ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ យក្ស​គីល ​​ប្រកាស​​​តស៊ូ​​ជាមួយ​​​ វ៉ែន សុវណ្ណ​ ជា​​​លើក​ទី​​​3​​​នៅលើ​រេញ​​​បាយ័ន​បឹង​ស្នោ

12 ឆ្នាំ មុន

​​រាជ​ធានីភ្នំពេញ​ ៖ ​​​នៅ​ថ្ងៃ​​អា​ទិត្យ​​​​ ទី​​៣០ កញ្ញា​ ​​ស្អែក​​នេះ​​ កីឡា​ករ​​ យុគ​ យក្ស​គីល​​​​ មក​ពី​ក្លិប​​​​អប់​រំ​កាយ​​ខេត្ត​បាត់​ដំបង​​ នឹង​ជួប​ប្រកួត​​​សង​សឹក​​​​ជា​លើក​ទី​​៣​​​ជាមួយ​កីឡា​ករ​ វ៉ែន​ សុវណ្ណ​​ មក​ពី​ក្លិប​​​កង​កេង​ខេត្ត​​​​បាត់​ដំបង​​ នៅ​លើ​សង្វៀន​​​ទូរ​ទស្សន៍​​​បាយ័ន​បឹង​ស្នោ​​​ ។​ ​​ជា​​មួយ​​​នឹង​ការ​បរាជ័យ​​​ក្រោម​ដៃ​ វ៉ែន សុវណ្ណ​​ ​ពីរ​លើក​​​រួច​មក​​ហើយ​​ យុគ​ យក្ស​គីល​​ ​ប្រកាស​ថា ​នឹង​ឡើង​​តស៊ូ​​​​ឱ្យ​អស់​​ពី​សមត្ថ​ភាព

​​រាជ​ធានីភ្នំពេញ​ ៖ ​​​នៅ​ថ្ងៃ​​អា​ទិត្យ​​​​ ទី​​៣០ កញ្ញា​ ​​ស្អែក​​នេះ​​ កីឡា​ករ​​ យុគ​ យក្ស​គីល​​​​ មក​ពី​ក្លិប​​​​អប់​រំ​កាយ​​ខេត្ត​បាត់​ដំបង​​ នឹង​ជួប​ប្រកួត​​​សង​សឹក​​​​ជា​លើក​ទី​​៣​​​ជាមួយ​កីឡា​ករ​ វ៉ែន​ សុវណ្ណ​​ មក​ពី​ក្លិប​​​កង​កេង​ខេត្ត​​​​បាត់​ដំបង​​ នៅ​លើ​សង្វៀន​​​ទូរ​ទស្សន៍​​​បាយ័ន​បឹង​ស្នោ​​​ ។​ ​​ជា​​មួយ​​​នឹង​ការ​បរាជ័យ​​​ក្រោម​ដៃ​ វ៉ែន សុវណ្ណ​​ ​ពីរ​លើក​​​រួច​មក​​ហើយ​​ យុគ​ យក្ស​គីល​​ ​ប្រកាស​ថា ​នឹង​ឡើង​​តស៊ូ​​​​ឱ្យ​អស់​​ពី​សមត្ថ​ភាព​​​​សម្រាប់​ថ្ងៃ​​​ស្អែក​នេះ ។​​

