ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​គណៈ​រដ្ឋ​មន្ដ្រី​សម្ដេច​​តេ​ជោ​ ៖ ​ផ្អាក​​ផ្ដល់​​ដី​​សម្ប​ទាន​​សេដ្ឋ​កិ​ច្ច​​អាច​​បន្ដ​​ដល់​​សម្ដេច​​ចូល​​និវត្ដន៍​​ពី​​ឆា​ក​ន​យោ​បាយ

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ​ ៖ ​​ថ្ងៃ​ទី​​​២៨ កញ្ញា​ ឆ្នាំ​២០១២ ​​​វេ​លា​ម៉ោង​​​​៨​និង​​​​៣០​នាទី​​​​ នៅ​​វិ​មាន​​ស​ន្តិ​ភាព​​​​ មាន​បើក​អង្គ​ប្រជុំ​​​​​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ត្រី​​​ ក្រោម​អធិប​តី​ភាព​​​​​ដ៏​ខ្ពង់​ខ្ពស់​​​​បំផុត​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន សែន​​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ ក្នុង​អាណត្តិ​​​ទី​​៤​ ដើម្បី​ឆ្លង​​​ ៖

​រាជធានីភ្នំពេញ​ ៖ ​​ថ្ងៃ​ទី​​​២៨ កញ្ញា​ ឆ្នាំ​២០១២ ​​​វេ​លា​ម៉ោង​​​​៨​និង​​​​៣០​នាទី​​​​ នៅ​​វិ​មាន​​ស​ន្តិ​ភាព​​​​ មាន​បើក​អង្គ​ប្រជុំ​​​​​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ត្រី​​​ ក្រោម​អធិប​តី​ភាព​​​​​ដ៏​ខ្ពង់​ខ្ពស់​​​​បំផុត​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន សែន​​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ ក្នុង​អាណត្តិ​​​ទី​​៤​ ដើម្បី​ឆ្លង​​​ ៖

១-​សេច​ក្តី​​​ព្រាង​​ច្បាប់​​​ស្តីពី​ការ​​រៀប​ចំ​ និង​ប្រព្រឹត្ត​​​ទៅ​នៃឧ​ត្តម​ក្រុម​ប្រឹក្សា​​​ការ​ពារ​ជាតិ ។

២-​សេច​ក្តី​ព្រាង​​​ព្រះ​​រាជ​ក្រឹត្យ​​ ស្តី​​ពី​ការ​​​​រៀប​ចំ​​​ និង​ប្រព្រឹត្ត​ទៅ​​​​នៃ​ក្រុម​ប្រឹក្សា​​ជាតិ​​​​អភិ​វឌ្ឍន៍​​បៃ​តង​​ និង​សេច​ក្តី​​ព្រា​ង​​អនុ​ក្រឹត្យ​ ស្តី​ពី​​ការ​រៀប​ចំ​ និង​​ការ​ប្រព្រឹត្ត​​ទៅ​​​​​របស់​​អគ្គ​លេខា​ធិការ​​​​​ដ្ឋាន​​នៃ​ក្រុម​​ប្រឹក្សា​ជាតិ​​​អភិ​វឌ្ឍ​ន៍​​បៃ​តង ។​

៣-​សេច​ក្តី​ព្រាង​អនុ​​ក្រឹត្យ​​​ ស្ត្រី​ពី​​​ការ​រៀប​ចំ​​ និង​​ការ​ប្រព្រឹត្ត​​ទៅ​​​របស់​អគ្គ​លេខា​ធិការ​​ដ្ឋាន​​​នៃ​គណៈ​​កម្មា​ធិការ​​ជាតិ​គ្រប់គ្រង​​​ និង​អភិ​វឌ្ឍន៍​​តំបន់​​​​ឆ្នេរ​​​សមុទ្រ​​​​កម្ពុជា​។​

