រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហុងដាស៊ីវិច ពណ៌ស្លែមួយគ្រឿងបើកបរដោយជនជាតិចិនបានបោះពួយទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ បត់នៅចំណុចផ្លូវកែងពេញទំហឹង បណ្តាលឱ្យរថយន្តហ៊ីយ៉ាន់ដាយដាច់កង់ក្រោយខ្ទាតចេញប្រមាណជាង៣០ម៉ែត្រ ។ ចំណែករថយន្តហុងដាខ្ទេចមុខ និងបណ្តាលឱ្យអ្នកបើកបររងរបួសម្នាក់ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ កញ្ញា ២០១២ នៅចំណុចផ្លូវលេខ៥៩៨ កែងផ្លូវលេខ៦០៨ តំបន់ត្រឡោកបែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមសាក្សីបានឱ្យដឹងថា រថយន្តម៉ាកហុងដា ស៊ីវិច ពណ៌ស្លែ ជិះដោយជនជាតិចិនចំនួន៥នាក់ ស្រី៣នាក់ ធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ។ លុះពេលមកដល់កន្លែងកើតហេតុមិនដឹងយ៉ាងម៉េច ស្រាប់តែទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយបាញ់ឌុកមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសគ្នា ហើយបត់តាមផ្លូវលេខ៦០៨ ទៅកើត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