រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកញ្ញានេះ ចាប់ពីម៉ោង៣រសៀលតទៅ នៅសាលតាំងពិព័រណ៍កោះពេជ្រ ស្រាបៀរសឹង្ហា SIN GHA Beer ដែលជាស្រាបៀរលំដាប់ថ្នាក់អន្ដរជាតិ នឹងមានរៀបចំកម្មវិធីដ៏ប្លែកអស្ចារ្យ និងធំសម្បើមលើកដំបូងបំផុតនោះគឺ សឹង្ហាកីឡាដ្ឋាន SINGHA STADIUM ដែលជាកម្មវិធីមានការរួមផ្សំគ្នារវាងការប្រគំតន្ដ្រីក្នុងទ្រង់ទ្រាយខ្នាតធំ មានការចូលរួមពីតារាចម្រៀងជាច្រើនរូបជួបគ្នា ក្នុងនោះមានការចូលរួមពីតារាចម្រៀងថៃ ដឹកនាំដោយតារាចម្រៀង Super Star Film រ៉ាត់តាក់ភូមិ តារាចម្រៀងកម្ពុជាដឹកនាំដោយ តារាចម្រៀង Super Star លោកព្រាប សុវត្ថិ កញ្ញាសុគន្ធ នីសា កញ្ញាសាសា កញ្ញាសុខ ស៊ីឡាលីន កញ្ញាវី ឌីណែត(បុត្រីលោកហួរ ឡាវី) ព្រមទាំងកញ្ញាតេង លក្ខិណា និងលោកមូល សុវណ្ណគីរី ជាដើម ។ ក្នុងនោះដែរ ក៏មានការរៀបចំការផ្សាយផ្ទាល់នូវការប្រកួតបាល់ទាត់ដ៏ធំបំផុតក្នុងរដូវកាលនេះ ពីចក្រភពអង់គ្លេស ការប្រកួតបាល់ទាត់ Premier League រវាងក្រុម Arsenal ប៉ះក្រុម Chelsea ដើម្បីឱ្យទស្សនិកជនបានទស្សនាកម្សាន្តជាមួយអេក្រង់ដ៏ធំអស្ចារ្យចំនួន៤ ដែលជាកម្មវិធីដ៏ធំមួយពុំធ្លាប់មានក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការបង្ហាញក្បាច់រាំពីក្រុមរាំ Cheer Dancer ខ្មែរ និងថៃផងដែរ មុនចាប់ផ្ដើមផ្សាយផ្ទាល់ការប្រកួត ។
ប្រិយមិត្ដ Fan Club តារាចម្រៀងខ្មែរ-ថៃ ក៏ដូចជាប្រិយមិត្ដស្នេហាវិស័យកីឡាបាល់ទាត់ជាពិសេសអ្នកគាំទ្រក្រុមបាល់ទាត់ Chelsea អាចចូលរួមអបអរសាទរ និងលើកទឹកចិត្ដទាំងអស់គ្នា ចាប់ពីម៉ោង៣រសៀលតទៅ ។ ពេលចាប់ផ្ដើមកម្មវិធីប្រគំតន្ដ្រី និងផ្សាយផ្ទាល់កីឡាបាល់ទាត់ នឹងមានការលេងល្បែងទាក់ទងនឹងបាល់ទាត់ជាច្រើនប្រភេទ ដើម្បីទទួលយករង្វាន់អនុស្សាវរីយ៍ ការតាំងពិព័រណ៍ខ្នាតតូចទាក់ទងនឹងក្រុមបាល់ទាត់ Chelsea ហើយអ្វីដែលពិសេសនោះគឺរង្វាន់ផ្សងសំណាង ពិសេសម៉ូតូ YAMAHA Fino និងរង្វាន់ជាច្រើនសន្ឋឹកសន្ឋាប់ទៀត ។
សូមកុំភ្លេចជួបគ្នានៅក្នុងកម្មវិធីរូបបែបថ្មីនៃការជួបគ្នារវាងកម្មវិធីប្រគំតន្ដ្រី និងទស្សនាការផ្សាយផ្ទាល់កីឡាបាល់ទាត់ដ៏ធំបំផុត និងដំបូងបំផុតនៅកម្ពុជានៅសាលតាំងពិព័រណ៍កោះពេជ្រ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ ចាប់ពីវេលាម៉ោង៣រសៀលតទៅ… ៕
ចែករំលែកព័តមាននេះ