៤-​បញ្ហា​​​ផ្សេងៗ​​ សំណើ​​​សុំ​ការ​​​យល់​ព្រម​​​​​ពី​គណៈ​រដ្ឋ​មន្ត្រី​​ ដើម្បី​សុំ​​សច្ចា​ប័ន​​ពី​ស្ថាប័ន​​​នីតិ​ប្បញ្ញតិ្ត​​លើ ៖

៤.១​-​កិច្ច​ព្រម​ព្រៀង​​​​ស្តី​ពី​ការ​​បង្កើត​​វិទ្យា​ស្ថាន​អភិ​វឌ្ឍ​​ន៍​បៃ​តង​​សាកល​

៤.២-​អនុ​សញ្ញា​​​​អន្ត​រជាតិ​​​ ស្តី​ពី​​និយតកម្ម​​​នៃការ​នេសាទ​​​បាឡែន ។​

​ក្រោម​ពី​​ស្តាប់​របាយ​ការណ៍​ និង​មតិ​​​ពិភាក្សា​​​ផ្លាស់​ប្តូរ​​​យោ​បល់​រួចម​ក​ កិច្ច​ប្រជុំ​​​ពេញ​អង្គ​​​គណៈ​រដ្ឋ​មន្ត្រី​​បាន​សម្រេច​​​ងនុម័ត​នូវ ៖

១-សេច​ក្តី​ព្រាង​ច្បាប់​​​ ស្តី​​ពី​​ការ​រៀប​ចំ​​ និង​ប្រព្រឹត្ត​ទៅ​​​​​​​នៃ​ឧត្តម​​ក្រុម​ប្រឹក្សា​​​ការ​​ពារ​ជាតិ​

​រដ្ឋ​ធម្ម​នុញ្ញ​​​​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ ត្រូវ​បាន​ប្រកាស​​​ដាក់​ឱ្យ​ប្រើ​តាំង​ពី​ឆ្នាំ​​​​១៩៩៣ មាន​រយៈ​ពេល​​​​ជិត​​​២០​ឆ្នាំ​ហើយ​ ។​ រដ្ឋ​​ធម្ម​នុញ្ញ​​​​​បាន​បញ្ញត្តិ​​​ឱ្យ​បង្កើត​​​ស្ថាប័ន​​កំពូល​​ៗ​​ដ៏​សំខាន់​​​មួយចំនួន​​​ រួម​ទាំង​​«ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​​​​»​ផង​​ដែរ ។ ក្នុង​រយៈ​​​​​ពេល​បី​អាណត្តិ​​កន្លង​ទៅ​​ រាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​​​​រៀប​ចំ​​​តាក់​តែង​​​ និង​សុំ​ការ​​​អនុ​ម័ត​​​ច្បាប់​​​ ជា​ពិសេស​​​ច្បាប់​​សម្រាប់​រៀប​ចំ​​​ស្ថាប័ន​​កំពូលៗ​​ដូច​ជា​ ៖

-​ច្បាប់​ស្តីពី​​​ការ​រៀប​ចំ និង​​​​ប្រព្រឹត្ត​ទៅ​​​នៃ​ឧត្តម​​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​​ឆ្នាំ​​១៩៩៤

-​ច្បាប់​ស្តី​​​ការ​រៀប​​ចំ​ និង​​​ប្រព្រឹត្ត​ទៅ​​​នៃ​ក្រុម​ប្រឹក្សា​​​រាជ​​សម្បត្តិ​​​ឆ្នាំ​​​២០០៤​ ។

​ស្ថា​ប័ន​​កំពូល​​ទាំង​នេះ​កំពុង​ដំណើរ​ការ​​​យ៉ាង​​​រលូន​ដើម្បី​ជួយ​ព្រះ​មហា​ក្សត្រ​​លើ​ការ​​ងារ​​​សំខាន់ៗ​​ជា​ច្រើន​​​ និង​ធានា​ដល់​ការ​ប្រព្រឹត្ត​​ទៅ​នៃ​ស្ថា​ប័ន​​​កំពូល​ទាំង​បី​​ដោ​យ​និរន្ត​​រ​ភាព ។

