ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​​មៀ ខាន់​​ប្រ​កាស​​ថា ខ្លួន​ឡើង​​សង្វៀន​​ជា​​ថ្មី​​នៅ​​ខែ​​ធ្នូ​​ចុង​​ឆ្នាំ​​នេះ​

13 ឆ្នាំ មុន

កីឡា​​ករ​​​ប្រ​ដាល់​​អង់​​​គ្លេស​​​អា​​មៀ ខាន់​បាន​​​ប្រ​កាស​​ថា ការ​ប្រ​កួត​​បន្ទាប់​របស់​​ខ្លួន​នឹង​ធ្វើ​​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ​ដោយ​ជួប​ជា​មួយ​កីឡាករ​មិន​ធ្លាប់​ចាញ់របស់​អា​មេរិក​ កា​ឡូស ម៉ូ​លី​ណា ។​ ការ​ប្រ​កួត​ត្រូវ​គេ​ដឹង​ថា នឹង​ធ្វើ​នៅ​សហ​រដ្ឋ​អា​មេរិក ក៏​ប៉ុន្តែ​កាល​បរិច្ឆេទ​ពិត​ប្រា​កដ​នៅ​មិន​ទាន់​បាន​សម្រេចនៅ​ឡើយ​ទេ ។​

កីឡា​​ករ​​​ប្រ​ដាល់​​អង់​​​គ្លេស​​​អា​​មៀ ខាន់​បាន​​​ប្រ​កាស​​ថា ការ​ប្រ​កួត​​បន្ទាប់​របស់​​ខ្លួន​នឹង​ធ្វើ​​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ​ដោយ​ជួប​ជា​មួយ​កីឡាករ​មិន​ធ្លាប់​ចាញ់របស់​អា​មេរិក​ កា​ឡូស ម៉ូ​លី​ណា ។​ ការ​ប្រ​កួត​ត្រូវ​គេ​ដឹង​ថា នឹង​ធ្វើ​នៅ​សហ​រដ្ឋ​អា​មេរិក ក៏​ប៉ុន្តែ​កាល​បរិច្ឆេទ​ពិត​ប្រា​កដ​នៅ​មិន​ទាន់​បាន​សម្រេចនៅ​ឡើយ​ទេ ។​

អា​មៀ ខាន់​បាន​បរា​ជ័យ​នៅ​ក្នុង​ការ​ប្រ​កួត​២លើក​ចុង​ក្រោយ​របស់​ខ្លួន​ដែល​លើក​ទី​១​គឺ​ក្រោម​កណ្តាប់​ដៃ​កីឡាករ​កីឡាករ​ Lamont Petersonខែ​ធ្នូ​ឆ្នាំ​ទៅ​មិញ​ ​និង​លើក​ទី​២​ក្រោម​កណ្តាប់​ដៃ​ដា​នី ហ្គា​ស្យ៉ា​កាល​ពី​ខែ​កក្ក​ដាឆ្នាំ​នេះ ។​ ក្នុង​ពេល​ថ្មី​ៗ​នេះ ខាន់​ក៏​បាន​ជ្រើស​រើស​លោក​ Virgil Hunterធ្វើ​ជា​គ្រូ​បង្ហាត់​របស់​ខ្លួន​ជំ​នួស​​លោក​ហ្វ្រេដឌី រ៉ូច​ដែល​ជា​គ្រូ​បង្ហាត់​ចាស់​ផង​ដែរ ។ គេ​បាន​ថ្លែង​ថា ៖«ម៉ូ​លី​ណា​ជា​កីឡាករ​ដែល​មាន​ល្បិច​ប្រ​កួត​ខ្ពស់​និង​មាន​ល្បឿន​វាយ​ចេញ​រហ័ស​ ហើយ​ខ្ញុំ​តែង​តែ​ចង់​ជួប​កីឡាករ​បែបនេះ​ »។

ជា​មួយ​នឹង​គ្រូ​បង្ហាត់​ថ្មី អា​មៀ​ ខាន់​មាន​ទំ​នុក​ចិត្ត​ថា ខ្លួន​នឹង​ពិត​ជា​អាច​យក​ឈ្នះ​ការ​ប្រ​កួត​លើក​នេះ ។ សូម​បញ្ជាក់​ថា លោក Virgil Hunterត្រូវ​បាន​ជាប់ឈ្មោះ​ជាគ្រូ​បង្វឹក​ឆ្នើម​ប្រ​ចាំ​ឆ្នាំ ២០១១​ក្រោយ​ពី​បាន​ជួយ​ឱ្យ​កីឡាករ​អា​មេរិក Andre Ward ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក​ក្នុង​ប្រ​ភេទទម្ងន់ Super-Middleweightដល់​ទៅ​២​ ។​

គេ​បាន​ថ្លែង​ថា ៖«គ្រប់​គ្នា​ពិត​​ជា​បាន​ដឹង​ពី​ជំ​នាញ​របស់​គាត់​រួម​និង​ស្នា​ដៃ​ដែល​គាត់​សម្រេច​បាន​រយៈ​២-៣ឆ្នាំ​កន្លង​មក​នេះ ។ ខ្ញុំ​កំពុង​រង់​ចាំ​ហ្វឹក​ហាត់​ជា​មួយ​គាត់ ។ ដោយ​មាន​គាត់​ធ្វើ​ជា​អ្នក​ឱ្យ​ទឹក​ខ្ញុំ ខ្ញុំ​ដឹង​ថា ខ្ញុំ​ពិត​ជា​អាច​ដណ្តើម​បាន​តំណែង​កំពូល​ក្នុង​ប្រ​ភេទទម្ងន់ Light-Welterweight​ជា​ថ្មី​វិញ »។

​យ៉ាង​ណា​ក៏​ដោយ ម៉ូ​លី​ណា​ដែល​មាន​វ័យ​ទើប​២៥​ឆ្នាំ​ពិត​ជា​មិន​អាច​មើល​ស្រាល​បាន​ទេ ។ នៅ​ក្នុង​ការ​ប្រ​កួត​សរុប​១៨​លើក គេ​ឈ្នះ​១៧​លើក​និង​ស្មើ​១​លើក ។ កាល​ពី​ខែ​មិថុ​នា​កន្លង​មក គេ​បាន​យក​ឈ្នះ​កីឡាករ​ Marcos Leonardo Jimenez ដោយ​ពិន្ទុ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រ​វាត់​អន្តរទ្វីបប្រ​ភេទទម្ងន់​ស្រាល​ស្ថាប័ន WBO ៕