ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អូត​ ភូ​ថង ការ​ពារ​​ខ្សែ​ក្រវាត់​​​​ប្រឆាំង​ អ៊ុង វីរៈ​

12 ឆ្នាំ មុន

រា​ជធានីភ្នំពេញ​ ៖ ​​​ថ្ងៃ​សៅរ៍​​​​ ទី​​២៩ ​កញ្ញា​​​​ស្អែក​នេះ​​ ការ​ប្រកួត​​​ដណ្តើម​ខ្សែ​ក្រវាត់​​​​​អាជ្ញា​ធរ​​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​​​​រវាង​ម្ចាស់​​​ខ្សែ​ក្រវាត់​​​​​ អូត​ ភ​ូថង​ ​ និង អ៊ុង វីរៈ ​​នឹង​ចាប់​ផ្តើម​ហើយ​នៅសង្វៀន​​​​ស្ថានីយ​​ទូរ​ទស្សន៍​​បាយ័ន​បឹង​ស្នោ​​ ។​ ​​ព្រឹត្តិការណ៍​​​សំខាន់​​នេះ​​​ ត្រូវ​បាន​​​អ្នក​ស្នេហា​​វិស័យ​កីឡា​​​​ប្រដាល់​ទន្ទឹង​​​រង់​ចាំ​​​​​ទស្ស​នា​​​គ្រប់​​គ្នា​​​​ ព្រោះ​​​ក្រៅ​​​​ពី​គូ​ដណ្តើម​​​ខ្សែ​ក្រវាត់​​​នេះក៏​នៅ​មាន​​​គូ​ពិសេស​ៗ​ល្បី​​

រា​ជធានីភ្នំពេញ​ ៖ ​​​ថ្ងៃ​សៅរ៍​​​​ ទី​​២៩ ​កញ្ញា​​​​ស្អែក​នេះ​​ ការ​ប្រកួត​​​ដណ្តើម​ខ្សែ​ក្រវាត់​​​​​អាជ្ញា​ធរ​​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​​​​រវាង​ម្ចាស់​​​ខ្សែ​ក្រវាត់​​​​​ អូត​ ភ​ូថង​ ​ និង អ៊ុង វីរៈ ​​នឹង​ចាប់​ផ្តើម​ហើយ​នៅសង្វៀន​​​​ស្ថានីយ​​ទូរ​ទស្សន៍​​បាយ័ន​បឹង​ស្នោ​​ ។​ ​​ព្រឹត្តិការណ៍​​​សំខាន់​​នេះ​​​ ត្រូវ​បាន​​​អ្នក​ស្នេហា​​វិស័យ​កីឡា​​​​ប្រដាល់​ទន្ទឹង​​​រង់​ចាំ​​​​​ទស្ស​នា​​​គ្រប់​​គ្នា​​​​ ព្រោះ​​​ក្រៅ​​​​ពី​គូ​ដណ្តើម​​​ខ្សែ​ក្រវាត់​​​នេះក៏​នៅ​មាន​​​គូ​ពិសេស​ៗ​ល្បី​​ឈ្មោះ​ក្នុង​​ពិភព​​​ប្រដាល់​​ចូល​រួម​​​​បញ្ចេញ​​​ក្បាច​់​គុន​​​នា​ពេល​នោះ​ផង​ដែរ​ ។​

