ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រូម្នាក់​បាន​ស្លា.ប់ ខណៈ​ពេល​ឈរ​នៅ​ចន្លោះ​​កណ្តាល​រថយន្ត​២​គ្រឿង​កំពុង​អូស​គ្នា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​ព្រូ​រថយន្ត​ដឹក​អុស​បាន​បែក​ក្បាល​​ស្លា.ប់​​​​​ភ្លាមមួយរំពេច​ ដោយ​សារ​តែ​រថយន្ត​ធុន​ធំ​២​គ្រឿង​​បុក​ផ្ទុប​គ្នា ​ខណៈ​​ពេល​រថយន្តទាំង​២​គ្រឿងនោះ​​​មាន​មួយ​គ្រឿងបាន​ខូច​ម៉ាស៊ីន​ ដេរ​មិន​ឆេះ​​​ទៅ​មុខ​មិន​រួច​ និងមួយ​គ្រឿង​ទៀត​បាន​ទៅ​អូស ដើម្បី​​បញ្ឆេះ​ម៉ាស៊ីន ហើយ​ជន​រងគ្រោះ​បាន​ចូល​ចន្លោះ​កណ្តាល​​រថយន្ត​ទាំង​២​គ្រឿង ដើម្បី​​ថ្ពក់​ខ្សែ​​កាប​ភ្ជាប់​ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយ​​ទៀត ។ ​ក្រោយ​​ពេល​ថ្ពក់​​រួច​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​មិន​បាន​រត់​ចេញភ្លាមៗ​ទេ ​ហើយ​នៅពេល​ដែល​

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​ព្រូ​រថយន្ត​ដឹក​អុស​បាន​បែក​ក្បាល​​ស្លាប់​​​​​ភ្លាមមួយរំពេច​ ដោយ​សារ​តែ​រថយន្ត​ធុន​ធំ​២​គ្រឿង​​បុក​ផ្ទុប​គ្នា ​ខណៈ​​ពេល​រថយន្តទាំង​២​គ្រឿងនោះ​​​មាន​មួយ​គ្រឿងបាន​ខូច​ម៉ាស៊ីន​ ដេរ​មិន​ឆេះ​​​ទៅ​មុខ​មិន​រួច​ និងមួយ​គ្រឿង​ទៀត​បាន​ទៅ​អូស ដើម្បី​​បញ្ឆេះ​ម៉ាស៊ីន ហើយ​ជន​រងគ្រោះ​បាន​ចូល​ចន្លោះ​កណ្តាល​​រថយន្ត​ទាំង​២​គ្រឿង ដើម្បី​​ថ្ពក់​ខ្សែ​​កាប​ភ្ជាប់​ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយ​​ទៀត ។ ​ក្រោយ​​ពេល​ថ្ពក់​​រួច​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​មិន​បាន​រត់​ចេញភ្លាមៗ​ទេ ​ហើយ​នៅពេល​ដែល​រថយន្ត​ខូច​នោះ​ឆេះ​វិញ ក៏​បោល​​ស្ទុះទៅ​បុក​រូប​គេ​ផ្ទប់​​គ្នា​ជា​មួយ​គូទ​រថយន្ត​ដែល​កំពុង​អូស​នោះ​បែក​ក្បាលស្លាប់​តែ​ម្តង​ ។

​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​២​និង​៣៥​នាទី​​រំលង​អធ្រាត្រឈាន​​ចូល​ថ្ងៃទី​​២៩ កញ្ញា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​​លេខ​120K (ផ្លូវ​អូរ​ដឹម​កប់​ស្រូវ) ​ត្រង់ចំណុច​​ភូមិ​ចែង​ម៉ែង សង្កាត់​​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែនជ័យ ​។

​យុវជន​​រងគ្រោះ​ឈ្មោះ​​ផៃ​ ប៊ុន​លីម អាយុ​២១​ឆ្នាំ ​ជា​ព្រូ​រថយន្ត​​មាន​ទីលំនៅភូមិ​ព្រៃតាទ្រូ ឃុំ​ភ្នំតូច ស្រុក​​ឧដុង្គ ខេត្ត​​កំពង់​ស្ពឺ ។ ​ចំណែក​​រថយន្ត​​ដែល​ខូច​ម៉ាស៊ីន​​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពណ៌​ត្រេអីុ ​​បើក​​​ដោយ​បុរស​ម្នាក់​ឈ្មោះ​​ហុង ទ្រី អាយុ​​ជាង​៣០​ឆ្នាំ ​​ដែល​ត្រូវ​ជា​បង​ជីដូន​មួយ​របស់​ជន​រងគ្រោះ​​ដែល​ស្លាប់​នោះ​ និង​មាន​ទីលំនៅ​​ក្នុងភូមិ​កើតហេតុ​ជា​មួយគ្នា​ ។ ឯ​រថយន្ត​​មួ​យ​គ្រឿង​ទៀត​​ដែល​គេ​ហៅ​ឱ្យ​ទៅ​សណ្តោង​​នោះ​មិន​​ត្រូវ​បាន​​គេ​ស្គាល់​ម៉ាក​​នោះ​​ទេ ប៉ុន្តែ​​​ស្គាល់ថា ​ជា​រថយន្ត​ប្រភេទយីឌុប​ដឹក​​អុស​នៅ​ក្រុម​​ហ៊ុន​ជា​មួយ​គ្នា​​នោះ​ដែរ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