ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​​លើក​ទី​​3 ​រវាង​​​អគ្គ​នាយក​ដ្ឋាន​​គយ​កម្ពុជា​ជាមួយ​ដៃ​គូ​​អភិវ​ឌ្ឍ​ន៍​​

12 ឆ្នាំ មុន

​រាជ​ធានី​ភ្នំ​ពេញ​ ​៖ ​ថ្ងៃ​ទី​​២៧ ​​​​កញ្ញា ​ឆ្នាំ​​​២០១២​​ ​នៅ​សណ្ឋា​គារ​​​ឡឺ​រ៉ូ​​យ៉ាល់​​មាន​​​កិច្ច​​ប្រជុំ​លើក​​ទី​​៣​រវាង​​អគ្គ​នាយក​​​​ដ្ឋាន​គយ​និង​រដ្ឋាករ​​កម្ពុជា ​ជាមួយ​ដៃ​គូ​​អភិ​វឌ្ឍន៍​​ស្តី​ពី​​​​«វ​​ឌ្ឍន​ភាព​​នៃ​ការ​អនុវត្ត​​យុទ្ធ​សាស្ត្រ​​ និង​កម្ម​វិធី​​ការ​ងារ​​​កំណែ​ទម្រង់​​ និង​ទំនើប​​កម្ម​របស់​​អគ្គ​​នាយក​ដ្ឋាន​​គយ​​និង​រដ្ឋា​ករ​​កម្ពុជា​​​​២០០៩​​​-២០១៣»​​ ​​ក្រោម​​អធិប​តី​​ភាព​​​ដ៏​ខ្ពង់​ខ្ពស់​​​​ ​លោក​​ឧប​នាយក​រដ្ឋ​​មន្ត្រី​​ គាត ឈន់ ​រដ្ឋ​មន្ត្រី​​​​ក្រសួង​​សេដ្ឋ​កិច្ច​ និ​ង​ហិរញ្ញ​វត្ថុ​ ​និង​លោក​បណ្ឌិត​ប៉ែន ​ស៊ី​ម៉ន ​ប្រតិ​ភូ​​រាជរដ្ឋា​ភិបាល​​ទទួល​បន្ទុក​​ជា​អគ្គ​នាយក​​គយ

​រាជ​ធានី​ភ្នំ​ពេញ​ ​៖ ​ថ្ងៃ​ទី​​២៧ ​​​​កញ្ញា ​ឆ្នាំ​​​២០១២​​ ​នៅ​សណ្ឋា​គារ​​​ឡឺ​រ៉ូ​​យ៉ាល់​​មាន​​​កិច្ច​​ប្រជុំ​លើក​​ទី​​៣​រវាង​​អគ្គ​នាយក​​​​ដ្ឋាន​គយ​និង​រដ្ឋាករ​​កម្ពុជា ​ជាមួយ​ដៃ​គូ​​អភិ​វឌ្ឍន៍​​ស្តី​ពី​​​​«វ​​ឌ្ឍន​ភាព​​នៃ​ការ​អនុវត្ត​​យុទ្ធ​សាស្ត្រ​​ និង​កម្ម​វិធី​​ការ​ងារ​​​កំណែ​ទម្រង់​​ និង​ទំនើប​​កម្ម​របស់​​អគ្គ​​នាយក​ដ្ឋាន​​គយ​​និង​រដ្ឋា​ករ​​កម្ពុជា​​​​២០០៩​​​-២០១៣»​​ ​​ក្រោម​​អធិប​តី​​ភាព​​​ដ៏​ខ្ពង់​ខ្ពស់​​​​ ​លោក​​ឧប​នាយក​រដ្ឋ​​មន្ត្រី​​ គាត ឈន់ ​រដ្ឋ​មន្ត្រី​​​​ក្រសួង​​សេដ្ឋ​កិច្ច​ និ​ង​ហិរញ្ញ​វត្ថុ​ ​និង​លោក​បណ្ឌិត​ប៉ែន ​ស៊ី​ម៉ន ​ប្រតិ​ភូ​​រាជរដ្ឋា​ភិបាល​​ទទួល​បន្ទុក​​ជា​អគ្គ​នាយក​​គយ និង​រដ្ឋា​ករ​​កម្ពុជា ។ ​

