ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​សា​រ៉ា​​ប៉ូ​វ៉ា​​ត្រូវ​​ហាល​​អាវ​​ប្រ​កួត​​វាយ​​កូន​​បាល់​​នៅ​​ជប៉ុន​​ខណៈ​​នាង​​អា​ហ្សា​​រេន​​កា​​ដក​​ខ្លួន​​ចេញ​

12 ឆ្នាំ មុន

ទី​​បំ​ផុត​​កីឡា​ការិនី​​លំ​ដាប់​ទី​២​​ពិភពលោក​​ម៉ា​រី​យ៉ា សារ៉ាប៉ូ​វ៉ា​ត្រូវ​វេច​សម្ពាយ​ដើរ​ចេញ​ពី​កម្ម​វិធី Pan Pacific Open​បន្ទាប់​ពី​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​អូ​ស្ត្រា​លី​សាម៉ាន់​ថា ស្តូ​សួ​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​តូ​ក្យូ​កាល​ពី​ម្សិល​មិញ ។ ស្រប​​ពេល​ជា​មួយ​គ្នានោះ​ នាង​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​ក្នុង​នាម​ជា​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​ក៏​បាន​ដក​ខ្លួន​ពី​កម្ម​វិធី​នេះ​ផង​ដែរ​បន្ទាប់​ពី​មាន​បញ្ហា​សុខ​

ទី​​បំ​ផុត​​កីឡា​ការិនី​​លំ​ដាប់​ទី​២​​ពិភពលោក​​ម៉ា​រី​យ៉ា សារ៉ាប៉ូ​វ៉ា​ត្រូវ​វេច​សម្ពាយ​ដើរ​ចេញ​ពី​កម្ម​វិធី Pan Pacific Open​បន្ទាប់​ពី​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​អូ​ស្ត្រា​លី​សាម៉ាន់​ថា ស្តូ​សួ​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​តូ​ក្យូ​កាល​ពី​ម្សិល​មិញ ។ ស្រប​​ពេល​ជា​មួយ​គ្នានោះ​ នាង​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​ក្នុង​នាម​ជា​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​ក៏​បាន​ដក​ខ្លួន​ពី​កម្ម​វិធី​នេះ​ផង​ដែរ​បន្ទាប់​ពី​មាន​បញ្ហា​សុខ​ភាព ។

សារ៉ា​ប៉ូ​វ៉ា​ដែល​ជា​ម្ចាស់​ជើង​ឯក Pan Pacific Openនេះ​នៅ​ឆ្នាំ​២០០៥ និង​២០០៩ ត្រូវ​នាង​ស្តូ​សួ​យក​ឈ្នះ​ក្នុង​លទ្ធផល ៦-៤​និង​៧-៦ ។ ​នៅ​វគ្គ​បន្ទាប់​ ស្តូ​សួ​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាការិនី​រុស្ស៊ី​ម្នាក់​ទៀតគឺ​នាងណា​ឌៀ ប៉េដ្រូ​វ៉ា​ដែល​បាន​យក​ឈ្នះ​កីឡាការិនី​អូ​ស្ត្រា​លី​សារ៉ា អេរ៉ា​នី​ក្នុង​លទ្ធផល​ ៣-៦,៧-៥និង​៦-៣ ។ សូម​បញ្ជាក់​ថា នៅ​មុននេះ​ ស្តូ​សួ​ធ្លាប់​ប៉ះ​ជា​មួយ​សារ៉ា​ប៉ូ​វ៉ា​ចំ​នួន​១១លើក​រួច​មក​ហើយ​ តែ​នាង​ឈ្នះ​តែ​១លើក​ប៉ុណ្ណោះ ។
​​

ជើង​ឯក​ U.S. Open​ឆ្នាំ​២០១១​រូបនេះ​បាន​ថ្លែង​ថា ៖«នៅ​ពេល​អ្នក​មិន​ទទួល​បាន​ឱកាស​២-៣លើក​ជាប់​ៗគ្នានោះ អ្នក​ពិត​ជា​មិន​ដឹង​ថា តើ​មាន​អ្វី​កើត​ឡើង​នោះ​ទេ ។ ខ្ញុំ​ទទួល​បាន​ឱកាស​បែបនេះ ហើយ​ទី​បំ​ផុត​ក៏​អាច​ធ្វើ​វា​បាន »។ សារ៉ា​ប៉ូ​វ៉ា​វិញ​បាន​ថ្លែង​ថា​៖«តាម​ពិត​ នាង​(ស្តូ​សួ)​​មាន​ឱកាស​ឈ្នះ​ការ​ប្រ​កួត​នេះ​យ៉ាង​ងាយ​ស្រួល​ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​ឱ្យ​នាង​ពិ​បាក ។ តជា​ការ​ពិត​ណាស់​ ការ​ប្រ​កួត​របស់​ខ្ញុំ​ល្អ​ច្រើន​ជាង​ពេល​មុន »។

ចំណែក​នាង​អា​ហ្សា​រេន​កា​បាន​ដក​ខ្លួន​ចេញ​មុន​ការ​ជួប​ជា​មួយ​នាង Angelique Kerberក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ ។ ការ​ដក​ខ្លួន​​នេះ​បាន​បើក​ផ្លូវ​ឱ្យ​ Kerberឡើង​​ទៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​យ៉ាង​ងាយ​ស្រួលពោល​គឺ​ដោយ​ពុំ​ចាំ​បាច់​ចំ​ណាយ​កម្លាំង​បន្តិច​ណា​សោះ​ ។
​នៅ​វគ្គ​នេះ​ Kerberនឹង​ប៉ះ​ជា​មួយ​កីឡាការិនី​ការ​ពារ​ជើង​ឯក​សញ្ជាតិ​ប៉ូ​ឡូញ​អា​នី​យ៉េស្កា រែដ​វ៉ាន់​ស្កា​ដែល​បាន​បំ​បាក់​កីឡាការិនី​ដា​ណឺ​ម៉ាក​កា​រ៉ូ​លីន វ៉ូ​នី​អាកគី​ក្នុង​លទ្ធផល​៦-៤​និង​៦-៣ ៕