កីឡាករប្រដាល់ទម្ងន់ធ្ងន់រុស្ស៊ី Alexander Povetkinការពារខ្សែក្រវាត់ស្ថាប័ន WBAរបស់ខ្លួនបានដោយជោគជ័យបន្ទាប់ពីផ្តួលកីឡាករអាមេរិក Hasim Rahmanឱ្យចុះចាញ់ក្នុងទឹកទី២កាលពីរាត្រីថ្ងៃសៅរ៍ម្សិលមិញ ។ ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅសង្វៀនAlsterdorf Sporthalleស្ថិតក្នុងទីក្រុង Hamburgប្រទេសអាល្លឺម៉ង់ ។
លោកអាជ្ញាកណ្តាល Gustayo Padillaបានចូលទៅបញ្ឈប់ការប្រកួតនៅនាទី ១:៣៦ក្នុងទឹកទី២បន្ទាប់ពីអតីតម្ចាស់ខ្សែក្រវាត់ WBC,IBFនិង IBO វ័យ៣៩ឆ្នាំ Hasim Rahmanគ្មានលទ្ធភាពតបតទៅ Povetkinបាន ។ សម្រាប់កីឡាករវ័យ៣៣ឆ្នាំ Povetkinជ័យជម្នះលើកនេះនាំឱ្យគេមានលទ្ធភាពបន្តឯតទគ្គកម្មមិនធ្លាប់ចាញ់របស់ខ្លួនបានតទៅមុខទៀត ។ ពេលនេះ ក្នុងជ័យជម្នះ២៥ប្រកួត គេផ្តួលដៃគូឱ្យសន្លប់បាន១៧លើកខណៈ Rahmanឈ្នះ៥០ ចាញ់៨ស្មើ២ ។ សម្រាប់ Rahmanវិញនោះ វាជាការបរាជ័យលើកទីដំបូងរបស់គេគិតពីខែមិថុនា ឆ្នាំ ២០១១ មក ។
សូមបញ្ជាក់ថា បន្ទាប់ពីដណ្តើមបានពីកីឡាករមិត្តរួមជាតិ Ruslan Chagaevខែសីហាឆ្នាំ២០១១ Povetkinការពារខ្សែក្រវាត់WBAនេះបានដោយជោគជ័យចំនួន៣លើកហើយ(រាប់ទាំងលើកនេះ) ៕
ចែករំលែកព័តមាននេះ