កិច្ច​ប្រជុំ​នេះ​​មាន​គោល​​​​បំណង​ផ្សព្វ​ផ្សាយ​​នូវ​លទ្ធផល​​សម្រេច​បាន​​​នា​ពេល​​កន្លង​មក​​នៃ​ការ​​អនុវត្ត​​កម្ម​វិធី​​កំណែ​ទម្រង់​​ និង​ទំនើប​កម្ម​រដ្ឋ​បាល​​គយ​​កម្ពុជា​​រយៈ​​ពេល​​៥​ឆ្នាំ​​​​​​២០០៩​-​​២០១៣​​ ​និង​ការ​​រៀប​ចំ​ផែន​ការ​​​សកម្ម​ភាព​​សម្រាប់​​កម្ម​វិធី​​រយៈ​​​​ពេល​​៥​ឆ្នាំ​​ ​បន្ទាប់​​គឺ​​២០១៤​-​២០១៨​ ​។ ​សមាស​ភាព​​ចូ​ល​រួម​​​មាន​​តំណាង​​ដៃ​គូ​អភិ​វឌ្ឍ​ន៍​មក​ពី​ ​JICA ​ស្ថាន​ទូត​​ជប៉ុន​​ប្រចាំ​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា IMF, World Bank, WCO ROCB, ADB, EU, UNESCAP ​​និ​ង​មន្ត្រី​​នៃ​ក្រសួង​ពាក់​ព័ន្ធ​​នានា​ដូច​ជា ​​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ​ក្រសួង​​មហា​​ផ្ទៃ ​ក្រសួង​​ពាណិ​ជ្ជ​កម្ម ​ក្រសួង​​សុខា​ភិបាល ​ក្រសួង​​កសិ​កម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ​ក្រសួង​ឧស្សាហ​កម្ម ​រ៉ែ​ និង​ថាម​ពល ​ក្រសួង​បរិស្ថាន​ ​​កំពង់​​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ ​​កំពង់​ផែ​​ភ្នំ​ពេញ ​​ព្រម​ទាំង​​មន្ត្រី​គយ​​​និង​រដ្ឋា​ករ​​ជា​ច្រើន​រូប​ទៀត ។​​

​ក្នុ​ង​ពិធី​​សំណេះ​សំណាល​​បើក​កិច្ច​ប្រជុំ​​ លោក​​គាត ​ឈន់ ​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​​សេដ្ឋ​កិច្ច​ ​និង​​ហិរញ្ញ​វត្ថុ​ ​​បាន​សង្កត់​ធ្ងន់​​ថា រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ក្រោម​​ការ​ដឹក​នាំ​​ប្រកប​ដោយ​​គតិ​​បណ្ឌិត​​របស់​សម្តេច​​​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន​​ នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​​ ​និង​ក្រសួង​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​​ ជា​និច្ច​កាល​​គាំ​ទ្រ​​ និង​​ចាត់​ទុក​​ថា​ការ​អនុវត្ត​​កម្ម​វិធី​​កំណែ​ទម្រង់​​ និង​ទំនើប​កម្ម​​រដ្ឋ​បាល​​គយ ​មាន​សារ​សំខាន់​​បំផុត​​ក្នុង​​ការ​​ប្រមូល​​ចំណូល​​ ក៏​ដូច​ជា​​​​ជំរុញ​​​កំណើន​សេដ្ឋ​កិច្ច​​ជាតិ​តាម​រ​យៈ​​ការ​​ចូល​រួម​​កែ​​លម្អ​​​បរិ​យា​កាស​​វិនិ​យោគ​​កាន់​តែ​ប្រសើរ​​នៅ​កម្ពុជា ។​​​

