ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​វិធី​​អេម​​​ហ្មង​របស់​ Beeline ​នាំ​ភាព​​រំភើប​​រីក​រាយ​​មួ​យ​ទៀត​​ជាមួយ​​​រង្វាន់​ធំ​ផ្តាច់​ព្រ័ត្រ​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ​ថ្ងៃ​ទី​​២៦ ​កញ្ញា ​ឆ្នាំ​​​២០១២ ​៖ Beeline ដែល​ជា​បណ្ដាញទូរស័ព្ទ​ល្អ​បំផុត​ មាន​សេវា​គ្រប​ដណ្ដប់​គ្រប់​ខេត្ដ​នៅ​ទូ​ទាំង ប្រទេស​កម្ពុជា​ កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ទាំងអស់​របស់​ខ្លួន​​ជាមួយ​កម្មវិធី​អេ​ម​ហ្មង​ ។​ ការ​ចាប់ឆ្នោត​ប្រចាំ​ស​ប្ដា​ហ៍​ពី​កម្មវិធី​អេ​ម​ហ្មង​​របស់​ Beeline តែងតែ​ផ្ដល់​ភាព​រំភើប​រីករាយ​ហួស​ពី​ការ​ស្មាន ជាមួយ​រង្វាន់​យ៉ាងច្រើន​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ មិន​ថា​នៅ​ទីក្រុង​ ឬ​នៅ​ជន​បទ​ដាច់​ស្រយាល​ឡើយ​ ។

រាជ​ធានី​ភ្នំ​ពេញ​ ​ថ្ងៃ​ទី​​២៦ ​កញ្ញា ​ឆ្នាំ​​​២០១២ ​៖ Beeline ដែល​ជា​បណ្ដាញទូរស័ព្ទ​ល្អ​បំផុត​ មាន​សេវា​គ្រប​ដណ្ដប់​គ្រប់​ខេត្ដ​នៅ​ទូ​ទាំង ប្រទេស​កម្ពុជា​ កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ទាំងអស់​របស់​ខ្លួន​​ជាមួយ​កម្មវិធី​អេ​ម​ហ្មង​ ។​ ការ​ចាប់ឆ្នោត​ប្រចាំ​ស​ប្ដា​ហ៍​ពី​កម្មវិធី​អេ​ម​ហ្មង​​របស់​ Beeline តែងតែ​ផ្ដល់​ភាព​រំភើប​រីករាយ​ហួស​ពី​ការ​ស្មាន ជាមួយ​រង្វាន់​យ៉ាងច្រើន​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ មិន​ថា​នៅ​ទីក្រុង​ ឬ​នៅ​ជន​បទ​ដាច់​ស្រយាល​ឡើយ​ ។

ភាព​រំភើប​រីករាយ​បំផុត​ជាងគេ​ដែល​អតិថិជន​ទាំងអស់​កំពុង​តែ​ទន្ទឹងរង់ចាំ​នោះ ​គឺ​ការ​ចង់​ដឹង​ថា​តើ​អ្នក​ណា​នឹង​ក្លាយជា​អតិថិជន​ដែល​មានសំណាង​បំផុត​ឈ្នះ​រង្វាន់​ធំ​នៅ​ក្នុង​ការ​ចាប់ឆ្នោត​ផ្ដាច់​ព្រ​័ត្រ​នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​​ ឆ្នាំ ២០១២​នេះ ​។​ រង្វាន់​ធំ​នៅ​ក្នុង​ការ​ចាប់ឆ្នោត​ផ្ដាច់​ព្រ័ត្រ​នេះ​មាន​ចំនួន​សរុប​រហូត​ដល់​៣០​លាន​រៀល​ ហើយ​មាន​តែ​អតិថិជន​ ដែល​ប្រើប្រាស់​ទឹក​ប្រាក់​អស់​ច្រើន​ជាងគេ​នៅ​ក្នុង​រយៈពេល​ដំណើរការ​កម្មវិធី​នេះ​ប៉ុណ្ណោះ​ដែល​មានឱកាស​ឈ្នះ​ ។

កាលពី​ថ្ងៃអាទិត្យ​ ទី​២៣​ ខែកញ្ញា ឆ្នាំ ២០១២​​នេះ​ កម្មវិធី​អេ​ម​ហ្មង​​របស់ Beeline បាន​​រក​ឃើញ​អ្នកមាន​ភ័ព្វ​សំណាង​ឈ្នះ​រង្វាន់​ប្រចាំ​ស​ប្ដា​ហ៍​របស់​ខ្លួន​​ ដោយ​មាន​ទស្សនិកជន​រាប់​លាន​នាក់​ធ្វើ​ជា​សាក្សី​ តាម​រយៈ​ការ​ទស្សនា​កម្មវិធី​ប្រគំ​តន្ដ្រី A​១​ របស់​ទូរទស្សន៍ MyTV ដែល​​ក្នុង​នោះ ៖

​​រង្វាន់​ទី​១ ៖​ អតិថិជន​មាន​លេខ​ទូរស័ព្ទ ០៦៧​ ២២៤​ ៣៩៩​ ឈ្នះ​ទឹកប្រាក់​១០​លាន​រៀល

​រង្វាន់​ទី​២​ ៖​ អតិថិជន​មាន​លេខ​ទូរស័ព្ទ​ ០៩០ ៥១៧​ ៧១៤​ ឈ្នះ​ទឹកប្រាក់៥​លាន​រៀល

