ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៦ កញ្ញា ២០១២ លោកខូយ សុខា អភិបាលខេត្តពោធិ៍សាត់ និងលោកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន MDS បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅផ្តល់ជូនក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ដែលកំពុងបំពេញការងារវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅខេត្ត ពោធិ៍សាត់ ។ ពិធីនេះបានប្រារព្ធធ្វើរួមគ្នានៅស្រុកវាលវែង មួយកន្លែង និងស្រុកភ្នំក្រវាញ មួយកន្លែង ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងក្រុមការងារផងដែរ ។
ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោនៅខេត្តពោធិ៍សាត់ មាន៨ក្រុមនៅស្រុកវាលវែង ៣ក្រុម ស្រុកក្រគរ២ក្រុម ស្រុកភ្នំក្រវាញ១ក្រុម ស្រុកបាកាន១ក្រុម និងក្រុងពោធិ៍សាត់១ក្រុម ក្នុងមួយក្រុមមាន៣២នាក់រាប់ទាំងមន្ត្រីជំនាញសុរិយោដី មន្ត្រីពេទ្យ កម្លាំងការពារ និងអ្នកបើកបររថយន្តផងដែរ ។ អំណោយបានផ្តល់ជូនក្រុមយុវជនស្ម័គ្រចិត្តទាំង៨ក្រុម ក្នុងមួយក្រុមទទួលបានត្រីងៀត៦គីឡូក្រាម ត្រីឆ្អើរ៣ក្រាស់ ត្រីប្រម៉ា៤គីឡូក្រាម សៀង៤គីឡូក្រាម សាច់ងៀត៤គីឡូក្រាម អង្ករ១០០គីឡូក្រាម ប្រេងឆា៤ធុង ទឹកបរិសុទ្ធ២០យួរ មីយើង១០កេស នំធុង១ធុង ក្រូចពោធិ៍សាត់២ផ្លូន និងថវិកា១.០០០.០០០រៀល។ ចំណែកក្រុមយុវជន មន្ត្រីជំនាញសុរិយោដី ពេទ្យ កម្លាំងការពារ និងអ្នកបើកបររថយន្តទាំង៨ក្រុមចំនួន២៥៦នាក់ ម្នាក់ៗទទួលបានក្រមា១ និងថវិកា១០០.០០០រៀលថែមទៀត ។ ឧបត្ថម្ភសាលាស្រុកវាលវែង៣.០០០.០០០រៀល សាលាស្រុកភ្នំក្រវាញ២.០០០.០០០រៀល និងកម្លាំងយោធាប៉ូលិសឈរជើងតាមផ្លូវ៤កន្លែង មួយកន្លែងអង្ករ៥០គីឡូក្រាម ថវិកា៥០០.០០០រៀល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