លទ្ធផលការងារស្ថាបនាទីលានប្រណំាំងថ្មីសម្រាប់កម្មវិធីប្រណាំង United States Grand Prixនៅក្រុង Austin រដ្ឋតិចសាស់ត្រូវបានអនុម័តទទួលយល់ព្រមរួចជាស្រេចហើយក្នុងពេលថ្មីៗនេះ ។ ក្រុមម្ចាស់ទីលានប្រណាំងរបស់អាមេរិកមួយនេះបានអះអាងថា ការអនុម័តយល់ព្រមត្រូវបានគេធ្វើឡើងក្រោយពីដំណើរចុះអធិការកិច្ចវាយតម្លៃមុនការប្រណាំងមួយរបស់គណៈកម្មាធិការហ្វមមូឡាវ័យ ។
សូមបញ្ជាក់ថា ការប្រណាំងដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៨ខែវិច្ឆិកាបានជួបបញ្ហាលើការរៀបចំជាហូរហែហើយឈានទៅរកការលុបចោលកម្មវិធីទាំងមូលទៀតផងកាលពីឆ្នាំទៅមិញ ។ វានឹងក្លាយទៅជាទីលានប្រណាំងលើកដំបូងដែលទទួលរៀបចំហ្វមមូឡាវ័ននៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៧មក ។ការសម្រេចចិត្តខាងលើនេះបានបញ្ចប់នូវបញ្ហាស្មុគស្មាញដែលបានអូសបន្លាយជាយូរមកហើយរវាងប្រធានហ្វមមូឡាវ័ននិងម្ចាស់ទីលានប្រណាំង ។
កាលពីខែវិច្ឆិកាឆ្នាំ ២០១១ ដំណើរការសាងសង់ត្រូវបានបញ្ឈប់ខណៈម្ចាស់ទីលានប្រណាំងនិយាយថា ខ្លួនមិនទាន់ទទួលបានកុងត្រាជាក់លាក់មួយពីគណៈកម្មាធិការហ្វមមូឡាវ័នពិភពលោក ។ ដោយឡែកសម្រាប់ការប្រណាំងនៅឆ្នាំក្រោយគឺគ្រោងនឹងធ្វើនៅរដ្ឋញូវជើស៊ីវិញ ប៉ុន្តែក្នុងពេលនេះ វាមិនទាន់ច្បាស់មួយរយភាគរយទេខណៈប្រធានហ្វមមូឡាវ័នសួរបញ្ជាក់ទៅក្រុមអ្នករៀបចំការប្រកួតជាដដែលនូវលទ្ធភាពក្នុងការត្រៀមខ្លួន ៕
ចែករំលែកព័តមាននេះ