ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មាន​ការ​ផ្តល់​ដី​សម្បទាន​​សេដ្ឋ​កិច្ច​ព្រៃឡង់​ឱ្យ​​ទៅ​ក្រុម​ហ៊ុន​​វិនិ​យោគ​​ ឬ​ក្រុម​អ្នក​តវ៉ា​​នោះ​ឡើយ​

12 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ​ពាក់​ព័ន្ធ​ព័ត៌​មាន​ថា ​រាជរដ្ឋា​ភិបាល​បាន​​ចេញ​​អនុ​ក្រឹត្យ​​ដក​ហូត​ដី​សម្បទាន​​សេដ្ឋ​កិច្ច​​ពី​ក្រុម​ហ៊ុន​​៤​នៅ​តំបន់​​​ព្រៃ​ការ​ពារ​អភិ​រក្ស​​ជីវ​ចម្រុះ (ព្រៃ​ឡង់) ​ដែល​មាន​ព្រំ​ប្រទល់​​៤​ខេត្ត និង​ព័ត៌​មាន​​​លើក​ឡើង​ថា ​សម្តេច​តេជោ​ ហ៊ុន សែន ​បាន​ផ្តល់​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​​ទាំង​នេះ​​ឱ្យទៅ​ក្រុុម​អ្នក​​តវ៉ា​​គ្រប់​គ្រង​​ការពារ និង​ថែរក្សា​នោះ អ្នក​យក​ព័ត៌​មាន​​ក៏​បាន​សុំ​ការ​បក​ស្រាយ​​បន្ថែម​ពី​​អាជ្ញា​ធរ​​ខេត្ត​កំពង់ធំ ​ដែល​ក្នុង​នោះ​​លោក​អភិ​បាល​​រង​ខេត្ត​ ​អ៊ុត សំអន ​បាន​​ឱ្យ​ដឹងថា កន្លង​មក​មាន​ក្រុម​ហ៊ុន​៤​បាន​ស្នើ​

ខេត្ត​កំពង់ធំ ៖ ​ពាក់​ព័ន្ធ​ព័ត៌​មាន​ថា ​រាជរដ្ឋា​ភិបាល​បាន​​ចេញ​​អនុ​ក្រឹត្យ​​ដក​ហូត​ដី​សម្បទាន​​សេដ្ឋ​កិច្ច​​ពី​ក្រុម​ហ៊ុន​​៤​នៅ​តំបន់​​​ព្រៃ​ការ​ពារ​អភិ​រក្ស​​ជីវ​ចម្រុះ (ព្រៃ​ឡង់) ​ដែល​មាន​ព្រំ​ប្រទល់​​៤​ខេត្ត និង​ព័ត៌​មាន​​​លើក​ឡើង​ថា ​សម្តេច​តេជោ​ ហ៊ុន សែន ​បាន​ផ្តល់​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​​ទាំង​នេះ​​ឱ្យទៅ​ក្រុុម​អ្នក​​តវ៉ា​​គ្រប់​គ្រង​​ការពារ និង​ថែរក្សា​នោះ អ្នក​យក​ព័ត៌​មាន​​ក៏​បាន​សុំ​ការ​បក​ស្រាយ​​បន្ថែម​ពី​​អាជ្ញា​ធរ​​ខេត្ត​កំពង់ធំ ​ដែល​ក្នុង​នោះ​​លោក​អភិ​បាល​​រង​ខេត្ត​ ​អ៊ុត សំអន ​បាន​​ឱ្យ​ដឹងថា កន្លង​មក​មាន​ក្រុម​ហ៊ុន​៤​បាន​ស្នើ​សុំ​វិន​ិយោគ​​នៅតំបន់​ព្រៃឡង់​នេះ​មែន ប៉ុន្តែ​​​ដោយ​ផ្អែក​​លើ​ការ​សិក្សា​របស់​​ក្រសួង​កសិ​កម្ម​​តាម​រយៈ​រដ្ឋ​បាល​​ព្រៃឈើ​​បាន​ពិនិត្យ​ឃើញ​ថា ព្រៃ​ក្នុង​​គម្រោង​នេះ​គឺ​ប៉ះពាល់​​ទាំងស្រុង​លើ​ព្រៃការពារ​អភិរក្ស​​ជីវ​ចម្រុះ​ ទើប​​រាជ​រដ្ឋា​ភិបាល​​បាន​ចេញ​​អនុ​ក្រឹត្យ​​មួយ​គឺលុប​ចោល​គម្រោង​​ស្នើ​សុំ​នេះ ។

​ស្រដៀង​​គ្នា​នេះដែរ ខណ្ឌ​​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ធំ​​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​៤​គឺ​ឈ្មោះ EHL2 អភិ​វឌ្ឍន៍​កៅស៊ូ​ខូអិល​​ធីឌី EHL1, EHL អភិ​វឌ្ឍន៍​កៅស៊ូ​ខូអិល​ធីឌី, PVP អិុន​ណាស់​សូណាល់ ​បាន​ស្នើ​សុំ​វិនិ​យោគ​​លើ​ដី​ចំនួន​ជាង​៥​ម៉ឺុន​ហិកតា​ នៅ​តំបន់​​ព្រៃ​​ការពារ​អភិ​រក្ស​​ជីវ​​ចម្រុះ​ (ព្រៃ​ឡង់) នេះ។ ​ប៉ុន្តែ​​សំណើ​សុំ​វិនិ​យោគ​​នេះ​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​លុប​ចោល ។ ​គឺ​​មិន​មាន​ន័យ​ដូច​ដែល​អ្វីជាការ​​លើក​ឡើង​​របស់​ក្រុម​អ្នក​ញុះ​ញង់​​ដែល​ឆ្លៀត​ឱកាស​​បង្ក​បញ្ហា​ថា ​រាជ​រដ្ឋា​ភិបាល​​ចេញ ស.ជ.ណ ដក​ហូត​ដីសម្បទាន​​​សេដ្ឋ​កិច្ច​នៅ​​តំបន់​ព្រៃ​​ឡង់​យក​ទៅ​ប្រគល់​​ឱ្យ​អ្នក​​ណា​គ្រប់​គ្រង​​នោះ​ឡើយ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