ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​​​នៅ​​ញូវ​​យ៉ក​ធ្លាក់​​​ចុះ​ដោយ​សារ​​​​ក្តី​បារម្ភ​​​​​នៅ​​​តំបន់​​​ចាយ​ប្រាក់​អឺ​រ៉ូ​

12 ឆ្នាំ មុន

​​កាល​ពី​ថ្ងៃ​​ពុធ​​ ទី​​២៦ កញ្ញា​ ​​តម្លៃ​ប្រេង​​​ឆៅ​​​ធ្លាក់​​​ដល់​​​​​​ក្រោម​​៩០​​​​ដុល្លារ​​​​ក្នុង​​១​បារ៉ែល​​​​នៅ​ទី​ក្រុង​​​​ញូវ​​យ៉ក​​ ខណៈ​ដែល​​​​​ក្រុម​វិនិ​យោ​​​គិន​មាន​​ក្តី​បារម្ភ​ចំពោះ​​​​​តម្រូវ​ការ​​​​​ស្រប​ពេល​ដែល​​វិបត្តិ​​​បំណុល​​​នៅ​អឺ​រ៉ុប​​​ចេះ​តែ​​​កើន​ឡើង​​​ឥត​ឈប់​​ឈរ​​​។​ ​​តម្លៃ​​​ប្រេង​នៅ​​​ទី​ក្រុង​​​​ញូវ​យ៉ក​​​ធ្លាក់​ចុះ​​១,៣៩​ដុល្លារ​​​ មក​នៅ​​​៨៩,៩៨​​ដុល្លារ​ ​ក្នុង​​១បារ៉ែល​​​ ដែល​ជា​ការ​ធ្លាក់​ចុះ​​ក្រោម​​៩០​ដុល្លារ​ លើ​​ក​ដំបូង​​​​ចាប់​តាំង​ពី​ថ្ងៃ​​​​​ទី​​២ សីហា​ មក​ ។​

​​កាល​ពី​ថ្ងៃ​​ពុធ​​ ទី​​២៦ កញ្ញា​ ​​តម្លៃ​ប្រេង​​​ឆៅ​​​ធ្លាក់​​​ដល់​​​​​​ក្រោម​​៩០​​​​ដុល្លារ​​​​ក្នុង​​១​បារ៉ែល​​​​នៅ​ទី​ក្រុង​​​​ញូវ​​យ៉ក​​ ខណៈ​ដែល​​​​​ក្រុម​វិនិ​យោ​​​គិន​មាន​​ក្តី​បារម្ភ​ចំពោះ​​​​​តម្រូវ​ការ​​​​​ស្រប​ពេល​ដែល​​វិបត្តិ​​​បំណុល​​​នៅ​អឺ​រ៉ុប​​​ចេះ​តែ​​​កើន​ឡើង​​​ឥត​ឈប់​​ឈរ​​​។​ ​​តម្លៃ​​​ប្រេង​នៅ​​​ទី​ក្រុង​​​​ញូវ​យ៉ក​​​ធ្លាក់​ចុះ​​១,៣៩​ដុល្លារ​​​ មក​នៅ​​​៨៩,៩៨​​ដុល្លារ​ ​ក្នុង​​១បារ៉ែល​​​ ដែល​ជា​ការ​ធ្លាក់​ចុះ​​ក្រោម​​៩០​ដុល្លារ​ លើ​​ក​ដំបូង​​​​ចាប់​តាំង​ពី​ថ្ងៃ​​​​​ទី​​២ សីហា​ មក​ ។​ ចំណែក​​​នៅ​ទី​ក្រុង​ឡុ​ង​ដ៍​​​​វិញ​ តម្លៃ​​ប្រេង​ឆៅ​របស់​​​ក្រុម​​ហ៊ុន Brent Noth ​បាន​​​ធ្លាក់​ចុះ​​​​៤១​​សេន មក​នៅ​​១១០,០៤​​ដុល្លារ​​ក្នុង​​១​បា​រ៉ែល​​​ ។

លោក​ដេវី​​ដ បូក​ហូដ (David Bouckhort) ​អ្នក​ជំនាញ​​​​​ប្រចាំ​ទី​ផ្សារ​​​មូល​ប​័ត្រ​​​​ TD ​និយាយ​ថា ​​ទី​​ផ្សារ​ប្រេង​នាពេល​បច្ចុ​ប្បន្ន​​​​​ឃើញ​ថា មាន​​ដំណើរ​ការ​ល្អ​​​​​ច្រើ​ន​​គិត​មក​ដល់​​​​ត្រី​មាស​ទី​​៣​​នេះ​​ ព្រោះ​តែ​​​មាន​ការ​​រំពឹង​ទុក​ពី​វិធាន​ការ​​ជំរុញ​​សេដ្ឋ​កិច្ច​​​ពី​សំណាក់​​​​​ធនា​គារ​កណ្តាល​នានា​ ។ ​ឥឡូវ​​​នេះ​​​ ក្រោយ​ពី​មាន​ការ​​ប្រកាស​ពី​​​វិធាន​ការ​​​​ជំរុញ​​សេដ្ឋ​កិច្ច​​​នោះ​​មកឃើញ​​ថា​​ អ្វី​ដែល​​​​បាន​រំពឹង​ទុក​បាន​ប្រែ
ក្លាយ​​ជា​​​មិន​សូវ​​​ល្អ​ដូច​ការរំពឹង​ទុក​នោះ​ទេ ។​

កាល​ពី​ពេល​ថ្មី​​ៗ​នេះ​​​ នៅ​ប្រទេស​​អេស្ប៉ាញ​​ និង​ក្រិក​​ កើត​មាន​ការ​​​តវ៉ា​​​​​ប្រឆាំង​នឹង​វិធាន​ការ​​​មួយ​ចំនួន​របស់​​​​រដ្ឋា​ភិ​បាល​​​​ ក្នុង​នោះ​​​ក្រុម​បាតុ​ករ​នៅ​​ប្រទេស​ក្រិក​​ បាន​នាំ​គ្នា​ធ្វើ​ការ​​តវ៉ា​ប្រឆាំង​​នឹង​រដ្ឋា​ភិ​បាល​​​​ចំពោះ​វិធានការ​​​​កាត់​បន្ថយ​​ថវិកា​​ ស្រប​ពេល​​​ដែល​មាន​ការ​តវ៉ា​ប្រឆាំង​​នឹង​​​​​​​​វិធាន​ការ​រឹត​ត្បិត​​​ថវិកា​​ពីសំណាក់​​​រដ្ឋា​​ភិបាល​​​អេស្ប៉ាញ​​ ។​ បាតុ​កម្ម​​​​តវ៉ា​ប្រឆាំង​​​ទាំ​ង​ពីរ​បាន​​​រុញ​ច្រាន​​​ឱ្យ​ទី​ផ្សារ​​​ហិរញ្ញ​វត្ថុ​​​អឺ​រ៉ុប​​​ដាំ​ក្បាល​​ចុះ​​ និង​​បង្ក​ក្តី​បារម្ភ​​​ដល់​ក្រុម​វិនិ​​យោគិន ៕