សេចក្តី​ព្រាង​​ច្បាប់​ស្តី​​ពី​​ការ​រៀប​ចំ​​ និង​ប្រព្រឹត្ត​​​ទៅ​នៃ​ឧត្តម​​​ប្រឹក្សា​​​ការ​ពារ​ជាតិ​​ ជា​ច្បាប់​​រៀប​ចំ​អង្គ​ការ​កំពូល​ទាក់​ទង​​ជា​មួយ​ស្ថា​ប័ន​​ព្រះ​​មហាក្សត្រ​​ និង​ស្ថា​ប័ន​​នីតិ​ប្រតិ​​បត្តិ​​ ដើម្បី​ទទួល​ខុស​​ត្រូវ​​លើ​ការ​​ងារ​​សំខាន់​​ៗ​ក្នុង​​ការ​ធានា​ការ​ពារ​​​​រដ្ឋ​ធម្ម​នុញ្ញា​​ ការ​ពារ​ឯក​រាជ្យ​ជាតិ អធិ​បតេយ្យ​ បូរណភាព​ទឹក​ដី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​​ធានា​ការ​អនុវត្ត​​តួនា​ទី​​ ភារ​កិច្ច​​​ សមត្ថ​កិច្ច​របស់​កង​យោធ​ពល​​​ខមេរ​ភូមិន្ទ ។

សមាស​ភាព​នៃ​ឧត្តម​​​ក្រុម​ប្រឹក្សា​​​ការ​ពារ​ជាតិ​​ មាន​ព្រះ​មហា​ក្សត្រ​​​ជាព្រះ​អធិ​បតី​​ នាយក​រដ្ឋ​មន្ត្រី​​​ជា​អនុ​ប្រធាន​​​ និង​ឥស្សរ​ជន​ជាន់​ខ្ពស់​សំខាន់ៗ​​​នៃ​រាជ​រដ្ឋា​ភិបាល​​ជា​សមាជិក ។

សេចក្តី​​ព្រាង​​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​​ និង​ប្រព្រឹត្ត​​ទៅ​នៃ​​ឧត្តម​ក្រុម​​ប្រឹក្សា​​​ការ​ពារ​ជាតិ​ មាន​ចំនួន​​​០៦​​ជំពូក​ និង​១១​មាត្រា ។

២-​សេចក្តី​ព្រាង​​ព្រះរាជ​​​ក្រឹត្យ​​ស្តី​ពី​​​ការ​រៀប​ចំ​​​ និង​ការ​ប្រព្រឹត្ត​​​ទៅ​នៃ​​ក្រុម​ប្រឹក្សា​​​ជាតិ​​​អភិវឌ្ឍន៍​​​បៃ​តង​ និង​សេចក្តី​​ព្រាង​​​អនុ​ក្រឹត្យ​​​ស្តី​​​ពី​ការ​​រៀប​ចំ​​​ និង​ការ​ប្រព្រឹត្ត​​ទៅ​​របស់​​អគ្គ​លេខា​ធិ​ការ​ដ្ឋាន​​នៃ​ក្រុម​​​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​​​បៃ​តង ព្រះរាជា​ណា​ចក្រ​​កម្ពុជា បាន​ចុះ​ហត្ថ​លេខា​​​ជា​មួយ​​​នឹង​ប្រទេស​ហត្ថលេខី​ចំនួន​​១៦​ទៀត​លើ​កិច្ច​​​ព្រម​ព្រៀង​​ក្នុង​ការ​​បង្កើត​​វិទ្យា​ស្ថាន​អភិ​វឌ្ឍន៍​​បៃ​តង(GGGI)ដែ​ល​ជា​អង្គ​ការ​​​អន្តរ​ជាតិ​ ។