​​រង្វាន់​ទី​៣​ ៖​ អតិថិជន​មាន​លេខ​ទូរស័ព្ទ ០៦៧​ ៤៦៤​ ២៦៥​ ឈ្នះ​ទឹកប្រាក់​​២លាន​រៀល

​​នៅ​ក្នុង​ពេល​នោះ​ដែរ​ Beeline ក៏​បាន​ធ្វើការ​ផ្ដល់​រង្វាន់​ដល់​អតិថិជន​ប្រចាំ​ស​ប្ដា​ហ៍​ទី​៣​​ របស់​កម្មវិធី​អេ​ម​ហ្មង​ ដែល​បាន​ចាប់ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​​ ទី​១៦  ខែកញ្ញា​​ ឆ្នាំ​២០១២​​ រួម​មាន​ ៖

១-​​ ​ញ៉ែ​ម​ អ៊​ន់​ មក​ពី​ខេត្ដស្វាយរៀង​ មាន​លេខ​ទូរស័ព្ទ​ ០៦៨​ ៦៤៤​ ១៥២​ បាន​ឈ្នះ​ប្រាក់ ១០​លាន​រៀល

២-​​ ​ទុ​យ​ ផេង​ មក​ពី​ខេត្ដតាកែវ​ មាន​លេខ​ទូរស័ព្ទ​ ០៩០​ ៨៥៧​ ៥៤៥​ បាន​ឈ្នះ​ប្រាក់​៥ ​លាន​​រៀល

លោកAshraf Sahab នាយក​ផ្នែក​ពាណិ​ជ្ជ​កម្ម​របស់​ Beeline កម្ពុជា​បាន​មាន​ប្រសាសន៍​ថា   «Beeline នឹង​នៅ​ខិតខំ​បន្ដ​ ដើម្បី​នាំ​មក​ជូន​ទីផ្សារ​កម្ពុជា​នូវ​ការ​ផ្ដល់​ជូន​ដ៏​អស្ចារ្យ​ និង​អ្វី​ៗ​ជា​ច្រើន​ទៀត​សម្រាប់​អតិថិជន​ស្មោះស្ម័គ្រ​របស់​យើង​ ។​​ Beeline គឺ​អ្វី​គ្រប់យ៉ាង​ប្រកបដោយ​ថាមពល ភាព​រស់​រវើក​​ និង​កម្លាំងចិត្ដ​ ហើយ​នេះ​គឺជា​អ្វី​ដែល​យើង​នឹង​បន្ដ​ផ្ដល់​ជូន​ដល់ទី​ផ្សារ​កម្ពុជា​​​» ។

​កម្មវិធី​អេ​ម​ហ្មង​ របស់​ Beeline ផ្ដល់​ជូន​ទឹក​ប្រាក់​បន្ថែម​ ១០.០០០%​ ដែល​មាន​ន័យ​ថា  បើ​លោក​អ្នក​បញ្ចូល​ទឹកប្រាក់​​២​ដុល្លារ​នោះ​លោក​​អ្នក​អាច​ទទួល​បាន​ទឹកប្រាក់​បន្ថែម​សម្រាប់​ប្រើ​ក្នុង​ប្រព័ន្ធ​ចំនួន​២០០​ដុល្លារ​ ។​ ជាង​នេះ​ទៀត ​កម្មវិធី​អេ​ម​ហ្មង​​មានការ​ចាប់ឆ្នោត​ប្រចាំ​ស​ប្ដា​ហ៍​​ ដែល​ផ្ដល់​ឱកាស​ដល់​លោក​អ្នក អាច​ឈ្នះ​រង្វាន់​ទឹកប្រាក់​សរុប​១៧​លាន​រៀល ​នៅ​ពេល​លោក​អ្នក​ប្រើប្រាស់​ទឹកប្រាក់​អស់​១ ​ដុល្លារ ​។​ កម្មវិធី​អេ​ម​ហ្មង​ ក៏​មាន​រង្វាន់​ធំ​ដែល​មាន​ទឹកប្រាក់​សរុប៣០​លាន​រៀល​ នៅ​ក្នុង​ការ​ចាប់​រង្វាន់​ផ្ដាច់​ព្រ័ត្រ​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​ទឹកប្រាក់​អស់​ច្រើន​ជាងគេ​នៅ​ក្នុង​រយៈពេល​ដំណើរការ​កម្មវិធី ​។​ ការ​ចាប់​រង្វាន់​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​​ ឆ្នាំ ២០១២​នេះ ​។​ ដូច្នេះ​លោក​អ្នក​ប្រើប្រាស់​ទឹកប្រាក់​អស់​កាន់តែ​ច្រើន​ លោក​អ្នក​អាច​ក្លាយ​ជា​អ្នក​ឈ្នះ​រង្វាន់​ធំ​ ។

Beeline គឺជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន VimpelCom Ltd. ដែល​​ជា​ក្រុមហ៊ុន​ទូរ​គមនាគមន៍​ធំ​បំផុត​ទី​៦​នៅ​លើ​ពិភពលោក​​ មាន​អតិថិជន​ចំនួន​២០៥​លាន​នាក់​ និង​មាន​ប្រតិ​បត្ដិការ​នៅ​ប្រទេស​រុ​ស្ស៊ី​ សមាគម​រដ្ឋ​ឯករាជ្យ (CIS)​  អឺរ៉ុប​ អា​មេ​រិ​ក​ខាងជើង​ អាស៊ី​ និង​អាហ្វ្រិក​ ដោយ​គ្របដណ្ដប់​លើ​ប្រជាជន​​ប្រហែល​​៨៦៤​លាន​នាក់​​ ៕