ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ​ អារុណ​ ​ណាត់​ជួប សាំង​ សីុ​ថា នៅ​​​ TV5 ថ្ងៃ​​​អាទិត្យ​សប្តាហ៍នេះ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ពេជ្រ​ អារុណ​​ អ្ន​ក​ប្រដាល់​​​ចាស់​វស្សា​​​​មក​ពី​ក្លិប​​​​សម្រែក​​រាជ​សីហ៍​​​បង្ក្រាប​គ្រឿង​ញៀន​​​​​ ណាត់​ជួប​​​​​សាក​កម្លាំង​​​ សាំង​ សីុ​​ថា​ ​មក​ពី​សមាគម​​កីឡា​ប្រដាល់​​​ក្រសួង​ការ​ពារ​ជាតិ​​​​ នៅលើ​​​សង្វៀន​​​​ទូរ​​ទស្សន៍​​​​​ប៉ុស្តិ៍​លេខ​​៥ ​​ថ្ងៃ​អា​ទិត្យ​ ​​​ទី​៣០​ កញ្ញា ​ខាង​មុខ​នេះ ។​

​រាជ​ធានីភ្នំពេញ​ ៖ ​ពេជ្រ​ អារុណ​​ អ្ន​ក​ប្រដាល់​​​ចាស់​វស្សា​​​​មក​ពី​ក្លិប​​​​សម្រែក​​រាជ​សីហ៍​​​បង្ក្រាប​គ្រឿង​ញៀន​​​​​ ណាត់​ជួប​​​​​សាក​កម្លាំង​​​ សាំង​ សីុ​​ថា​ ​មក​ពី​សមាគម​​កីឡា​ប្រដាល់​​​ក្រសួង​ការ​ពារ​ជាតិ​​​​ នៅលើ​​​សង្វៀន​​​​ទូរ​​ទស្សន៍​​​​​ប៉ុស្តិ៍​លេខ​​៥ ​​ថ្ងៃ​អា​ទិត្យ​ ​​​ទី​៣០​ កញ្ញា ​ខាង​មុខ​នេះ ។​

​រវាង​គូ​នេះ​​​ បើ​ទោះ​​​ជា​​សុទ្ធ​តែ​ជា​​អ្នកប្រដាល់​​​ចាស់​វស្សា​​​ដូច​គ្នា​​​​មែន​ ប៉ុន្តែ​​កន្លង​មក​​​​​មិន​​ធ្លាប់​​​​បាន​​​ជួបគ្នា​​​​ម្តង​ណា​​ឡើយ​​ ។​ និយាយ​​​ពី​ប្រវតិ្ត​​​អារុណ​​​​ ​ធ្លាប់​ឡើង​សង្វៀនមុន​សីុ​​ថា ​ប៉ុន្តែ​​​ថ្វី​ដៃ​ប្រកួត​គឺ​មិន​លើស​គ​្នា​​​​ប៉ុន្មាន​ឡើយ​​ ។ អារុណ​ គ្រាន់​តែ​​​មួយ​រយ​ៈ​​នេះ​ គេ​​អន់​​​កម្លាំង​​​​ជាង​មុន​បន្តិច​​​ តែ​​​ល្បិច​ប្រយុទ្ធ​​​នៅលើ​សង្វៀន​​​​ គឺ​​​ល្អ​ជាង​​​សីុ​ថា ​ព្រោះ​ថា​​ស្នៀត​​កែង​​ និង​ជង្គង់​​​របស់​គេ​​អាច​ប្រើ​ការ​​បាន​​យ៉ាង​ល្អ​​​បំផុត​​ ។

ស្នៀត​​​ជង្គង់​​​របស់​គេ​ពេល​វាយ​​​​ចេញ​​ម្តងៗ​​​មិនសូវ​ជា​ខុស​​​​ទិស​ដៅ​​ប៉ុន្មានឡើយ​​ ​បើ​មិន​មាន​ការ​​​​ប្រុង​ប្រយ័ត្ន​​​ទេ​​​ច្បាស់​ជា​​​គ្រោះ​ថ្នាក់​​​មិន​ខាន​​ ។ ​រី​ឯ​​សីុ​ថា​​ វិញ​ ទោះ​​​​​មិន​សូវ​​​​​ពូកែ​​ស្នៀត​​​កែង​ និង​ជង្គង់​​​មែន ប៉ុន្តែ​​ស្នៀត​ជើង​​​​​ និង​ស្នៀត​​​កណ្តាប់​​​ដៃ​ល្អ​ និង​​មាន​កម្លាំង​​ខ្លាំង​ រី​ឯ​​​​ចិត្ត​ក៏​សឿង​​​​​ណាស់​ដែរ​ ។​ សីុថា ​​គេ​គិត​​ថា ​អារុណ​​ជា​សិស្ស​ច្បង​​​​ ប៉ុន្តែ​គេ​​ក៏​ចង់​​​សាក​មើល​​​ដែរ​​ថា តើ​​អារុណ​​ ខ្លាំង​​ប៉ុន​ណា​​​នោះ ។​​ រវាង​​គូ​នេះ​​​​ បើ​សិន​ជា​​​អារុណ​​​ មិន​អាច​​​បំបាក់​​​សីុថា​​ ឱ្យ​​បាន​មុន​ទឹក​ទី​​​៥​​ទេនោះ​​ គឺ​អាច​​​នឹង​យ៉ាប់​​​​ដោយ​សារ​​​​សីុ​ថា ​មិន​ខាន​ឡើយ​ ​ជា​ពិសេស​គឺ​ចាញ់​​​កម្លាំង​​តែ​ម្តង​ ។

