ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចៀវ​រាប់​ម៉ឺន​ក្បាល​ត្រូវបាន​គេ​លួច​សម្លា.ប់​​ធ្វើ​អាហារ

12 ឆ្នាំ មុន

ខេត្តកំពត ៖ ​មាន​សត្វ​ប្រចៀវ​​រាប់​លាន​ក្បាល​នៅ​ក្នុង​រូង​ភ្នំ​ទូក​មាស ​ស្រុក​បន្ទាយ​មាស ​​កំពុង​រង​ការ​លួច​ចាប់​ពី​ក្រុម​​មនុស្ស​ដែល​​គេ​និយាយ​ថា ជា​​ចោរ​​ជើង​ឆើត​ហ៊ាន​ដើរ​​លើ​ខ្នង​ភ្នំ​ដ៏​​គ្រោះថ្នាក់​​បំផុត​លួច​ទៅ​ដង​ប្រចៀវ​​យក​ទៅលក់​ដោយ​គេ​អះ​អាង​ថា ​សាច់​ប្រចៀវ​​កំពុងពេញ​និយម​សម្រាប់​​ធ្វើ​ជា​គ្រឿង​ក្លែម។

ពល​រដ្ឋ​ម្នាក់​ឈ្មោះ​​សុខ ឌី ​ភេទ​​ប្រុស អាយុ​​៤៨​ឆ្នាំ ​មាន​ទីលំនៅភូមិ​​​ច្រក​ឃ្លៃ ​ឃុំ​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​មាស ​ប្រាប់​ឱ្យ​ដឹង​ថា ​ពី​មុន​ប្រចៀវ​​នៅ​រូងភ្នំ​ទូក​មាស​

ខេត្តកំពត ៖ ​មាន​សត្វ​ប្រចៀវ​​រាប់​លាន​ក្បាល​នៅ​ក្នុង​រូង​ភ្នំ​ទូក​មាស ​ស្រុក​បន្ទាយ​មាស ​​កំពុង​រង​ការ​លួច​ចាប់​ពី​ក្រុម​​មនុស្ស​ដែល​​គេ​និយាយ​ថា ជា​​ចោរ​​ជើង​ឆើត​ហ៊ាន​ដើរ​​លើ​ខ្នង​ភ្នំ​ដ៏​​គ្រោះថ្នាក់​​បំផុត​លួច​ទៅ​ដង​ប្រចៀវ​​យក​ទៅលក់​ដោយ​គេ​អះ​អាង​ថា ​សាច់​ប្រចៀវ​​កំពុងពេញ​និយម​សម្រាប់​​ធ្វើ​ជា​គ្រឿង​ក្លែម។

ពល​រដ្ឋ​ម្នាក់​ឈ្មោះ​​សុខ ឌី ​ភេទ​​ប្រុស អាយុ​​៤៨​ឆ្នាំ ​មាន​ទីលំនៅភូមិ​​​ច្រក​ឃ្លៃ ​ឃុំ​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​មាស ​ប្រាប់​ឱ្យ​ដឹង​ថា ​ពី​មុន​ប្រចៀវ​​នៅ​រូងភ្នំ​ទូក​មាស​នេះគឺ​មាន​ច្រើន​ណាស់​រាប់​មិន​អស់​ទេ ប៉ុន្តែ​ប៉ុន្មាន​​ឆ្នាំចុង​ក្រោយ​​នេះ​សត្វ​​ប្រចៀវ​​មិន​សូ​វ​មាន​ច្រើន​ដូច​មុន​ទេ ​ព្រោះ​ត្រូវ​​​ចោរ​លួច​យក​​មង​ធ្វើ​ជា​សំណាញ់​​ដង​​ចាប់​យក​ទៅ​​លក់​ ហើយ​​បើ​គ្មាន​ការ​គ្រប់​គ្រង​​ឱ្យ​បាន​​ម៉ឺង​ម៉ាត់​នោះ​​ទេ អាច​នឹងត្រូវ​ផុត​ពូជ​នៅ​ពេល​ក្រោយ ។ លោក​លៀង ប៊ុល ​អាយុ​៥២​ឆ្នាំ ​ជាអ្នក​គ្រប់​គ្រង​មើល​ថែរក្សា​​សត្វ​ប្រចៀវ​​ប្រាប់​ឱ្យ​ដឹងថា សត្វ​ប្រចៀវ​​ពិតជា​មាន​ការ​បាត់​បង់​មួយ​ចំនួន​​មែន ដោយ​សារ​ត្រូវពួក​ចោរ​ឡើង​ទៅដង​នៅ​ក្នុង​​រូងភ្នំ​ទូក​មាស ។ ​លោក​បន្ត​ថា លោក​បាន​ជួល​ពល​រដ្ឋ​​២​នាក់​ឱ្យ​ជួយ​​យាម​​​តែ​នៅ​តែ​មាន​ពួក​​ចោរ​លួច​ឆ្លង​ភ្នំ​ទៅដង​ប្រចៀវ​នោះ​យក​ទៅ​លក់​ដដែល។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