​​​កាល​ពី​​​ឆ្នាំ​​២០១០​ ​និង​ចុង​ខែ​​​​កក្កដា ឆ្នាំ​​២០១២​ កន្លង​ទៅ​​​​​ ​ជើង​ខ្លាំង​សម្បូរ​ល្បិច​ និង​បច្ចេក​ទេស​ប្រកួត​​​​ គឺ​វ៉ែន សុវណ្ណ​ បាន​បំ​បាក់​កីឡា​ករ​​​​ជើង​ខ្លាំ​ង​ជំនាន់​​​​ក្រោយ​ខ្លួន​​​កីឡ​ា​ករ​​ យុគ​ យក្ស​គីល​​ ​ឱ្យ​ចាញ់​​​​ការ​ប្រកួត​​​​ដោយ​ពិន្ទុ​​​ទាំង​ពី​រ​លើក​​​​​យ៉ាង​អាម៉ាស់​​​ បើ​ទោះ​បី​ជា​​​​​​យុគ​ យក្សគីល​​កាល​នោះ​ល្បី​​​ឡើ​ង​កក្រើក​​​​សង្វៀន​ថា ជា​កំពូល​កីឡា​​ករ​វ័យ​ក្មេង​​​​​ ដែល​មាន​​​សមត្ថ​ភាព​​​នោះ​ក៏​ដោយ​ ។​ អី​ុ​ចឹង​​​ហើយ​ ទើ​ប​ការ​ប្រ​កួត​សម្រាប់​​​ថ្ងៃ​ស្អែក​នេះ​​ អ្នកគាំ​​ទ្រ​​​នៅ​តែ​មានជំនឿ​​ថា វ៉ែន សុវណ្ណ​​ នឹង​ប​ន្ត​​​​ឈ្នះ​​​​កីឡា​ករ​​ យក្ស​គីល​​​​ សា​ជា​ថ្មី​​​ម្តង​ទៀត​ ។​ វ៉ែន​​ សុវណ្ណ​ ជា​អ្នក​​​​ប្រដាល់​​​ដែល​មាន​​​កណ្តាប់​ដៃ​​​ល្អ​ វាយ​​​ចេញ​ត្រង់​​ខ្លាំង​ ហើយ​​​រហ័ស​​​​ ប៉ុន្តែ​​​រយ​ៈ​ពេល​ចុង​ក្រោយ​​នេះ​ លោក​ហាក់​បាត់​បង់​កម្លាំង​​​​​​ស៊ុហ្វ​​ខុស​ប្លែក​​​ពី​មុន​ បើ​​​​​​ទោះ​ជា​​​​បច្ចេក​ទេស​​​ និងស្នៀត​​​អាច​និយាយ​​បាន​ថា នៅ​តែ​​​ជា​​រឿង​​ពិបាក​ឱ្យ​​​កីឡ​ាករ​យុគ យក្ស​គីល​ សង​សឹក​​និង​ស្តា​​រ​មុខ​មាត់​​​បាន​ក៏​​ដោយ​។​

