ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​អេ​ស្ប៉ាញ​ឡូ​រេន​​ហ្សូ​ឈ្នះការ​នាំមុខ​បណ្តោះ​អាសន្ន​ប្រណាំង​ម៉ូតូ​ជីភី​នៅ​អេស្ប៉ាញ​

12 ឆ្នាំ មុន

កីឡាករ​អេស្ប៉ាញ​​ចច ឡូ​រេន​ហ្សូ​​​​​(Jorge Lorenzo)បាន​​សម្តែង​​នូវ​ក្តី​ត្រេក​អរ​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​​បាន​យក​ឈ្នះ​​ការ​នាំមុខ​បណ្តោះ​អាសន្ន​​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​នៅ​​លើ​ទឹក​ដី​កំណើត​របស់​​ខ្លួន​កម្មវិធី​ Aragon Moto Grand Prixនៅទីលាន​​ប្រណាំង​ Motorland race trackស្ថិត​​នៅ​​ក្នុង​ទី​ក្រុង Alcaniz កាល​ពី​សៅរ៍​​ទី២៩​កញ្ញា ម្សិល​មិញ ​។

កីឡាករ​អេស្ប៉ាញ​​ចច ឡូ​រេន​ហ្សូ​​​​​(Jorge Lorenzo)បាន​​សម្តែង​​នូវ​ក្តី​ត្រេក​អរ​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​​បាន​យក​ឈ្នះ​​ការ​នាំមុខ​បណ្តោះ​អាសន្ន​​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​នៅ​​លើ​ទឹក​ដី​កំណើត​របស់​​ខ្លួន​កម្មវិធី​ Aragon Moto Grand Prixនៅទីលាន​​ប្រណាំង​ Motorland race trackស្ថិត​​នៅ​​ក្នុង​ទី​ក្រុង Alcaniz កាល​ពី​សៅរ៍​​ទី២៩​កញ្ញា ម្សិល​មិញ ​។

ឡូ​រេន​ហ្សូ​ដែល​ជា​អ្នក​បើក​បរ​ឱ្យ​ក្រុម​​យ៉ា​ម៉ា​ហា​​បាន​យក​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ជា​លើក​ទី​៥ក្នុង​រដូវ​កាល​បន្ទាប់​ពី​បញ្ចប់​ការ​ប្រណាំង​ក្នុងថិ​​​រ​វេលា១នាទី​និង៤៩.៤០៤​វិនាទី​ប្រជែង​យក​ឈ្នះ​កីឡាករមិត្ត​រួម​ជាតិ​ដា​នី ប៉េដ្រូ​ហ្សា​​​​​​​របស់​ក្រុម​ប្រណាំង​ហុង​ដា​​​ដែល​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់​ថ្នាក់​លេខ២​ ។ ប៉េដ្រូ​ហ្សា​​​​​​ប្រើ​អស​់​​ថិរវេលា​​១នាទី​និង៤៩.៤៩២​​​វិនាទីគឺ​​០.០៨៨​វិនាទី​យឺត​ជាង​កីឡាករ​ឡូ​រេន​ហ្សូ​ ​។​ ចំណាត់​ថ្នាក់​ទី​៣​បាន​ទៅ​លើ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេសអង់​គ្លេស Cal Crutchlow​ ។  Crutchlowដែល​បើក​បរ​ឱ្យ​ក្រុម Tech 3 Yamaha​​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរ​វេលា​១នាទី​និង​៤៩.៥៧៦​​វិនាទី​។

កីឡាករ​​អា​មេរិក​បេន ស្ប៉ាយ​​​​​​​​​​ដែល​ជា​អ្នក​បើក​បរឱ្យ​​ក្រុមយ​៉ា​ម៉ា​ហា​​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា១​នាទី​និង​៤៩.៧៤៨​​​​វិនាទី​គឺ​០.៣៤៤​​វិនាទី​យឺតជាង​កីឡាករ​​ឡូ​រេន​ហ្សូ​តាម​ពី​ក្រោយ​ដោយ​កីឡាករ​អាល្លឺ​ម៉ង់ ​Stefan Bradlរបស់​ក្រុម ​​LCR Honda​​ដែល​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៥​ ។ កីឡាករ​អុីតា​លី​អ៊ែន​ឌ្រា ដូ​វី​ហ្ស៊ី​យ៉ូ​សូ​(​Andrea Dovizioso)បាន​ប្រើ​អស់​ថិរវេលា១នាទី​និង​៥០.២៤១​​វិនាទី​ស្ថិត​ក្នុង​លំ​ដាប់​ទី​៦​​ ។ ​ ឯ​កីឡាករ​អុីតាលី​​ម្នាក់​ទៀត​ វ៉ាឡឹន​ទីណូ​ រ៉ូស៊ី​បញ្ចប់​ការ​ប្រណាំង​ស្ថិត​ក្នុង​ចំ​ណាត់​​ថ្នាក់​លេខ៨ ​​។​ កីឡាកររូបនេះ​បាន​ប្រើ​អស់​ថិរ​វេលា១នាទី​និង៥០.៩៤៩​​​​​វិនាទ​ី​យឺត​ជាង​កីឡាករឡូ​រេន​ហ្សូ​​​​​១.៥៤៥​វិនាទី ​។​
ថ្លែង​បន្ទាប់​ពីទទួល​បាន​ជោគជ័យ​ ឡូ​រេន​ហ្សូ​​បា​នបញ្ជាក់​ថា​៖«​វា​ជា​ចុង​សប្តាហ៍​ដ៏​ស្រស់​ត្រកាល​មួយ​។ ​​

ស្អែក​គឺ​ជា​ថ្ងៃ​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​បំ​ផុត​។ ខ្ញុំ​គិត​ថា វា​ច្បាស់​ជា​មាន​ការ​ប្រដេញ​គ្នា​យ៉ាង​ខ្លាំង​ក្លា​បំ​ផុត​ ។ ការ​យក​ឈ្នះ​ក្នុង​ថ្ងៃ​នេះ​ពិត​ជា​មាន​សារសំ​ខាន់​ខ្លាំង​ណាស់ ។ ការ​ប្រណាំង​ក្នុងថ្ងៃ​នេះ​ក្រុម​របស់​យើង​ទាំង​មូល​បាន​ធ្វើ​ការ​ងារ​ជា​មួយ​គ្នា​បាន​យ៉ាង​ល្អ​បំ​ផុត​ជា​ពិសេស​ម៉ូ​តូ​ប្រ​ណាំង​ហាក់​ពុំ​មាន​បញ្ហា​ចោទ​អ្វី​ទេ»។ គេ​បាន​បន្ត​ថា​៖«ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ចាប់ផ្តើម​ពិត​ជា​ពិ​បាក​ខ្លាំង​ដ្បិត​ផ្លូវ​ប្រ​ណាំង​រអិល​ជា​ខ្លាំង​ ​។ ខ្ញុំ​បាន​សម្រុក​ទៅ​មុខ​យ៉ាង​ខ្លាំង​ទើប​ដណ្តើម​បាន​ការ​នាំ​មុខ​ » ។

សម្រាប់​ឡូ​រេន​ហ្សូ​​ដែល​ជា​ជើង​ឯក​ពិ​ភព​លោក​២​សម័យ​កាល​ នេះ​គឺ​ជា​លើក​ទី​២៣ហើយ​ក្នុង​អា​ជីព​ដែល​រូប​គេ​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​​អា​សន្ន​ ៕