ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែមួយ​ថ្ងៃនៅ​ស៊ីរី​​​ស្លា.ប់​​​​ជាង​300នាក់​

12 ឆ្នាំ មុន

អង្គការ​​សិទ្ធិ​មនុស្ស​​​ស៊ីរី​OSDHរាយ​ការណ៍​​​កាល​ពី​ថ្ងៃទី​​២៧ កញ្ញា​ថាមនុស្ស​​ដល់​ទៅ​​ជាង​៣០០នាក់​​ត្រូវ​ស្លា.ប់​​​នៅស៊ីរី​​ក្នុង​ថ្ងៃទី​​២៦ កញ្ញា​​ដែលជា​ថ្ងៃ​​បង្ហូរ​ឈាម​​​បំផុត​​​នៅ​ប្រទេស​នេះ​តាំង​ពី​​​ចាប់​ផ្តើម​​​​ការ​បះបោរ​​​​​​ពី​ខែ​​មីនា​​ ឆ្នាំ​២០១១​មក។

អង្គការ​​សិទ្ធិ​មនុស្ស​​​ស៊ីរី​OSDHរាយ​ការណ៍​​​កាល​ពី​ថ្ងៃទី​​២៧ កញ្ញា​ថាមនុស្ស​​ដល់​ទៅ​​ជាង​៣០០នាក់​​ត្រូវ​ស្លាប់​​​នៅស៊ីរី​​ក្នុង​ថ្ងៃទី​​២៦ កញ្ញា​​ដែលជា​ថ្ងៃ​​បង្ហូរ​ឈាម​​​បំផុត​​​នៅ​ប្រទេស​នេះ​តាំង​ពី​​​ចាប់​ផ្តើម​​​​ការ​បះបោរ​​​​​​ពី​ខែ​​មីនា​​ ឆ្នាំ​២០១១​មក។

ក្នុង​ចំណោម​​​អ្នក​ស្លាប់​​សរុប​​ទាំង​​៣០០នាក់​​​នេះ​​នា​ថ្ងៃទី​​​២៦ កញ្ញា រាយ​ការណ៍​​​ដោយ​​​​OSDH​គឺ​​​៥៥នាក់​​​ស្លាប់​នៅ​តាម​តំបន់​​​​​ជនបទ​​​ ជិត​ក្រុង​​ដាម៉ាស់​​ ក្នុង​នោះ​៤០​នាក់​​សម្លាប់​ដោយ​​ឈាម​ត្រជាក់​​​ក្នុង​ទីក្រុង​​ឌីយ៉ាប៊ីយ៉ា ភាគ​​​អាគ្នេយ៍ក្រុង​ដាម៉ាស់​ ។ យោង​តាម​តួលេខ​​ដទៃ​ៗ​ទៀត​ថា ចំនួន​អ្នក​ស្លាប់​​នៅក្រុង​​ឌីយ៉ាប៊ីយ៉ា មាន​ដល់​ទៅ​​​១០៧​នាក់​ឯណោះ ។ ម្យ៉ាង​វិញ​ទៀត​​មនុស្ស​​​១៤​នាក់​​​ស្លាប់​ក្នុងការ​វាយប្រហារ​​ភេរវកម្ម​​ប្រឆាំង​​​​សេនាធិការដ្ឋាន​​យោធា​​​ ស្ថិត​នៅកណ្តាល​ក្រុង​​​ដាម៉ាស់​​និង​ក្នុង​ពេល​​​មានការ​បាញ់​​តគ្នា​​ក្រោយ​ការ​វាយ​​ប្រហារ​​ដោយ​គ្រឿង​ផ្ទុះ​​​​​២នោះ ៕