ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ សេង ពុទ្ធិ​ឆាត ចែក​អំណោយ​ជូនកងទ័ព មន្ទីរពេទ្យ និង​បងប្អូន​ជនភៀសសឹក

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោម​ស្មារតី​មហា​សាមគ្គី​ជាតិខ្មែរ​ ដើម្បី​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន នៅ​ថ្ងៃ​ទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២៥ លោក​ជំទាវ…

រាជធានីភ្នំពេញ ៖ ក្រោម​ស្មារតី​មហា​សាមគ្គី​ជាតិខ្មែរ​ ដើម្បី​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន នៅ​ថ្ងៃ​ទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២៥ លោក​ជំទាវ សេង ពុទ្ធិ​ឆាត អគ្គ​នាយិកា​រង​ជាន់ខ្ពស់ តំណាង​ឱ្យ អ្នកឧកញ៉ា ឈុ​ន អូន អគ្គនាយក ក្រុមហ៊ុន​កម្ពុជា​តេ​លា បាន​ចុះ​ជួប​សួរសុខទុក្ខ​វីរ​កងទ័ព និង​បងប្អូន​ជនភៀសសឹក ចេញពី​តំបន់​មាន​ជម្លោះ ​។

លោក​ជំទាវ អគ្គ​នាយិកា​រង​ជាន់ខ្ពស់ បាន​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ដូច​ជា ​៖ អង្គរ សាច់ក្រក ឆៃ​ប៉ូវ ស្ករស ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី សៀង ទឹក​សុទ្ធ រូ​ម​ទាំង​ថវិកា​មួយ​ចំនួន​ដើម្បី​ផ្តល់​អំណោយ​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​បងប្អូន​ភៀស​សឹក​ជា​ច្រើន​គ្រួសារ នៅ​ឯ​ខេត្តព្រះវិហារ ក្នុង​គោលបំណង​ជួយ​សម្រាល​បន្ទុក​ដល់​វីរ​កងទ័ព និង​ប្រជាពលរដ្ឋ​ភៀស​សឹក​ពី​តំបន់​ជម្លោះ ​។ ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​អំពី​សុខ​សុវត្ថិភាព សុខភាព​របស់​វីរ​កងទ័ព បងប្អូន​ភៀស​សឹក​ទាំងអស់ និង​ការ​ខកខាន​សិក្សា​របស់​ប្អូន​ៗ​កុមារ​ជា​ច្រើន ​។

លោក​ជំទាវ សូម​សម្តែង​ការ​គោរព និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​សហការ​យ៉ាង​ល្អ​ក្នុង​ការ​រៀបចំ​ទីកន្លែង​ស្នាក់​អាស្រ័យ​បណ្តោះអាសន្ន​បាន​យ៉ាង​ទាន់​ពេលវេលា និង​សូម​ជូនពរ​ដល់​វីរ​កងទ័ព​ដែល​កំពុង​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​បងប្អូន​ភៀស​សឹក​ទាំងអស់ សូម​ប្រកបដោយ​សុខភាព​ល្អ សុខ​សុវត្ថិភាព​ឈ្នះ​អស់​មាស​ត្រូវ និង​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ទាំងអស់​គ្នា ​។ ស្មារតី​ខ្មែរ​តែ​មួយ ខ្មែរ​ស្រឡាញ់​ខ្មែរ ៕ អត្ថបទសហការ