ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាបស្ទង់​មតិ​នៅរដ្ឋ​គន្លឹះ2​លោក​អូបាម៉ានាំមុខ​ដាច់​លោក​រ៉ូមនី

12 ឆ្នាំ មុន

ការ​ស្ទាបស្ទង់​មតិមួយ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃទី​២៦ កញ្ញា ឱ្យ​ដឹង​ថា លោក​បារ៉ាក់​អូបាម៉ា​​មាន​​អ្នក​​គាំ​ទ្រ​នាំ​មុខ​​ដាច់​​គូ​ប្រជែង​នៃ​គណបក្ស​សាធារណរដ្ឋ ​លោក​ មីត​រ៉ូមនី ​ក្នុង​រដ្ឋ​​គន្លឹះ​២​ដែល​ចាត់ទុក​​ថា​ សំខាន់​បំផុត​​​កំណត់​ពី​ជោគជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិប​តី​អាេមរិក​នា​ថ្ងៃទី​៦ វិច្ឆិកា ​ខាង​មុខ​នេះ ដោយ​រដ្ឋ​គន្លឹះ​ទាំង​ពីរ​​នោះ​គឺ​រដ្ឋ​ផ្លរី​ដា ហើយ​ពិសេស​បំផុត​​រដ្ឋ អូ​ហៃ​យ៉ូ ។ ក្នុង​​

ការ​ស្ទាបស្ទង់​មតិមួយ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃទី​២៦ កញ្ញា ឱ្យ​ដឹង​ថា លោក​បារ៉ាក់​អូបាម៉ា​​មាន​​អ្នក​​គាំ​ទ្រ​នាំ​មុខ​​ដាច់​​គូ​ប្រជែង​នៃ​គណបក្ស​សាធារណរដ្ឋ ​លោក​ មីត​រ៉ូមនី ​ក្នុង​រដ្ឋ​​គន្លឹះ​២​ដែល​ចាត់ទុក​​ថា​ សំខាន់​បំផុត​​​កំណត់​ពី​ជោគជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិប​តី​អាេមរិក​នា​ថ្ងៃទី​៦ វិច្ឆិកា ​ខាង​មុខ​នេះ ដោយ​រដ្ឋ​គន្លឹះ​ទាំង​ពីរ​​នោះ​គឺ​រដ្ឋ​ផ្លរី​ដា ហើយ​ពិសេស​បំផុត​​រដ្ឋ អូ​ហៃ​យ៉ូ ។ ក្នុង​​រដ្ឋ​ទាំងពីរ​នេះ​លោក​អូបាម៉ា​នាំមុខ​លោក​រ៉ូមនី​ ​ដល់​១០​ពិន្ទុ ។​

លោក​អូបាម៉ា និង​លោក​រ៉ូមនី កាលពី​ថ្ងៃទី​២៦ កញ្ញា ​សុទ្ធ​តែ​ទៅ​ឃោសនា​បោះ​ឆ្នោត​​នៅ​រដ្ឋ​​អូ​ហៃ​យ៉ូ ជា​រដ្ឋ​មួយ​ដែល​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មី ពុំ​មាន​​បេក្ខ​ជននៃ​គណបក្ស​សាធារណរដ្ឋ​ណា​មួយ​ អាច​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​ដោយ​ពុំ​បាន​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​នេះ​ឡើយ។​

យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ​របស់​ញូវ​យ៉ក​ថែម​ របស់​CBS និង​សាកល​វិទ្យាល័យ​QUINNIPIAC ថា ខណៈ​សល់​ពេល​៥​សប្តាហ៍ និង​៦​ថ្ងៃទៀត​​ដល់​ថ្ងៃ​បោះ​ឆ្នោត ​លោក រ៉ូមនី​​ មាន​​អ្នក​ចង់​​បោះ​ឆ្នោត​ឱ្យ​លោក​​នៅ​រដ្ឋ​អូហៃ​យ៉ូត្រឹម​​៤៣% ក្នុង​ចំណោម​​ពួក​អ្នក​ត្រូវ​សាក​សួរ​ទល់​នឹង​៥៣​% សម្រាប់​លោក​អូ​បាម៉ា ។ ​នៅ​រដ្ឋ​ផ្លរីដា អ្នក​ចង់​​បោះ​ឆ្នោត​ឱ្យ​លោក​អូបាម៉ា​មាន​៥៣% ទល់​នឹង​៤៤%​ សម្រាប់​លោក​មី​ត​រ៉ូមនី៕