ចំនួនអ្នកអត់ការងារធ្វើនៅប្រទេសបារាំងកើនដល់៣លាននាក់នៅក្នុងខែកក្កដា ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៩ មក ។ នេះបើតាមទិន្នន័យផ្លូវការមួយដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២៦ កញ្ញា ។យោងតាមរបាយកាណ៍ប្រចាំខែរបស់ក្រសួងការងារបារាំងឱ្យដឹងថា អ្នកអត់ការងារធ្វើជាង២៣.៩០០នាក់ បានសម្រុកចូលទីផ្សារការងារក្នុងស្រុកដែលកំពុងលិចលង់នេះ មានន័យថា កើន០,៨%បើធៀបនឹងខែកក្កដា ។
កាលពីខែមុន ចំនួនអ្នកអត់ការងារធ្វើសរុបមានចំនួនជាង៣លាននាក់ ដែលជាចំនួនមួយខ្ពស់បំផុតក្នុងពេល១៣ឆ្នាំកន្លងមកនេះ ។ បើផ្អែកតាមមូលដ្ឋានប្រចាំឆ្នាំតួលេខនេះកើន៩,២% ។ ក្រសួងការងារនិយាយថា អ្នកស្វែងរកការងារធ្វើជាង៣លាននាក់នេះ វាឆ្លុះបញ្ចាំងឱ្យឃើញពីការបរាជ័យនៃគោលនយោបាយសេដ្ឋកិច្ច និងសង្គម កាលពីឆ្នាំមុន ។ ប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរបេបនេះ រដ្ឋាភិបាលបានប្រឹងប្រែងអនុវត្តកំណែទម្រង់ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាននៅក្នុងផែនការសង្គម ៕
ចែករំលែកព័តមាននេះ