ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទស្សន៍​​តម្លៃ​​ទំនិញ​​​ប្រើ​ប្រាស់​​វៀត​​ណាម​​ឡើង​ខ្ពស់​ដល់​​​16ខែ

13 ឆ្នាំ មុន

តម្លៃ​​ទំនិញ​​​ប្រើ​ប្រាស់​​វៀត​ណាម​​ក្នុង​ខែ​កញ្ញា​​ឡើងខ្ពស់​​បំផុត​​ក្នុង​​រយៈ​​ពេល​​១៦​ខែ ដោយ​សារ​​តម្លៃ​​ថែ​ទាំ​សុខុមាល​​ភាព​​ ការ​អប់​​រំ និង​​​គមនា​គមន៍​​ឡើង​ខ្ពស់​​ដែរ ។សន្ទស្សន៍​​​តម្លៃ​ទំនិញ​​​ប្រើ​ប្រាស់​​​កើន​​២,២%​​ ចាប់​​ពី​ដើម​ខែ​​កញ្ញា​​​មក​ នេះ​បើ​​តាម​​​ការិយា​ល័យ​​​ស្ថិតិ​រដ្ឋា​​ភិបាល​​ឱ្យ​ដឹង​ ។កាល​ពី​ខែ​សីហា កន្លង​ទៅ​​ សន្ទស្សន៍​​​តម្លៃ​​​ទំនិញ​​​ប្រើ​ប្រាស់​​របស់​​ប្រទេស​នេះ​កើន​​០,៦%​ ។

កំណើន​​តម្លៃ​ទំនិញ​​​កើត​មាន​​ឡើង​នៅ​ពេល​​ដែល​ក្រុម​​អាជ្ញា​ធរ​​ស្វះ​ស្វែង​​ពង្រីក​​​ឥណ​ទាន​ដើម្បី​​​សង្គ្រោះ​​សេដ្ឋ​កិច្ច​​ស្រប​​ពេល​​ដែល​មាន​ក្តី​​បារម្ភ​​​ថា អតិ​ផរណា​អាច​​នឹង​​កើត​ឡើង​ម្តង​ទៀត​ពិ​បាក​​គ្រប់គ្រង​​បាន ។កាល​ពី​ដើម​​ខែ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​​​វៀត​ណា​ម​​ ង្វៀន​ តាន់​ដុង និយាយ​​ថា វៀត​ណាម​​មាន​បំណង​​​កំណត់​​អតិ​​ផរណា​​ត្រឹម​​៦​% នៅ​ក្នុង​​​ឆ្នាំ​​នេះ​ និង​ឆ្នាំ​ក្រោយ​​​៧​​% ហើយ​សន្ទស្សន៍​តម្លៃ​​ទំនិញ​​​ប្រើ​ប្រាស់​​កើន​​១៨,១% កាល​ពី​ឆ្នាំ​​២០១១ ។ សេដ្ឋ​វិទូ​​​ម្នាក់​​នៅ​​សាកល​វិទ្យា​ល័យ​​​ធនា​គារ​​​ក្រុង​​ហូ​ជីមិញ​ និយាយ​​ថា បវេសន​កាល​ឆ្នាំ​​ថ្មី​នៅ​​ក្នុង​ខែ​កញ្ញា និង​​តម្លៃ​ប្រេង​​សាំង​​​​ខ្ពស់​​បាន​​ជំរុញ​​ឱ្យ​​តម្លៃ​ការ​អប់​រំ​​​ និង​គមនា​គមន៍​​កើន​ឡើង ។

យោង​តាម​​ទិន្ន​ន័យ​ពី​​ធនា​គារ​​​រដ្ឋ​វៀត​ណាម​​ បាន​​ឱ្យ​ដឹង​ថា កម្ចី​​នៅ​ជំពាក់​​សរុប​​របស់​ធនា​គារ​​នៅ​ក្នុងខែ​កញ្ញា​កើន​​​​ ១,៨២% ចាប់​ពី​ចុង​ឆ្នាំ​​២០១១ មក​ ។ ថ្មីៗ​នេះ​​វៀត​ណាម​​​បាន​កំណត់​ទិស​​ដៅ​​កំណើនឥណទាន​​ឆ្នាំ​​២០១២ ចំនួន​​១៥%​​ ប៉ុន្តែ​​​ទេសា​ភិបាល​​ធនា​គារ​​កណ្តាល​លោក​ង្វៀន វ៉ាន់​​ប៊ិញ និយាយ​​ថា កំណើន​​ឥណទាន​​​នឹង​​មិន​លើស​​ពី​​៨​%​​​ទេ ៕