យុគ​ យក្ស​គីល​ ​និយា​យ​ថា ​ចំពោះ​​​លទ្ធ​ភាព​​​​ឈ្នះ​​​លោក​នៅ​​​ម​ិន​ទាន់​​​​​​សង្ឃឹម​​​​​ឡើយ​​​ដោយ​សារ​​តែ​​ វ៉ែន​ សុវណ្ណ​​ គឺ​ជា​​ខ្លា​ចាស់​​​ម្នាក់​ដែល​នៅ​ក្រចក​​ និង​ចង្កូម​​​ស្រួច​​​​ ហើយ​សម្បូរ​​​ល្បិច​​ក្នុង​ការ​​​វាយ​លុក​ខ្លាំង​ ។​ ​​ទោះ​ជា​យ៉ាង​ណា​​​ លោក​បានត្រៀម​ខ្លួន​​​​​រួច​​អស់​​​​ហើយ ដើម្បី​​​​ស្តារ​មុខ​មាត់​ឡើង​វិញ​​ បន្ទាប់​ពី​​​​ការ​ប្រកួត​​​​មួយ​​​រយ​ៈ​​ចុង​ក្រោយ​​​​​​​ចេះ​​តែ​ចាញ់​​ ធ្វើ​ឱ្យ​អ្នក​ស្នេហា​កីឡា​​ប្រដាល់​​​ដក​សេច​ក្តី​ទុក​ច​ិត្ត​​​​ ។ លោ​ក​បញ្ជាក​់​ដូច​ក​ាល​​កំពុង​តាំង​ចិត្ត​​​​ថា នឹង​ស្តារ​​ភាព​អា​មា៉ាស់​​​សម្រាប់​ការ​ប្រកួត​​​​​ថ្ងៃ​ស្អែក​​​​ មិន​ឱ្យ​​​ទទួល​បរាជ័យ​​​​ជាលើកទី​​៣​ទៀត​​ទេ ដើម្បី​​រំលេច​ប្រជា​ប្រិយ​ភាព​ដែល​ធ្លាប់​បាត់​បង់​​កន្លង​មក​​​ឱ្យ​មាន​សន្ទុះ​​​ម្តង​ទៀត​​ ។ ជា​មួយ​​នឹង​​​ការ​តាំង​ចិត្ត​​​នេះ លោក​បាន​​បញ្ជាក​់​ថា ​ខ្លួន​ផ្អាក​​​ធ្វើ​ការ​​លីសែង​​ និង​បម្រើ​​ការ​ងារ​មួយ​ចំនួន​​​​​ ដោយ​ងាក​មក​​​បន្សាំ​ុខ្លួន​​​នឹង​ការ​ហ្វឹក​ហាត់​​​​​បាន​ច្រើន​ជាង​មុន​​​នា​ប៉ុន្មាន​​​​អាទិត្យ​​​​ចុង​ក្រោយ​នេះ​​ផង​ដែរ​ ដើម្បី​​​កុំ​​ឱ្យ​ វ៉ែន​ សុវណ្ណ ​​យក​ប្រៀប​​​លើ​ខ្លួន​បាន​​​​ ។​ លោក​អះ​អាង​​ថា នឹង​តស៊ូ​​​ដណ្តើម​​​​​យក​ជ័យ​ជម្នះ​​​​ត្រឡប់​មក​វិញ​​​​ឱ្យ​ខាង​តែ​បាន​ ដើម្បី​​កុំ​ឱ្យ​​​កេរ្តិ៍​​​ឈ្មោះ​ក្លិប​​​របស់​លោក​បាក់​មុខ​​​​ និង​កុំ​ឱ្យ​​​​អ​​្នក​ធ្លាប់​គាំ​​ទ្រ​​​​រូប​លោក​​មាន​​អារម្មណ៍​​អន​់​ចិត្ត​​​​​កាន់​តែ​ខ្លាំង​​ជាង​នេះ​ ។​ ជា​មួយ​នឹង​​​​ការ​ប្រកាស​នេះ​​ អ្នក​ខ្លះ​​​មាន​ការ​ជឿ​​ជាក់​តាម​​​​​​ដោយ​​សារ​តែ​​​​គេ​​សំអាង​​​ថា យុគ​ យក្សគីល​​ មាន​វ័យ​​​​​ក្មេង​ជាង​​​ វ៉ែន សុវណ្ណ​ ដែល​ច្បាស់​​​ថា ពិត​ជា​​មាន​កម្លាំង​​ពេញ​ និង​​​ស៊ុហ្វ​​ល្អ​ជាង​​​ ​។​

ម្យ៉ាង​​បច្ចេក​ទេស​​​ និង​ស្នៀត​​​ក្នុង​ការ​​ប្រកួ​ត​​ ក៏​លោក​​​មាន​ចំណុច​​​​ល្អ​មិន​​​​ជា​ចាញ់​​ប្រៀប​កីឡា​ករ​វ៉ែន សុវណ្ណ ប៉ុន្មានដែរទើបគេ​ពិបាក​ប៉ាន់​ស្មាន​សម្រាប់ការប្រកួតនាថ្ងៃស្អែក​រវាង​គូសង​ស​ឹក​មួយ​គូ​នេះ។ ទោះយ៉ាងណា គេនៅតែ​ទុក​ចិត្តលើ​វ៉ែន សុវណ្ណ ថា​នឹង​ឈ្នះ​លើការ​ប្រកួត​នេះ​​ដោយ​សារតែ​បច្ចេកទេសនៃការ​ប្រកួត​របស់​លោកត្រូវ​គេសម្គាល់ថា កម្របើកច្រក​ឲ្យ​កីឡា​ករ យុគ យក្សគីល វាយលុកចូលបាន​ណាស់ ។ កីឡា​ករ​យុគ យក្សគីល និយាយថា វ៉ែន សុវណ្ណ ពិត​ជា​មាន​ស្នៀត​ប្រដាល់ល្អជាងខ្លួន ប៉ុន្តែ​លោក​មិន​ជឿ​ថា ការជួបគ្នា​​លើកទី៣នេះ នៅ​តែ​មិន​អាច​ធ្វើឲ្យ​លោក​ស្ដារ​មុខ​មាត់បាន​នោះ​ទេ ក្រោយ​​ពីលោកបាន​ដាក់​កំហិត​ខ្លួនឯង​សន្សំ​កម្លាំង និងបង្កើនក្បាច់គុននាមួយ​រយៈ​ចុង​ក្រោយ​នេះ។

