ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ឧត្តម​​សេនីយ៍​​ទោ​​ប៉េអឹម​បុក​ជា​មួយ​​រថយន្ត​លោក​ជ្រាង សុផាន់ អភិ​បាល​​រង​រាជ​ធានីភ្នំពេញ​ ប្រកែក​យក​ត្រូវ​រៀង​​ខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាក​មីត​ស៊ុយ​ប៊ីស៊ី​​ម៉ុង​តឺរ៉ូស៊េរី​ទំនើប​ពណ៌​ខ្មៅ មួយ​គ្រឿង​​របស់​លោក​ឧត្តម​សេនីយ៍​​ទោ កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​​​ម្នាក់​​បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុក​ជា​មួយ​រថយន្ត​ម៉ាក​​ឡង់​គ្រីស្ស័រ​ ស៊េរី​២០១២ ​ពណ៌​ខ្មៅ មួយ​គ្រឿង​របស់​​លោក​ជ្រាង សុផាន់ ​អភិ​បាល​​រង​រាជ​ធានី​ភ្នំពេញ ​ចំ​កង់​ក្រោយ​​បណ្តាល​​ឱ្យ​​រថយន្ត​​ទាំង​២​រង​​ការ​ខូច​ខាត​បន្តិច​​បន្តួច​​ប៉ុណ្ណោះ​ ។ អ្វី​ដែលធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​​ភាគី​រថយន្ត​របស់​លោក​ឧត្តម​សេនីយ៍​ ហាក់​ដូច​ជា​មិន​ទទួល​នូវ​កំហុស​ឡើយ។

​គ្រោះថ្នាក់​​ចរាចរណ៍​​នេះ​​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៦​​និង​១០​នាទី​​​ព្រលប់​ថ្ងៃ​ទី​២៧ កញ្ញា ២០១២ ​​នៅ​​រង្វង់​មូល​ទួល​គោក​ ស្ថិត​នៅ​សង្កាត់​​បឹង​កក់​ទី​២ ​ខណ្ឌ​ទួល​គោក ។ គ្រោះ​ថ្នាក់​​នោះ​លោក​ជ្រាង សុផាន់ និង​​លោក​ឧត្តម​សេនីយ៍​​ទោ​វៀត ​ថា (រហស្ស​នាម​​ចក្រី) ​ដែល​ជា​ម្ចាស់​​ស្ថិត​ក្នុង​រថយន្ត​សុទ្ធ​តែ​មាន​អ្នក​បើក​​​បររៀង​ខ្លួង ។
​តាម​សាក្សី​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​រថយន្ត​​ម៉ាក​ឡង់​គ្រីស្ស័រ​​របស់​លោក​ជ្រាង ​សុផាន់ ​អភិ​បាល​​រង​​រាជ​ធានីភ្នំពេញ ​ជិះ​គ្នា​​៤​នាក់​​ គឺ​រូប​គាត់​ ប្រពន្ធ​​កូន និង​​អ្នក​បើក​​បរ​បាន​​ធ្វើ​ដំណើរ​​តាម​វិថី​មហា​​សេនា​ប្រមុខ​គីម អីុល​​ស៊ុង ​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង ។ ​នៅពេល​​ធ្វើ​​ដំណើរ​មក​ដល់​​រង្វង់​​ទួល​គោក​ ស្រាប់តែ​​មាន​រថយន្ត​ម៉ាក​​មីត​ស៊ុយ​ប៊ីស៊ីម៉ុង​តឺរ៉ូ ពណ៌ខ្មៅ ​មួយ​គ្រឿង​​​ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​​លោក​ឧត្តម​សេនីយ៍​​ទោ វៀត ថា នៃកង​រាជអាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​ធ្វើ​ដំណើរ​​វាង​​រង្វង់​មូល​ពី​កើត​ទៅ​​ទិស​ខាង​លិច​បាន​បុក​ជា​មួយ​រថយន្ត​លោក​ជ្រាង ​សុផាន់ ចំ​កង់ និង​ចំហៀង​គូទ​ក្រោយ​ខាង​​ឆ្វេង បណ្តាល​​ឱ្យ​​រថយន្ត​​ទាំង​ពីរ​រង​ការ​ខូចខាត​បន្តិច​បន្តួច​ ។

បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ខាង​លើ​លោក​​ឧត្តម​សេនីយ៍​​បាន​​ចោទ​ប្រកាន់​​ថា ​រថយន្ត​លោក​ជ្រាង សុផាន់ បើក​កៀរ​រថយន្ត​​របស់​​គាត់​​ ព្រមទាំង​ស្តី​បន្ទោស។ ​ចំណែក​អ្នក​បើក​​បររថយន្ត​​លោក​អភិ​បាល​​រង​បាន​ចោទប្រកាន់ថា ​ខាង​រថយន្ត​​លោក​ឧត្តមសេនីយ៍​ជា​អ្នក​បុកគេពីក្រោយ ។ នៅ​​យប់​នោះ​ម្ចាស់​​រថយន្ត​បាន​ធ្វើ​ដំណើរ​​ទៅ​បាត់​ទុក​ឱ្យ​អ្នក​បើក​បរ និង​តំណាង​ជា​អ្នក​​ដោះ​ស្រាយ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