កីឡាករជំនាញខាងជិះឡើងភ្នំនិងសាកល្បងពេលវេលារបស់អេស្ប៉ាញ Joaquin Rodriguezបានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីរូបគេបានយកឈ្នះជើងឯកប្រណាំងកង់រយៈពេលមួយថ្ងៃ Tour of Lombardy ដែលបានប្រព្រឹត្តិធ្វើកាលពីថ្ងសៅរ៍ទី២៩ខែកញ្ញាម្សិលមិញ ។ ការប្រណាំងត្រូវបានបញ្ចប់នៅទីក្រុងLecco ប្រទេសអេស្ប៉ាញ ។
Rodriguezដែលជាអ្នកជិះកង់ឱ្យក្រុមKatusha Teamបានយកឈ្នះការប្រណាំងដែលមានចម្ងាយផ្លូវ២៥១គីឡូម៉ែត្រដោយចេញដំណើរពីទីក្រុង Bergamoឆ្ពោះទៅកាន់ទីក្រុង Lecco ប្រទេសបអេស្ប៉ាញ ។ គេបានឆ្លងកាត់គំនូសខ្សែព្រ័ត្រក្នុងថិរវេលា៦ម៉ោង៣៦នាទីនិង២៧វិនាទីយកឈ្នះកីឡាករមិត្តរួមជាតិ Samue Sanchezជិះឱ្យក្រុម Euskaltel – Euskadi និងបានយកឈ្នះកីឡាករកូឡុំប៊ី Rigoberto Uranជិះឱ្យក្រុម Sky Procyclingដែលទាំង២នាក់បានប្រើថិរវេលាច្រើនជាង៩វិនាទីដូចគ្នា ។
ចំណែកកីឡាករបែលហ្ស៊ិក Philippe Gilbert ដែលជាជើងឯកពិភពលោកថ្មីនិងធ្លាប់ឈ្នះកម្មវិធីនេះចំនួន២លើកមិនបានបញ្ចប់ការប្រណាំងស្រួលបួលឡើយបន្ទាប់ពីរូបគេដួលកង់នៅចម្ងាយផ្លូវ៨០គីឡូម៉ែត្រពីទីព្រ័ត្រ ។ ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះRodriguezបានបញ្ជាក់ថា៖«ខ្ញុំចេះតែធាក់កង់ទៅមុខ ខណៈដែលកំពុងនាំមុខដាច់តែឯង។ សម្រាប់ខ្ញុំ នេះជាជ័យជម្នះដ៏ធំធេងបំផុត។ ការដណ្តើមបានជ័យជម្នះកម្មវិធីលើទឹកដីកំណើតរបស់ខ្លួនឯងបែបនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ។ តែយ៉ាងណាខ្ញុំពិតជាសំណាងដែលបានគេចផុតពីការដួល »។
ជ័យជម្នះនេះបានកើតឡើងរយៈពេល៥ខែក្រោយពីរូបគេបានយកឈ្នះពានជើងឯកកម្មវិធី Fleche Wallonne ។ក្រៅពីឈ្នះជើងឯកកម្មវិធីនេះ Rodríguez ក៏នៅធ្លាប់បានឈ្នះជើងឯកកម្មវិធីប្រណាំងរយៈពេលមួយថ្ងៃមួយផ្សេងទៀតផងដែរ។ Spanish Road Race Champion គឺជាកម្មវិធីប្រណាំងមួយដែលកីឡាករអេស្ប៉ាញរូបនេះបានយកឈ្នះពានជើងឯកកាលពីឆ្នាំ២០០៧ ៕
ចែករំលែកព័តមាននេះ