លោកនៅតែ​បញ្ជាក់​ដោយ​ការ​តាំង​ចិត្តថា ជ័យជម្នះ ឬបរាជ័យ​វាមិន​អាច​កំណត់​ទុកបានទេ ក្នុងពេលការឡើង​រេញ​ជាក់​ស្ដែង​មិនទាន់មក​ដល់​ប៉ុន្តែអ្វី​ដែល​លោក​ប្រាកដ​ទុកជា​មុន គឺការពុះពារ និងការ​តស៊ូ​ដណ្ដើម​យក​កេរ្តិ៍​ឈ្មោះត្រឡប់មកវិញ ដើម្បីស្ដារ​មុខ​មាត់​ក្នុង​សង្វៀនប្រដាល់ឲ្យខាង​តែបានខណៈ​ដែល​ការ​ស្ដា​រមុខមាត់នោះ គឺត្រូវគិតពីការ​ឡើង​រេញ​ជា​មួយកីឡាករ វ៉ែន សុវណ្ណ ​ហើយ​ដណ្តើម​​​​ជ័យ​ជម្នះ​​​ឱ្យ​បាន​ ។ ការប្រកួតលើក​ចុង​ក្រោយ​របស់ វ៉ែន សុវណ្ណ គឺចាញ់សិស្សប្អូន អ៊ុង វិរៈ មក​ពី​ក្លិបកងពល​តូច​ឆត្រ​យោង​៩១១ ដោយ​ពិន្ទុ រីឯយុគ យក្សគីល ​ចាញ់ក្រោមដៃ វ៉ែន សុវណ្ណ ដែលជាគូសងសឹក​ចាស់​ដោយពិន្ទុ។ ដូច្នេះ​ហើយ​ទើបគេជឿថា ការប្រកួត​សងសឹក​របស់​យុគ យក្សគីល សម្រាប់ថ្ងៃស្អែក ជាមួយវ៉ែន សុវណ្ណ គឺពិតជាល្អមើល ដ្បិតបើយុគ យក្សគីល នៅ​តែ​ប្រហែសបណ្ដោយឲ្យចាញ់ វ៉ែន សុវណ្ណ ម្ដង​ទៀត គឺប្រាកដជាអាម៉ាស់មុខ ហើយ​ស្រួល​មិន​ស្រួល​លោក​អាច​បាត់​ឈ្មោះ​ពី​បញ្ជី​កីឡាករ​ជើង​ខ្លាំង ក្នុងផ្នត់គំនិតរបស់អ្នកទស្សនាដែល​កំពុង​រង់ចាំទស្សនាការប្រកួត​សម្រាប់​ថ្ងៃ​ស្អែក​ផងក៏​មិន
ដឹង ។

ដោយឡែកនៅសង្វៀនដដែលនោះដែរ ក៏មាន​ការប្រកួតរវាងកីឡាករខេមរ ជ័យ មក​ពី​ក្លិបខេមរៈកីឡា និងកីឡាករកែវ លីហូ មក​ពី​ក្លិប​ដំបងគ្រញូងខេត្តបាត់ដំបង។ កីឡា​ការិ​នី​ហេង ពិសី មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបង និងកីឡាការិនី ម៉ុន សម្រស់ មក​ពីក្លិប​មិត្ត​ប៉ូលិស។ កីឡាករ កែវ រំជោត មកពីក្លិប​ដំបង​គ្រ​ញូង​ខេត្តបាត់ដំបង និងកីឡាករ សុខ វិរៈ មក​ពីក្លិបតេជរាជសីហ៍ខេត្តក្រចេះ និងគូ​ប្រកួត​ចុងក្រោយគឺរវាងកីឡាករ ឈឿន ឆៃដែន អ្នកប្រដាល់ក្លិបនិរោធមានជ័យ នឹងត្រូវ​ជួប​ជា​មួយ នឿន សាវឌី អ្នក​ប្រដាល់​ក្លិប​អេភូថង​កីឡា ៕