ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហង្ស​ក្រហម​ Liverpool ​មាន​គម្រោង​​ ពង្រីក​​ទីលាន​ប្រកួត​​ចាស់​​ឱ្យ​មាន​​ចំណុះ​ 60.000កៅអីដើម្បី​​បង្កើន​ប្រាក់ចំណូល

12 ឆ្នាំ មុន

​លោក​ចន ​ដាប់បលយូហេនរី​ ​អ្នក​ជំនួញជន​ជាតិ​​អា​មេរិក​ និងជា​​ម្ចាស់​ក្លិប​​​ហង្ស​ក្រហម​​ Liverpool​​បាន​សម្រេច​ចិត្ត​មិន​សាង​សង់​​ទីលាន​ប្រកួត​ថ្មី​​​ ប៉ុន្តែនឹង​​បោះ​ទីតាំង​នៅ​ឯ​​​ទី​លាន​ អេន​​ហ្វីល​​បន្ត​ ​ដោយ​ពង្រីក​​ចំណុះ​​​ឱ្យ​​បាន​ដល់​​៦០.០០០​កៅអី ។ នេះបើ​​​តាម​ការ​បង្ហើប​​ឱ្យ​ដឹង​​ពី​ទី​ភ្នាក់​ងារ​​​ព័ត៌មាន​​ដេលី​ម៉េល​​របស់​អង់គ្លេស​​ ។​

​សម្រាប់​​​គម្រោង​ការ​ពង្រីក​​ទីលាន​ប្រកួត​​អេន​ហ្វីល​​រំពឹង​ថា នឹង​ចំណាយ​​ប្រាក់​ប្រហែល​​១៥០​លាន​ផោន​​ដែល​អាច​សន្សំ​សំចៃ​បាន​ដល់​​​ទៅ​​៤០០​លាន​ផោន​ប្រសិន​បើ​​សាង​សង់​ទីលាន​​ប្រកួត​ថ្មី​​នៅ​បរិវេណ​​ស្គេន​លីផាក​ ដោយមិន​រួម​​បញ្ចូល​​​​ថវិកាប្រហែល​​​៥០​​លាន​ផោន​​ក្នុងការ​ចេញ​ម៉ូដ​ ។​

​Liverpool ​នៅ​មិន​ទាន់​​ប្រកាស​​ជា​ផ្លូវការ​​នៅ​ឡើយ​​ទេ​ ​ប៉ុន្តែ​សភា​ក្នុង​ទីក្រុង​មានជំនឿ​ថា ​ហ្វេន​វ៉េ​ស្ព័រ​ ​ហ្រ្គុប​​ ​(​Fenway Sports  Group)​របស់​លោក​​ចន​ ដាប់បលយូ​ហេន​រី​ ជា​ម្ចាស់​ក្លិប​ ​​ នឹង​បញ្ជាក់​​ប្រាប់​អ្នកគាំទ្រ​​​ក្នុងពេល​​ឆាប់​ៗ​​នេះ​ ។​​អ្នកនាំពាក្យ​​ប្រចាំ​សភា​​​បង្ហើប​​ឱ្យ​ដឹង​ថា ​ក្លិប​Liverpool ​​ហាក់​ដូច​ជា​សម្រេច​​នៅទី​តាំង​អេន​ហ្វីល​បន្ត​ ​និង​​ត្រៀម​​បញ្ជាក់​​ការ​​សម្រេច​ជាថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ។

​បច្ចុប្បន្ន​អេនហ្វីល​ មានចំណុះកៅអី​​ប្រហែ​ល​​​៤៥.០០០​​​ហើយ​​ការ​ពង្រីក​​ចំណុះកៅអី​​នេះគឺ​​ដើម្បី​ប្រកួត​​ប្រជែង​​នឹង​ក្លិប​ផ្សេង​​ៗ ​ក្នុង​​ក្រប​ខណ្ឌ​ប្រឺមីញេលីក​​លើ​​ប្រាក់​ចំណូល ​​ព្រោះ​​កាលពីមុន​​នេះ​មាន​​ការពិភាក្សា​​គ្នាអស់​​រយៈ​ពេល​​​​ជិត​១០​ឆ្នាំ ​រឿង​​សង់​ទីលាន​ប្រកួត​​ថ្មី​ ប៉ុន្តែ​មាន​ភាព​រអាក់​រអួល​​ ៕