ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​ចំនួន​​៣០០​គ្រួសារ​​មក​ពី​៣​សង្កាត់​​ក្នុង​ក្រុង​​សិរីសោភ័ណ ទទួល​​អំណោយ​​ពី​ក្រុម​​ហ៊ុន​ខ្មែរ​ប្រ៊ូវើរី ស្រា​បៀរ​កម្ពុជា​

11 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​ពល​រដ្ឋ​​ដែលរង​គ្រោះ​​ដោយ​សារ​ទឹក​ជំនន់​​ចំនួន​៣០០​គ្រួសារ​​ក្នុង​ក្រុង​​សិរី​សោភ័ណ​ បានមក​ទទួល​​អំណោយ​សង្គ្រោះ​​បន្ទាន់ពី​​ក្រុម​ហ៊ុន​ខ្មែរ​​ប្រ៊ូវើ​រី លីមីត​ធី ដែល​​ជា​ក្រុម​ហ៊ុន​​ផលិត​ស្រា​បៀរ​កម្ពុជា ។ ​ពិធី​នេះ​​​បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​រសៀល​ថ្ងៃទី​​២៨ កញ្ញា ២០១២ ​ក្រោម​អធិបតី​ភាព​លោក​អ៊ុង ​អឿន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា និង​មានការ​ចូលរួម​ពី​លោក​ជំទាវ​ឧកញ៉ា ​ភាព ហៀក ​ប្រធាន​ក្រុម​​ប្រឹក្សា​​ភិបាល​ក្រុម​ហ៊ុន​​ខ្មែរ​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​ពល​រដ្ឋ​​ដែលរង​គ្រោះ​​ដោយ​សារ​ទឹក​ជំនន់​​ចំនួន​៣០០​គ្រួសារ​​ក្នុង​ក្រុង​​សិរី​សោភ័ណ​ បានមក​ទទួល​​អំណោយ​សង្គ្រោះ​​បន្ទាន់ពី​​ក្រុម​ហ៊ុន​ខ្មែរ​​ប្រ៊ូវើ​រី លីមីត​ធី ដែល​​ជា​ក្រុម​ហ៊ុន​​ផលិត​ស្រា​បៀរ​កម្ពុជា ។ ​ពិធី​នេះ​​​បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​រសៀល​ថ្ងៃទី​​២៨ កញ្ញា ២០១២ ​ក្រោម​អធិបតី​ភាព​លោក​អ៊ុង ​អឿន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា និង​មានការ​ចូលរួម​ពី​លោក​ជំទាវ​ឧកញ៉ា ​ភាព ហៀក ​ប្រធាន​ក្រុម​​ប្រឹក្សា​​ភិបាល​ក្រុម​ហ៊ុន​​ខ្មែរ​ប្រ៊ូ​វើ​រី លីមីតធី, លោក​ឧកញ៉ា ​លាង ឃុន ប្រធាន​អគ្គ​នាយក​ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូ​វើរី លីមីតធី ព្រមទាំង​មន្ត្រីរាជ​ការ​នានា​ជុំវិញខេត្ត​ ក្រុង សង្កាត់​យ៉ាង​ច្រើន​កុះករ​​ផងដែរ ។

​លោក​អ៊ុំ ​រាត្រី អភិ​បាល​​ក្រុង​សិរី​សោភ័ណ​​បានឡើងមាន​មតិ​ស្វាគមន៍​​ និង​ធ្វើ​សេចក្តី​រាយ​ការណ៍​សង្ខេប​ពី​​ស្ថាន​​ភាព​​ទឹក​ជំនន់ បន្ទាប់​​ពី​ទឹក​ជំនន់​​នៅ​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយ​ប៉ែត ក្នុង​ក្រុង​សិរិសោភ័ណ​ រងគ្រោះ​​នូវ​ទឹក​ជំនន់​នៅ​ថ្ងៃទី​២២ កញ្ញា ២០១២ ​បណ្តាល​ឱ្យ​​ប៉ះពាល់​ដល់​លំនៅ​ឋានរបស់​​​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​ខ្នង ​ហើយ​ត្រូវ​បាន​ជម្លៀស​​ចេញពី​​ផ្ទះទៅ​​កាន់​ទី​​ទួល​​សុវត្ថិ​ភាព និង​ទៅស្នាក់​នៅបណ្តោះ​អាសន្ន​​ជា​មួយ​បង​ប្អូន​ចំនួន​៤៩៥​គ្រួសារ ។ ​ប្រជា​ពល​រដ្ឋ​ដែល​មក​ទទួល​អំណោយ​ពី​​ក្រុម​ហ៊ុន​​ខ្មែរ​ប្រ៊ូវើរី លីមីតធី ​ជា​ក្រុម​ហ៊ុន​​ផលិត​ស្រា​បៀរ​កម្ពុជា ដែល​​​ដឹក​នាំ​​ដោយ​លោក​ជំទាវ​ឧកញ៉ា ​ភាព ហៀក យក​មក​ចែកជូន​​នា​ពេល​នេះ​មាន​ចំនួន​៣០០​គ្រួសារ​មកពី​៣សង្កាត់​ក្នុង​​​​ក្រុង​​សិរីសោភ័ណ គឺសង្កាត់ព្រះពន្លា ​ចំនួន​១១២​គ្រួសារ, ​សង្កាត់​ទឹកថ្លា​ចំនួន​​៧២​គ្រួសារ និង​សង្កាត់​​អូរ​អំបិល​ចំនួន​១១៦​គ្រួសារ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