​តាម​រយៈ​​បទ​បង្ហាញ​​ស្តី​ពី​របាយ​ការណ៍នៃ​ការ​​អនុវត្ត​កម្ម​វិធី​​កំណែ​ទម្រង់​​ និង​ទំនើ​ប​កម្ម​​រដ្ឋ​បាល​​គយ​កម្ពុជា​​រយៈ​​ពេល​​​៥​ឆ្នាំ​​​​​២០០៩-​២០១៣​​ លោក​បណ្ឌិត​​​ប៉ែន ស៊ី​ម៉ន​​ បាន​លើក​ឡើង​​នូវ​គោល​ដៅ​​យុទ្ធ​សាស្ត្រ​ចំនួន​​៨ នៃ​កម្ម​វិធី​​​កំណែ​ទម្រង់​ ​និង​ទំនើប​កម្ម​ ព្រម​ទាំង​​ការ​ងារ​សម្រេច​​បាន​នានា​នៃ​​គោល​ដៅ​​ទាំង​នោះ​​ដែល​ភាគ​ច្រើន​​ទទួល​បាន​ជោគ​ជ័យ​ ​។ ក្នុង​នោះ​​ការ​ងារ​សម្រេច​​បាន​នូវ​​ជំហាន​​លូត​លាស់​​ល្អ​​មាន​ដូច​ជា៖ ​ការ​កសាង​​បទ​ប្បញ្ញត្តិ​​គយ ​កា​រអនុវត្ត​​ប្រព័ន្ធ​​ស្វ័យ​​ប្រវត្តិ​​​កម្ម ​ការ​អនុវ​ត្ត​​ប្រព័ន្ធ​​គ្រប់​គ្រង​​​ហា​និ​ភ័យ​ ​សាមញ្ញ​កម្ម​​​នីតិ​វិធី​​គយ ​​ការ​ជំរុញ​​យន្ត​ការ​​អន្តរ​​ស្ថាប័ន​​ជាមួយ​​អង្គ​ភាព​​រដ្ឋ​ដទៃ​​ ភាព​ជា​ដៃ​គូ​​ជា​​​​មួយ​ផ្នែក​​​ឯក​ជន​ ​ការ​ពង្រឹង​​​ការ​ងារ​​បង្ក្រាប​​អំពើ​រត់​ពន្ធ​ ការ​ពង្រឹង​​ធន​ធាន​មនុស្ស ​ការ​បង្កើន​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​ជាមួយ​​អន្តរ​​ជាតិ  ​និង​ការ​រក្សា​​និរន្ត​រភាព​នៃ​កម្ម​វិធី​​កំណែ​ទម្រង់​​​ និង​ទំនើប​កម្ម​​​រដ្ឋ​​បាល​គយ​​ជា​ដើម​ ។ល។ ​ទន្ទឹម​​នឹង​នេះ​ ​ក៏​នៅ​មាន​​សល់​ការ​ងារ​​មួយ​ចំនួន​​តូ​ចដែ​ល​​ពុំ​ទាន់​​សម្រេច​​​បាន​តាម​ផែន​ការ​​ ដោយសារ​​ឧបសគ្គ​​ និង​បញ្ហា​​ប្រឈម​​មួយ​ចំនួន ។​​​​​

​​នៅ​ចុង​​បញ្ចប់​​នៃ​កិច្ច​ប្រជុំ​​ លោក​​បណ្ឌិត ប៉ែន​ស៊ី​ម៉ន ​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​ជា​​អគ្គ​នាយក​​​គយ និង​រដ្ឋា​ករ​​កម្ពុជា ​បាន​ថ្លែង​អំណរ​គុណ​​ដល់​តំណាង​​​មក​​ពី​ស្ថាប័ន​​​ពាក់​ព័ន្ធ​​នានា ជា​ពិសេស​​ដៃ​គូ​អភិវឌ្ឍ​​​ន៍​​ដែល​បាន​​រួម​ចំណែក​ ​និង​បញ្ជាក់​​ពី​ការ​ប្តេជ្ញា​ច​ិត្ត​​​ឧបត្ថម្ភ​​គាំ​ទ្រ​ ដើម្បី​សម្រេច​​បាន​​នូវ​ជោគ​ជ័យ​​នៃ​ការ​អនុវត្ត​​កម្ម​វិធី​​កំណែ​ទម្រង់​ និង​ទំនើប​កម្ម​​រដ្ឋ​បាល​គយ​ឆ្នាំ​​២០០៩-​​២០១៣ ។ ​

លោក​បណ្ឌិត​​បាន​គូស​​បញ្ជាក់​ផង​​​ដែរ​ថា ​អគ្គ​នាយក​ដ្ឋាន​​គយ​ និង​រដ្ឋា​ករ​​កម្ពុជា​នៅ​​បន្ត​​​ត្រូវ​​កា​រ​​​​​ជំនួយ​​ឧបត្ថម្ភ​ និង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​ថែម​ទៀត ​ក្នុង​​ការ​ធានា​​​នូវ​និរន្តរ​ភាព​​នៃ​ការ​អនុវត្ត​​កម្ម​វិធី​​កំណែ​ទម្រង់​​ និង​ទំនើប​​កម្ម​នេះ ។ ​ក្នុង​ន័យ​​នេះ ​​​​​​លោកបណ្ឌិត​​បាន​​ស្វា​គមន៍​​​នូវ​​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​របស់​បណ្តា​​ដៃ​គូ​អភិ​វឌ្ឍ​នានា​​​នៅ​ក្នុង​​កិច្ច​​ប្រជុំ​នេះ​ ​ក្នុង​ការ​ឈាន​​ទៅ​កសាង​ និង​អនុវត្ត​​កម្ម​វិធី​​កំណែ​ទម្រង់​ ​និង​ទំនើប​កម្ម​​រដ្ឋ​​បាល​គយ ​សម្រាប់​ឆ្នាំ​​បន្ទាប់​​​​២០១៤​​-២០១៨​​​ទៀត ។​​​ ​កិច្ច​ប្រជុំ​​បាន​បញ្ចប់​​នា​វេលា​​ម៉ោង​​​៤​និង​​៣០​នាទី​​រសៀល​​ថ្ងៃ​ដដែល ៕​​​