ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាតតុន​ប៉ះ​ជា​មួយ​កីឡាករ​អ៊ុយ​​ក្រែន​សឹន​​ឆឹន​កូ​ថ្ងៃ​២៤​​វិច្ឆិកា​​​នៅ​អង់​គ្លេសក្នុង​ដំណើរ​វិល​​ត្រ​ឡប់​​ចូល​​សង្វៀន​ជា​ថ្មី

12 ឆ្នាំ មុន

​អតី​ត​​ជើង​ឯក​ពិភព​លោក​ក្នុង​ប្រ​ភេទ​​ទម្ងន់​ Welterweightនិង Light-Welterweight​រីក​គី ហាត​តុន​(ឈ្នះ​៤៥ ចាញ់​ ផ្តួល​​ដៃគូ​ឱ្យ​​សន្លប់ ៣២លើក​)​នឹងវិល​ត្រ​ឡប់​ចូល​​សង្វៀន​​ប្រ​កួត​សា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ដោយ​​ជួប​ជា​មួយ​​កីឡាករ​អ៊ុយ​ក្រែន​ យ៉ា​ឆេស្លាវ​ សឹនឆឹន​កូ​​(Vyacheslav Senchenko)។ ការ​ប្រ​កួត​​គ្រោង​នឹង​រៀប​​ចំ​ធ្វើ​នៅ​សង្វៀន Evening News Arena​​​​ក្រុង Manchester

​អតី​ត​​ជើង​ឯក​ពិភព​លោក​ក្នុង​ប្រ​ភេទ​​ទម្ងន់​ Welterweightនិង Light-Welterweight​រីក​គី ហាត​តុន​(ឈ្នះ​៤៥ ចាញ់​ ផ្តួល​​ដៃគូ​ឱ្យ​​សន្លប់ ៣២លើក​)​នឹងវិល​ត្រ​ឡប់​ចូល​​សង្វៀន​​ប្រ​កួត​សា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ដោយ​​ជួប​ជា​មួយ​​កីឡាករ​អ៊ុយ​ក្រែន​ យ៉ា​ឆេស្លាវ​ សឹនឆឹន​កូ​​(Vyacheslav Senchenko)។ ការ​ប្រ​កួត​​គ្រោង​នឹង​រៀប​​ចំ​ធ្វើ​នៅ​សង្វៀន Evening News Arena​​​​ក្រុង Manchester ប្រ​ទេស​អង់​គ្លេស ។

ហាតតុន​ដែល​បាន​ប្រ​កាស​លា​ឈប់​ពី​វិ​ស័យ​កីឡា​ប្រ​ដាល់​ក្រោយ​ពី​ចាញ់​ប៉ាក់​គី​អាវ​ដោយ​សន្លប់​ក្នុង​ទឹក​ទី​២​កាល​ពី​ឆ្នាំ​២០០៩​បាន​ប្រ​កាស​វិល​ចូល​ប្រ​កួត​ជា​ថ្មី​កាល​ពី​ដើម​ខែ​នេះ ។ ថ្លែង​ក្នុង​សន្និ​សីទ​កា​សែត​មួយ​ កីឡាករ​អង់​គ្លេស​រូបនេះ​បាន​បញ្ជាក់​ថា ៖«ក្នុង​ពេល​នេះ​ ខ្ញុំ​ស្ទើរ​តែ​ទ្រាំ​ចាំ​មិន​បាន​ ។ ខ្ញុំ​ជឿ​ជាក់​ថា កីឡាករ​សឹនឆឹន​កូ​​នឹង​ផ្តល់​ការ​ប្រ​កួត​ដ៏​ល្អ​មួួយ​ដល់​ខ្ញុំ ។ នេះ​ជា​ការ​ប្រ​កួត​មួយ​ដែល​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ថា ខ្លួន​ឯង​នឹង​ឈ្នះ ។ សឹនឆឹនកូ​បាន​ចាញ់​ការ​ប្រ​កួត​ចុង​ក្រោយ​របស់​ខ្លួន​ជា​មួយ​កីឡាករ Pauli Malignaggi ប៉ុន្តែ​គេ​មាន​ប្រ​វត្តិ​ប្រ​កួត​ល្អ​ ។ ខ្ញុំ​វិញ​ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដែរ ។ ខ្ញុំ​គិត​ថា ខ្ញុំ​ពិត​ជា​​អាច​ផ្តល់​ការ​ប្រ​កួត​ដ៏​ល្អ​មួយ​ដល់​អ្នក​ទស្សនា »។

ហាតតុន​​គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​បណ្តា​កីឡា​ករ​មាន​ប្រ​ជា​ប្រិយ​ភាព​​បំ​ផុត​របស់​អង់​គ្លេស ប៉ុន្តែ​ឆ្លង​កាត់​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ គេ​បាន​ជួប​បញ្ហា​ជាច្រើន ។ គេ​ផឹក​ស្រា និង​ជក់​ការ​កូ​អុីន​ហើយ​បាន​ស្ថិត​ក្នុង​មជ្ឈ​មណ្ឌល​ស្តា​និតិ​សម្បទា​កាល​ឆ្នាំ​២០១០​ទៀត​ផង ។ 
គេ​បាន​និយាយ​ថា ៖«មាន​ឯក​សារ​ដែល​គេ​រៀប​ចំ​ក្រង​ក្រង​យ៉ាង​ល្អ​រៀប​រាប់​ពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ។ ជី​វិត​របស់​ខ្ញុំ​បាន​ក្លាយ​ដូចជា បបរខាប់​ ។ ពេល​នេះ​ខ្ញុំ​បាន​ត្រ​ឡប់​មក​ប្រ​កួត​ដើម្បី​ដណ្តើម​ខ្សែ​ក្រ​វាត់​ពិភពលោក​ជា​ថ្មី​ម្តង​ទៀត »។​

ដោយ​ឡែក សឹនឆឹនកូ​វ័យ​៣៥​ឆ្នាំ​នឹង​ផ្តល់​នូវ​ការ​តេស​្ត​ដ៏​លំ​បាក​មួយ​សម្រាប់​ហាតតុន ។ នៅ​ក្នុង​៣៣​ប្រ​កួត កីឡាករ​អ៊ុយ​ក្រែន​រូបនេះ​ចាញ់​តែ​១ប៉ុណ្ណោះ ។ គេ​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​២១លើក​ផង​ដែរ ។ សឹនឆឹនកូ​គឺ​ជា​អតី​ត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ស្ថា​ប័ន WBA​ក្នុង​ប្រ​ភេទទម្ងន់ Welterweight ៕