ផល​​ប្រយោជន៍​​​ចម្បង​ក្នុង​​នាម​ជា​សមា​ជិ​​ក​អង្គ​​ការ​​អន្តរ​ជាតិ GGGI គឺ​ជំរុញ​​សេដ្ឋ​កិច្ច​​​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​សេដ្ឋ​កិច្ច​​បៃតង​​ ដែល​ផ្តោត​លើ​ប្រសិទ្ធ​​ភាព​​​ប្រើ​ប្រាស់​ធន​ធាន​ធម្ម​ជាតិ​​ ចីរ​ភាព​​បរិស្ថា​ន​​ ការ​ពារ​បៃ​តង បច្ចេក​វិទ្យា​បៃ​តង និង​កំណែ​ទម្រង់​​សេដ្ឋ​កិច្ច​​​ដោយ​គិត​​គូរ​បន្ថែម​លើ​​ការ​លើក​ទឹក​ចិត្ត​​​បៃ​តង​​ដូច​ជា ពន្ធ​​បៃ​តង ហិរញ្ញ​វត្ថុ​​បៃ​តង ពិសេស​​​ឥណ​ទាន​បៃ​តង​ មី​ក្រូហិរញ្ញ​វត្ថុ​​បៃតង និង​​​វិនិយោគ​ទុន​​បៃ​តង ។ ផ្អែក​លើ​ភាព​​ជោគ​ជ័យ​​នៃ​គោល​នយោ​បាយ​​​​ឈ្នះ​-ឈ្នះ​​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ជោគ​ជ័យ​នៃ​គោល​នយោ​បាយ ​​​​យុទ្ធ​សាស្ត្រ​ចតុ​កោណ​​ ក្រុម​ប្រឹក្សា​​ជាតិ​អភិវឌ្ឍន៍​​​បៃ​តង​សរ​សេរ​អក្ស​រ​កាត់ ក.ជ.អ.ប នឹង​ក្លាយ​​ជា​យន្ត​ការ​គ្រឹះ​​​ឆ្លើយ​​តប​ទៅ​​នឹង​គោល​ការណ៍​សេដ្ឋ​កិច្ច​បៃ​តង​របស់​អង្គ​ការ​​​សហ​ប្រជា​ជាតិ​​ ផ្តោត​​​លើ​កិច្ច​ការ​ពារ​​​បរិស្ថាន​​ ការ​​អភិវឌ្ឍ​​សេដ្ឋ​កិច្ច​​​ និង​ការ​កាត់​បន្ថយ​​​ភាព​ក្រី​ក្រ​​ដែល​អង្គ​ការ​សហ​ប្រជា​ជាតិ​​បាន​ប្រជុំ​សម្រេច​​​យក​​គោល​ការណ៍​​នេះ​នៅ​ក្នុង​សន្និ​សីទ​​កំពូល​ភព​ផែន​​ដី Rio-20 នៅ​ប្រទេស​​ប្រេស៊ីល​​ ចាប់​ពី​ថ្ងៃ​​ទី​​២០ ដល់​ថ្ងៃ​ទៅ​​២២ មិថុនា ឆ្នាំ​២០១២ ។ ដូច្នេះ​​ ប្រទេស​កម្ពុជា​នឹង​ដើរ​តួ​ឈាន​មុខ​​គេ​ និង​ជា​គំរូ​​ក្នុង​ការ​អនុវត្ត​​គោល​នយោ​បាយ​​អភិវឌ្ឍន៍​បៃ​តង​​​សហ​ប្រជា​ជាតិ​​​ នៅ​ក្នុង​​បណ្តា​ប្រទេស​​អាស៊ាន​​​ និង​​អាស៊ី​​ប៉ាស៊ី​ហ្វិក ។

សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​​​ស្តី​ពី​​​ការ​បង្កើត​​ក្រុម​ប្រឹក្សា​​​ជាតិ​អភិវឌ្ឍន៍​​បៃ​តង​មាន​​​០៦ជំពូក​​ និង​១១​មាត្រា ។

សេចក្តី​ព្រាង​​អនុក្រឹត្យ​ ស្តីពី​ការរៀបចំ​ និងការ​ប្រព្រឹត្ត​ទៅ​របស់​អគ្គ​លេខាធិកា​រ​ដ្ឋាន​នៃ​ក្រុម​​ប្រឹក្សា​​ជាតិ​អភិវឌ្ឍ​ន៍​បៃតង ​មាន០​៥​ជំពូក ​និង​១២​មាត្រា ​។

​អគ្គលេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍ​ន៍​បៃតង ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​អនុក្រឹត្យ​នេះ ​មាន​តួនាទី​ជា​សេនា​ធិការ​​ផ្ទាល់​ក្នុងការ​រៀបចំ​សេចក្តីព្រាង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​គោល​នយោបាយ​ ផែន​ការយុទ្ធសាស្ត្រ​ ​ផែនការ​សកម្ម​ភាព ​និងកម្មវិធី​អភិវឌ្ឍ​ន៍​បៃតង​ដោយ​បញ្ជ្រាប​ទៅ​ក្នុងផែន​ការអភិវឌ្ឍ​ជាតិ ​។

៣-សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​រៀប​ចំ​ ​និងការ​ប្រព្រឹត្តទៅ​របស់អគ្គ​លេខា​ធិការដ្ឋាន​នៃគណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ន៍​តំបន់​ឆ្នេរសមុទ្រកម្ពុជា ​ព្រះ​​រាជ​ក្រឹត្យ​លេខ​ នស/រកត/​០២១២/​០៧៩ចុះ​ថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០១២ បាន​បង្កើត​គណៈ​កម្មា​ធិការគ្រប់​គ្រង​និងអភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ដែល​ហៅកាត់​ថា​ គ.អ.ឆ.ក ។ អនុវត្តតាម​ស្មារតី​នៃ​ព្រះ​រាជ​ក្រឹត្យ​នេះ​ អគ្គ​លេខា​ធិ​ការដ្ឋាន​គ.អ.ឆ.ក​ ត្រូវ​បាន​បង្កើត​ ដើម្បី​​ធ្វើ​ជា​សេនា​ធិការ​ផ្ទាល់​​របស់​ គ.អ.ឆ.ក.ក្នុង​ការ​គ្រប់​គ្រង និង​អភិ​វឌ្ឍ​ន៍​នៅឆ្នេរ​សមុទ្រ​រួមមាន ឆ្នេរសមុទ្រ ​ដី​ចំណី​ឆ្នេរ​​សមុទ្រ ​តំបន់​រណប ​កោះ ​ដៃសមុទ្រ ​ស្ទឹង ​ព្រែក ​​ផ្លូវទឹក​ដែល​តភ្ជាប់​ទៅ​នឹងសមុទ្រ ​និងផ្ទៃ​ទឹក​​ដែល​ជាប់នឹង​ឆ្នេរសមុទ្រ​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ប្រកបដោយ​និរន្តរ​ភាព​និងការ​ទទួល​ខុស​ត្រូវ ។

សេចក្តី​ព្រាង​អនុក្រឹត្យ​នេះមាន​ចំនួន​០៥​ជំពូក​និង១៦​មាត្រា​​។

៤-បញ្ហា​ផ្សេងៗ

អង្គប្រជុំ​ពេញ​អង្គ​គណៈ​​រដ្ឋ​មន្ត្រី​ បាន​អនុម័ត​បញ្ជូន​ កិច្ច​ព្រម​ព្រៀង ​ស្តីពី​ការ​បង្កើត​វិទ្យា​ស្ថាន​អភិវឌ្ឍន៍​បៃតង​សាកល ​​និងអនុសញ្ញា​អន្តរជាតិ ​ស្តីពី​និយតកម្ម​​នៃការ​នេសាទ​​បាឡែន ​ទៅសុំ​ការ​ផ្តល់​សច្ចា​ប័ន​ពី​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ ។

