ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន​អាស៊ី​កើន​ឡើង​ស្រប​ពេល​ដែល​មាន​ការ​បារម្ភ​ពី​ក្រិក​ និង​អេស្ប៉ាញ

12 ឆ្នាំ មុន

​ភាគ​ហ៊ុន​អាស៊ី​កើន​ឡើង​ខ្ពស់​កាល​ពី​ថ្ងៃ​ព្រហ្បតិ៍ ស្រប​ពេល​ដែល​​មាន​របាយ​ការណ៍​ថា ធនា​គារ​កណ្តាល​របស់​ចិន​នឹង​ចាក់​បញ្ចូល​ទឹក​ប្រាក់​៣៦៥​ពាន់​លាន​យាន់ ទៅ​ក្នុង​ប្រព័ន្ធ​ធនា​គារ ។ ប៉ុន្តែ​ងាក​ទៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ឯណោះ​វិញ​​ ប្រទេស​អេស្ប៉ាញ​ និង​ក្រិក​កំពុង​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ​ដោយ​សារ​មាន​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល ព្រោះ​តែ​វិធាន​ការ​មួយ​ចំនួន ។

សន្ទស្សន៍​ផ្សារ​ហ៊ុន​ក្រុង​សៀង​ហៃ Shanghai Composite កើន​៣%​ ស្រប​ពេល​ដែល​ធនា​គារ​ចិន​កើន​០,៨% ហើយ​ធនា​គារ​ Mechant’s Bank កើន​០,៩% ។ សន្ទស្សន៍​ផ្សារ​ហ៊ុន​ក្រុង​ហុង​កុង Hang Seng កើន​១,២% ខណៈ​ពេល​សន្ទស្សន៍ China Enterprise ដែល​មាន​ក្រុម​ហ៊ុន​ធំ​ៗ​ចុះ​បញ្ជី​នៅ​ចិន​ដី​គោក​កើន​០,៥%​ដែរ ។ ចំណែក​សន្ទស្សន៍​នៅ​ផ្សារ​​ហ៊ុន​របស់​ជប៉ុន​ Nikkei និង​សន្ទស្សន៍​ផ្សារ​ហ៊ុន​អូស្ត្រាលី S&P/ASX កើន​០,៥​% ដូច​គ្នា ខណៈ​ដែល​សន្ទស្សន៍​នៅ​ផ្សារ​ហ៊ុន​កូរ៉េ​ខាង​ត្បូង KOSPI កើន​០,៤% ។ នៅ​អាស៊ី​អាគ្នេយ៍ សន្ទស្សន៍​ផ្សារ​ហ៊ុន​សិង្ហ​បុរី Straits Time កើន​០,៤% ខណៈ​ដែល​សន្ទស្សន៍​ផ្សារ​ហ៊ុន​ម៉ាឡេស៊ី KL Composite កើន​០,៦% ។

ដោយ​ឡែក​សន្ទស្សន៍​អចលន​ទ្រព្យ​របស់​ចិន​ក៏​កើន​ដែរ ក្នុង​នោះ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ China Resource Land Ltd កើន​២,៦% ខណៈ​ដែល​ក្រុម​ហ៊ុន Guangdong Investment Ltd កើន​៣,១% ។