* ចូលចិត្តទទួលទានពងទាស្ងោរ ៖ ជាមនុស្សមានភាពអត់ធ្មត់ បើធ្វើការងារអ្វីមួយនឹងបានទទួលជោគជ័យដោយមិនឱ្យកកស្ទះ។ អ្នកជាប្រភេទមនុស្សប្រើហេតុផលក្នុងការសម្រេចិត្តធ្វើអ្វីម្យ៉ាង និងគិតគូរម៉ត់ចត់នៅមុនពេលសម្រេចចិត្ត អនុវត្តលើការងារអ្វីមួយ ។
* ពេញនិយមលើពងមាន់ស្រុស ៖ លោកអ្នកជាមនុស្សមិនសូវមានរឿងសាំញុំច្រើន ។ អ្នកផ្សេងដែលនៅក្បែរនឹងសប្បាយចិត្តព្រោះមិនសូវមានរឿងស្មុគស្មាញធ្វើឱ្យរំខានផ្លូវចិត្ត ។ ជាមនុស្សចូលចិត្តភាពស្អាតបាត និងមានរបៀបរៀបរយល្អ ប៉ុន្តែក៏ជាប្រភេទមនុស្សដែលមានចិត្តឆេវឆាវ ។ លោកអ្នកគួរមានការប្រុងប្រយ័ត្នពីបញ្ហានេះឱ្យបានល្អ ។
* និយមទទួលទានពងមាន់ចៀនមូល ៖ ជាប្រភេទមនុស្សចូលចិត្តការប្រកួតប្រជែង និងមានការព្យាយាមខ្ពស់ ។ អ្នកជាមនុស្សមានចិត្តពុះពារ និងស្វែងរកឱកាសសម្រាប់ខ្លួន ដោយមិនរង់ចាំពេលវេលាជាអ្នកផ្តល់ឱ្យរួមទាំងតាំងចិត្តដ៏ពេញលេញ ។
* ចូលចិត្តពងមាន់ចៀនដាក់គ្រឿង ៖ គឺជាមនុស្សមានយុត្តិធម៌ មានផែនការច្បាស់លាស់។ ជាប្រភេទមនុស្សមានជំនឿចិត្តលើខ្លួនឯង និងអ្នករមែងគិតថា អ្នកផ្សេងក៏គិតគូរដូចអ្នកដែរ ។
* អ្នកដែលពេញនិយមពងមាន់អាំងមានគ្រឿងពិសេស ៖ លោកអ្នកជាមនុស្សមានការត្រៀមខ្លួនជាស្រេច ។ ចូលចិត្តដើរកំសាន្ត នៅតាមទីកន្លែងផ្សេងៗដែលមានលក្ខណៈទេសភាពល្អគ្មានភាពស្មុគស្មាញ ។ គួរបញ្ជាក់ថា លោកអ្នកជាមនុស្សមិនសូវមានភាពស៊ូទ្រាំ អត់ធ្មត់ ប្រសិនបើទប់ទល់នឹងស្ថានភាពស្មុគស្មាញរយៈពេលយូរ ទឹកចិត្តរបស់អ្នកមិនអាចទទួលយកបាន ៕
ចែករំលែកព័តមាននេះ