​​ ព្រោះ​តំណែង​​មួយ​នេះ​បាន​ធ្លាក់​​ទៅ​លើ​​​​កណ្តាប់​ដៃ​​​​ ផល​ សុ​ផាត​​ ​ដែលជា​​អ្នក​​​ឈ្នះ​​​ ។

ប៉ុន្តែ​​អ្វី​ដែល​​​ធ្វើ​ឱ្យ​​​​គេ​មាន​ការ​​​ចាប់​អារម្ម​ណ៍​​​ខ្លាំង​ជាង​​នេះ​​ទៅ​ទៀត​​នោះ​ គឺ​ការ​​​ប្រកួត​​​ក្នុង​​ប្រភេទ​ទម្ងន់​​​​យក​្ស​​​ រវាង​កីឡា​ករ​​​ យ៉ាក់​ កោះ​យ៉​ មក​ពី​​​សមា​គម​​កីឡា​ប្រដាល់​ខេត្ត​កោះ​កុង​​​ និង​កីឡា​ករ​​ YA SIN A LEK  ជនជាតិ​​​​បែល​ហ្ស៊ិក​​​​ ក្នុង​ទម្ងន់​​​​​១១០គីឡូ​ក្រាម​​​ ។ គូ​នេះ​​​កោះ​យ៉​​ ត្រូវ​ ALEK ​វាយ​ឱ្យ​​សន្លប់​​​ក្នុង​ទឹក​ទី​​២​ ។​

​ជំនួប​គ្នា​រវាង​កីឡា​ករ​​​ សែន​ រ៉ាឌី​​​ ម្ចាស់​មេ​ដាយ​​​ប្រាក់​សីុ​​ហ្គេម​​​ និង​កីឡា​ករ​​​ថៃ​ SONIDETH SIT CHANATH កាន់​តែ​​​ កក្រើក​​​ពេញ​សង្វៀន​​​ប្រដាល់​​​តែ​ម្តង​ ព្រោះ​រ៉ាឌី បាន​ធ្វើ​ឱ្យ​កីឡា​ករ​​​ថៃ​​​រូប​នេះ​​ ត្រូវ​​អាជ្ញា​​​​កណ្តាល​​​បញ្ឈ​ប់​​​នៅ​ត្រឹម​ទឹក​​ទី​​៣​​យ៉ាង​​អស់​ចិត្ត​​​​​បំផុត​ ។ នៅ​ទឹក​ទី​​១​ CHANATH បាន​ប្រើ​​​​​ស្នៀត​​​ជង្គង់​​​ និង​ស្នៀត​​​កណ្តាប់​ដៃ​វាយ​មក​លើ​រ៉ា​ឌី​​យ៉ាង​សន្ធាប់​​ ​ ប៉ុន្តែ​​​​​រ៉ាឌី​​​​ បាន​​​​ប្រើ​ស្នៀត​​​​ជង្គង់​​ និង​ស្នៀត​​កណ្តាប់​ដៃ​​​​ បូក​រួម​​​​ទាំង​ស្នៀត​​​ជើង​​​​​ វាយ​​​បក​​​សង​វិញ​​​​យ៉ាង​សាហាវ​​បំផុត​​​​នៅ​ក្នុង​ទឹកទី​២​​ ធ្វើ​ឱ្យ​កីឡា​ករ​​​​ថៃ​ម្នាក់​នេះ​​​បាត់​បង់​​​ជំហរ​ប្រកួត​​ស្ទើរ​​តែ​ទាំង​ស្រុង​​​ និង​ត្រូវ​​​​​​អាជ្ញា​កណ្តាល​​​រាប់​​​៨​ម្តង​ ។​ ចូល​ដល់​ទឹក​ទី​​៣​​​​ ដោយ​​ឃើញ CHANATH ស្រុត​កម្លាំង​​​ច្រើន​ រ៉ា​ឌី​​ បាន​បង្កើន​ការ​វាយ​សម្រុក​​​កាន់​តែ​​សាហាវ​​ជាង​មុន​​​​ ជា​ពិសេស​​ស្នៀត​​ជង្គង់​​​របស់​គេ​​​ បាន​បុក​ចូល​​ពោះ​​ទឹក​​ពេញ​ៗ​​​ដល់​​​ថ្នាក់​​គូប្រកួត​តដៃ​​លែង​កើត​​ ទើប​អាជ្ញា​កណ្តាល​​​លោក​​ មាស វណ្ណ​ឌី បញ្ឈប់​​លែង​​​ឱ្យ​ប្រកួត​​​តែ​ម្តង​ ។​

​កីឡា​ករ​​​ LEK PHETH ​ដោយ​សារ​​តែ​មាន​បញ្ហា​​​​របួស​ដៃ​​​មិន​អាច​​ប្រកួត​​​កើត​​ ត្រូវ​​​អាជ្ញា​កណ្តាល​​​ប្រកាស​​​ឱ្យ​ចាញ់កីឡា​ករ​​​​​ NO BIL A LEK ដោយ​ស្វ័យ​ប្រវត្តិ​​​​​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ ដែល​ជាការ​​​​ប្រកួត​យក​​តំណែង​​​​លេខ​​៣​​ ខណៈ​​​លេខ​​២​​បាន​​ទៅ​លើ​កីឡា​ករ​​​​ លាង​ សីុ​ពេជ្រ​ ។ កីឡា​ករ​​​​ យិន ឌីណា ​​​មក​ពី​សមាគម​​កីឡា​ប្រដាល់​​​ក្រសួង​​​កសិ​កម្ម​​ ប្រកួត​ឈ្នះ​​ពិន្ទុ​​កីឡា​ករ​​​ថៃ​ YORT THONG CHHAY ​៕