​សូយ វីរៈ​​ មក​ពី​ក​្លិប​​​​អូ​​ដឹម​​កីឡា​​ ក៏​ត្រូវ​បាន​​​ផ្គូ​ផ្គង​​​ឱ្យ​​​​ប្រកួត​ជា​មួយ​​​​ កៅ ឡាក់ ​មក​ពី​ក្លិប​​​​កង​ពល​​តូច​​​​​លេខ​​៧០​ នៅ​​ថ្ងៃ​​​ជា​មួយ​​គ្នា​នេះ​ដែរ​ ។​ រវាង​គូ​នេះ ក៏​មិន​មែន​​​ជា​​ជើង​​អន់​ប៉ុន្មាន​ដែរ​​ខាង​ល្បិច​ប្រយុទ្ធ​​​​​នៅ​លើ​សង្វៀន​​​​នោះ ។​​ វី​រៈ​​ ល្បី​ល្បាញ​​​​ខាង​​​ស្នៀត​​​កែង​​​ រាល់​ការ​វាយ​​ចេញ​របស់​គេ​​​ត្រូវ​ចំ​​ទិស​ដៅ​បាន​​ល្អ​​ ប៉ុន្តែ​​​​​​​​មា​ន​សភាព​​​យឺត​យ៉ាវ​​បន្តិ​ច​​ ជ​ាពិសេស​​​ស្នៀត​​​ជើង​របស់​គេ​​​​មិន​សូវ​​​​ប្រើ​ការ​​បាន​ល្អ​​​ឡើយ ។​​ ផ្ទុយ​​ពី​​​កៅ ឡាក់ ​ដែល​ល្អ​​ទាំងស្នៀត​​​កែង​ និង​ជង្គង់​​​ ចលនា​​​​វាយ​ចេញ​របស់​គេ​​​មាន​ភាព​​​ច្បាស់​លាស់​​​ល្អ​​ខ្លាំង​ណាស់​​​ ។ ទោះ​​ជា​យ៉ាង​ណា​​​ កៅ ឡាក់​ ​ក៏​មាន​ការ​កោត​​​​ញញើត​​​​​វីរៈ ​ដែរ​ ​ព្រោះ​ថា​​​ភាព​អំណត់​​​ និង​ការ​ចេះ​​​សន្សំ​​សំចៃ​​​កម្លាំង​​របស់​​វីរៈ ​គឺ​ជា​កត្តា​​​​មួយ​​ដែល​អាច​នាំ​​ឱ្យ​គេ​​​​ទទួល​​បាន​ជ័យ​ជម្នះ​​​​ច្រើន​ជាង​​​ការ​​បរាជ័យ​​ ។ រី​ឯ​​កៅឡាក់​​ វិញ​មាន​​​​ចរិត​​​ឆេវ​ឆាវ​​​​បន្តិ​ច​​​ ចូល​ចិត្ត​​​ចំណាយ​​​កម្លាំង​ច្រើន​​​ឥត​ប្រយោជ​​ន៍​​​ ដូច្នេះ​​​​ចាំ​មើល​​​គូនេះ​​​​អ្នក​​ណា​ខ្លាំង​​​ជាង​អ្នក​ណា​គង់​តែ​​​បាន​ដឹង​នោះ​ទេ។​

នៅសង្វៀន​​​​ដដែល​​ក៏​មាន​ជំនួប​​​រវាង​​កីឡា​ករ​​​​យស់ សំអាល់​ ​មក​ពី​ក្លិប​​​​ឃ្លាំង​មឿង​​​កីឡា​​​ និង​កីឡា​​ករ​​ ទី ពន្លែត​​ មក​ពីក្លិប​​​​សឹក​រង​​​ខេត្ត​​សៀម​រាប​ ។​​ កីឡា​ករ​​ កុសល វិសាល​ មក​ពី​ក្លិប​​​​សាល​វ័ន្ត​ក​ីឡា​​​ និង​កីឡា​ករ​​​​សល់ ប៊ុន​ហីុម មក​ពី​​​​ក្លិប​​​អាសីុ​​កីឡា​ ៕