​ក្នុងគោលបំណង​​ជំរុញ​ និងលើក​ទឹក​ចិត្ត​ដល់​ការធ្វើ​ផលិត​កម្ម​លើ​វិស័យ​កសិកម្ម​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​បានសម្រេច​កែសម្រួល​សេចកក្តី​ជូន​ដំណឹង​លេខ​៦៦០ ចុះ​ថ្ងៃ​ទី​២២ មិថុនា ​ឆ្នាំ​២០១២ ​ស្តីពីការ​បង់​ពន្ធ​ថ្លៃ​ឈ្នួល​ដីសម្បទាន​សេដ្ឋកិច្ច​ ​ដោយ​សម្រេច​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​វិនិយោគ​ដែល​ទទួល​បាន​ដី​ស​ម្បទាន​សេដ្ឋកិច្ច​បង់​ថ្លៃ​ឈ្នួល​ដីចំនួន​៥​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង១ហិកតា ​ចាប់​ពី​ឆ្នាំ​ទី​៦ នៃការវិនិ​យោគ​​ ដោយ​មិន​រើស​អើង​បែងចែក​​ប្រភេទ​ដី​ដែល​ត្រូវ​ធ្វើ​ផលិតកម្ម​ក្នុង​វិស័យ​​កសិកម្ម​ឡើយ ​។ ថ្លៃឈ្នួល​ដី​ចំនួន​​​៥​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​១ហិកតា​នេះ​ នឹងត្រូវ​កើនឡើង​១​ភាគរយ​ជា​រៀង​​រាល់​​ឆ្នំា ។

​យោងតាម​បទ​បញ្ជា​លេខ០​១​បប ចុះថ្ងៃទី​៧ ឧសភា ​ឆ្នាំ​២០១២ ស្តីពីវិធាន​ការ​ពង្រឹង​ និង​បង្កើន​ប្រសិទ្ធ​ភាព​នៃការគ្រប់​គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ​បានរំលឹក​ និងបញ្ជាក់​ជា​ថ្មី​ទៀតថា ​ការ​ផ្អាក​​ជាបណ្តោះ​អាសន្ន​ការផ្តល់​សម្បទាន​ដី​សេដ្ឋ​កិច្ច ​ត្រូវ​បន្ត​ក្នុង​រយៈ​ពេល​វែង​ ហើយអាច​នឹង​ឈាន​​ទៅ​​​ដល់​ពេល​ដែល​សម្តេច​​​ចូល​និវត្តន៍​ពី​ឆាកនយោបាយ​ ។ សម្តេច​តេជោបាន​បញ្ជាក់​បន្ថែម​ថា ​ក្រុមហ៊ុន​ដែល​ទទួល​បាន​​សិទ្ធិ​គ្រប់​គ្រង ​​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ អាច​នឹង​រក​ដៃ​គូ​ក្រុម​ហ៊ុន​វិនិយោគ​បាន​ តែ​មិន​អនុ​ញ្ញាត​ឱ្យ​មាន​ការ​ផ្ទេរ​សិទ្ធិគ្រប់​គ្រង​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ទៅ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​បាន​ឡើយ ។ ក្រុម​ហ៊ុន​វិនិ​យោគ​ណា​ដែល​រំលោភ​ នឹង​ត្រូវ​ដក​ហូត​សិទ្ធិ​គ្រប់់​គ្រង​ ហើយ​បង្ក​​ក​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ដែល​ដក​ហូត​ទុក​ធ្វើ​ជា​ដី​សម្ប​ទាន​សង្គម​កិច្ច​ជូន​ប្រជា​ពល​រដ្ឋ ៕