កីឡា​​​ករ​កែង​​ឆេះ​​ជង្គង់​​ហោះ​ អូត​​​ ភូថង​​ មក​ពី​ក្លិប​​​​​ក្រសួង​​​​មហា​ផ្ទៃ​​​ និង​កីឡា​ករ​​​​ចិត​្ត​មុត​​មិន​ចេះ​​​ខ្លាច​ អ៊ុង​ វីរ​ៈ​ មក​ពី​ក្លិប​​​កង​ពល​តូច​​​ឆត្រ​យោង​​​​៩១១​ នឹង​ឡើង​​​ប្រកួត​គ្នា​​​​នៅ​ថ្ងៃ​​សៅរ​៍​ស្អែក​នេះ​​​ មិន​ដឹង​ថា​ធ្វើ​ឱ្យ​​​មហា​ជន​​​​រំជួល​ចិត្ត​កម្រិត​ណា​​​​​ទេ ខណៈ​ដែលការជួបគ្នា​លើក​នេះ​​​​ម្នាក់​​ជា​អ្នក​ការ​ពារ​​​​​ខ្សែ​ក្រវាត់​​ ​ឯ​ម្នាក់​ទៀត​ជា​​​អ្នក​ដណ្តើម​ខ្សែ​ក្រវាត់​​​​​ដើម្បី​​​ពាក់​​សម្ញែង​​​​មហា​ជន​​​បង្ហាញ​​​ឱ្យ​ឃើញ​​ភាព​​ខ្លាំង​គ្មាន​គូ​ប្រៀប​របស់​​ខ្លួន​ ។​​ ដូច្នេះ​ហើយ​​​​ទើប​​ធ្វើ​ឱ្យ​អ្នក​ទស្ស​នា​​​មួយ​ចំនួន​​​មាន​ការ​ពិបាក​​​ប៉ាន់​ស្មាន​​​​ពីល​ទ្ធ​ផល​​ចាញ់​-​ឈ្នះ​​​ណាស់​​ ព្រោះ​​​ពួកគេ​ទាំង​ពីរ​នាក់​​​​សុទ្ធ​​តែ​មាន​ចំណុច​​​ពិសេស​​​មិន​ងាយ​​​ផ្តួល​គ្នា​​​ស្រួលៗ​​ដូច​​គូផ្សេង​ឡើយ ។​ ក្រុម​អ្នក​គាំ​ទ្រ​​​កីឡា​ករ​​ចាស់​​​វស្សា​​​សម្បូរ​​​តិច​និក​​​​ប្រកួត​ អូត​ ភូ​ថង​ ​ចង់​ឱ្យ​​​អូត​​​​ ភូថង​​ បញ្ចេញ​ឱ្យ​អស់​ពី​សមត្ថ​​ភាព​​​​ក​្នុង​​នាម​ជា​អ្នកប្រដាល់​​​ល្បីឈ្មោះ​​​​​ច្រើន​ឆ្នាំ​​​​​ និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​​​ទៀត​ផង​​​ បើ​ចាញ់​​​អ្នក​ប្រដាល់​ជើង​ថ្មី​​​ដូច​ អ៊ុង វីរៈ​​ច្បាស់​​​ជា​អាម៉ាស់​​មុខ​​​មិនខាន​​ ។

​ស្រប​ពេល​​​មួយ​រយ​ៈ​​​ចុង​ក្រោយ​នេះ​ អ្នក​ប្រដាល់​​​​ចិត្ត​​​មុត​ អ៊ុង វីរៈ ​ដែលនៅខាង​​ក្រៅ​ឆាក​​​ប្រយុទ្ធ​ចូល​ចិត្ត​​ធ្វើ​​​ឫក​​ពា​សុភាព​​​ តែ​នៅ​លើ​សង្វៀន​​​​មិន​ចេះ​​ខ្លាច​​​នរណា​ឡើយ​​ រី​​ឯ​​វិជ្ជា​​គុន​កាន់​​តែ​​វិវឌ្ឍ​​ទៅ​រក​ភាព​​ល្អ​​​ប្រសើរ​​គួរ​ឱ្យ​​កត់​សម្គាល់​​​​ទៀត​ផង​ ។​​ អីុ​ចឹង​​​ហើយ​​ទើប​ អូត​​ ភូ​ថង​ ​មិន​ចង់​​​ជួប​ប្រកួត​​​ជា​មួយ​ឡើយ​​​ព្រោះ​តែ​មិន​ហ៊ាន​​​ធានា​​រឿង​​​ឈ្នះ​​កីឡា​ករ​ អ៊ុង​ វីរៈ​ ដែលសម្បូរ​​​កម្លាំង​វាយ​​​មិន​ចេះ​ហត់ ។​ ទោះ​យ៉ាង​ណា​​​គេ​មិន​ទាន់​​ដឹង​មុន​​​សភាព​ជាក់​ស្តែង​​​កើត​ឡើង​​​បាន​ទេ ព្រោះ​​​ការ​​ប្រកួត​​​​តែង​​តែ​មាន​ការ​​ប្រែ​ប្រួល​​​​​អាស្រ័យ​​​​លើ​ការ​ហ្វឹក​ហាត់​ដិត​ដល់​​ ពេល​ខ្លះ​​​​​​​យោង​លើ​សំណាង​​​ក៏​មាន​​ដែរ​​ ។​

