ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ធ្វើ​ជា​ឌី​ជេ ក្នុង​កម្មវិធី​សម្ភោ​ធ​ផលិតផល​ថ្មី​របស់​ខ្លួន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ពិភពលោក Cristiano Ronaldo ក្លាយ​ខ្លួន​ទៅ​ជា​ឌី​ជេ ក្នុង​កម្មវិធី​សម្ភោ​ធ​ផលិតផល​ទឹកអប់​ម៉ាក CR7…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ពិភពលោក Cristiano Ronaldo ក្លាយ​ខ្លួន​ទៅ​ជា​ឌី​ជេ ក្នុង​កម្មវិធី​សម្ភោ​ធ​ផលិតផល​ទឹកអប់​ម៉ាក CR7 Eau de Toilette ដែល​ជា​ផលិតផល​របស់​ខ្លួន ។

ទឹកអប់​ថ្មី​នេះ ដាក់​លក់​ក្នុង​តម្លៃ​ត្រឹមតែ ២៥​ដុល្លារ​សហរដ្ឋអាមេរិក តែ​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​មនុស្ស​គ្រប់​ជាន់ថ្នាក់​អាច​ទិញ​យក​ទៅ​ប្រើប្រាស់​បាន ។ ទោះបីជា​ពេលវេលា​របស់ Ronaldo មានការ​រវល់​ជាប់​នៅ​នឹង​ក្រុម​ជម្រើសជាតិ​ក៏​ដោយ ក៏​លោក​នៅ​តែ​ឆ្លៀត​មក​ចូលរួម​កម្មវិធី​សម្ភោ​ធ​ផលិតផល​ផ្ទាល់ខ្លួន​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ជាមួយនឹង​ជម្រើសជាតិ Ronaldo បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣​គ្រាប់ ដែល​ធ្វើ​ឲ្យ​ក្រុម​មាន​ជ័យ​ជំនះ​លើ Faroe Islands ជាមួយនឹង​លទ្ធផល ៥-១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