​គួរ​​បញ្ជាក់​​​ផង​ដែរ​​​ថា កីឡា​​​ករ​ អូត​ ភូ​ថង​​​បាន​​​របូត​​​​ខ្សែ​​​ក្រវាត់​​​​មួយ​រួច​ទៅ​ហើយ​​កាល​ដើម​​​​​ខែ​​សីហា​ ក្រោយ​ពី​ប្រកួត​ចាញ់​​កីឡា​ករ​​ កែវ​​ រំចង់​​​ ក្នុង​ទឹក​​ទី​​៤ ។​​ ដោយឡែក​​​​ ​អ៊ុង​ វី​រៈ ​​ក៏​អូត​ភូថង​​ ធ្លាប់​​​ប៉ះ​​​​គ្នា​ពីរ​​លើ​​ក​ដែរ​​ ​ដោយ​លើក​ទី​​១​ អូត ភូ​ថង​ ឈ្នះ​​​ពិន្ទុ​​​​ និង​លើក​ទី​​២​ ត្រូវ​​អ៊ុង វី​រៈ​ ផ្តួល​​ឱ្យ​សន្លប់​​​ក្នុង​ទឹក​ទី​៤​​​​ក្នុង​ព្រឹត្តិការណ៍​​​​​ប្រកួត​ផ្តាច់​​​ព្រ័ត្រ​​​​​​ជ្រើ​​​​ស​រើ​ស​ជើង​ឯក​​​​​ទូទាំង​ប្រទេស​​​កាល​ពី​ឆ្នាំ ​​២០១១​ កន្លង​ទៅ​ ។​
​​ច​ំណែក​​គូ​ពិសេស​​​ល្បីឈ្មោះ​​​​១​គូ​​ទៀត​​ដែលមហា​ជន​​​​ចង់​មើល​ខ្លាំង​​ដែរ​​នោះ​គឺ​​​​ការ​ប្រកួត​​​​រវាង​កីឡា​ករ​​​ វង្ស​​ ណយ​ ​មក​ពី​ក្លិប​​​​​កង​ពល​​​តូច​លេខ​​​៣១​ និង​កីឡា​​​ករ​​​មុខ​ស្រស់​​​​​ ចាន់​ រតនា ​​មក​ពី​ក្លិប​​​​ខេមរ​ខ្លា​ហោះ​​ ។ ចំពោះ​​អ្នក​​​​​​​​ប្រដាល់​​សម្បូរ​​​បទ​ពិសោធន៍​​​​ទាំង​ពីរ​​រូប​នេះ ​​​មិន​ធ្លាប់​​​មាន​ប្រវត្តិ​​​ជួប​គ្នា​​​ម្តង​ណា​​ឡើយ​​​​​ ។

ភាព​ខ្លាំង​​​​របស់​​​វង្ស​ ណយ​ ​គឺ​រូប​​គេ​ពូកែ​​ខាង​ប្រើ​​​កែង​ និង​​ជង្គង់​ ដែល​តែង​​តែ​​ធ្វើ​ឱ្យ​​គូ​ប្រកួត​​​​បាក់​​ស្បាត​​ រីឯ​ចាន់ រតនា​​​ វិញ​​ ​មាន​ជំនាញ​​​​ខាង​​ប្រើ​​ស្នៀត​​​នាគ​វាត់​កន្ទុយ​​ និង​​​ទាត់​ផ្កាប់​​​ចាន​ ​ដែល​ធ្វើ​ឱ្យ​គូ​ប្រកួត​​​​​បរាជ័យ​​មិនតិច​នាក់​ទេ​ ។ ចាន់​​ រតនា ​ស្ទើរ​​​កម្ពស់​បន្តិ​ច​​ ទើ​ប​តម្រូវឱ្យ​​ប្រយ័ត្ន​​​បំផុត​​​ពេល​ប្រកួត​​​ក្រែង​ភ្លាត់​​​ស្នៀត​ត្រូវ​កែង​​ និង​ជង្គង់​​​ វង្ស​ ណយ​​ ច្បាស់​​ជា​​វីវរ​មិន​ខាន​ ។

​សម្រាប់​គូ​​ប្រកួត​មិត្ត​ភាព​​​​​នៅ​គ្រ​ា​នោះ​ដែរ​មាន​កីឡា​​ករ​​ សុិន ជីវ័ន មកពី​​ក្លិប​​​រកាខ្នុ​រ​គ្រឿង​ញៀន​​​ ប្រកួ​ត​ជា​មួយ​​​កីឡា​ករ​​ សូយ​ កក្កដា ​មក​ពី​ក្លិប​​​អូ​ដឹម​កីឡា​ ។​ ​កីឡា​ករ​​ កែវ​ មនោរា ​មក​ពី​ក្លិប​​និរោធ​មាន​​ជ័យ​ ប្រកួត​ជា​មួយ​​កីឡា​ករ​​ បឺ​ត សំខាន់​ មក​ពីក្លិប​​​សាល​វ័ន្ត​​​កីឡា​ ៕​