ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បាន​គីមូន​ ស្នើរដ្ឋជាសមាជិក​​​អ.ស.ប​ បង្កើន​ការខិ​តខំប្រឹង​ប្រែងដោះ​ស្រាយ​វិបត្តិ​ដែល​មាន​ការ​កើន​ឡើង​លើ​ពិភព​លោក​

12 ឆ្នាំ មុន

លោក​បាន​គីមូន​ ស្នើរដ្ឋជាសមាជិក​​​អ.ស.ប​ បង្កើន​ការខិ​តខំប្រឹង​ប្រែងដោះ​ស្រាយ​វិបត្ត​ិ​ដែល​មាន​ការ​កើន​ឡើង​លើ​ពិភព​លោក​
អគ្គលេខាធិការ​អ.ស.ប​លោកបាន​​គី​មូន ​ក្នុង​សង្កថា​​បើក​ការជជែក​​​ពិភាក្សា​ទូទៅ​នៃមហា​សន្និបាត​លើក​ទី​៦៧​របស់​អ.ស.ប ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ​មា​នប្រសាសន៍​ថា ពិភពលោក​​កំពុង​តែ​ប្រឈម​មុខ​នឹងការ​ប្រឈម​ធំៗ​ដើម្បី​ធានា​ដល់​អនាគត​របស់ខ្លួន​ ខណៈ

លោក​បាន​គីមូន​ ស្នើរដ្ឋជាសមាជិក​​​អ.ស.ប​ បង្កើន​ការខិ​តខំប្រឹង​ប្រែងដោះ​ស្រាយ​វិបត្ត​ិ​ដែល​មាន​ការ​កើន​ឡើង​លើ​ពិភព​លោក​
អគ្គលេខាធិការ​អ.ស.ប​លោកបាន​​គី​មូន ​ក្នុង​សង្កថា​​បើក​ការជជែក​​​ពិភាក្សា​ទូទៅ​នៃមហា​សន្និបាត​លើក​ទី​៦៧​របស់​អ.ស.ប ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ​មា​នប្រសាសន៍​ថា ពិភពលោក​​កំពុង​តែ​ប្រឈម​មុខ​នឹងការ​ប្រឈម​ធំៗ​ដើម្បី​ធានា​ដល់​អនាគត​របស់ខ្លួន​ ខណៈ​ដែល​ធនធាន​មានតម្លៃ​ទាំង​ឡាយ​ ដែល​បម្រើ​ដល់ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ និង​កាត់​បន្ថយ​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ត្រូវ​​​ប្រើ​ខ្ជះ​ខ្ជាយ​ទៅ​លើ​បណ្តា​អាវុធ​សម្លាប់​រង្គាល​​ ។

លោក​បា​​ន​​គីមូន គូស​បញ្ជាក់​ថា ឆ្នាំ​នេះ​ខ្ញុំ​សូម​ធ្វើ​ការ​អំពាវ​នាវ​ជាបន្ទាន់​ចំពោះ​​ថ្នាក់​ដឹក​នាំ​គ្រួសារ​​ម​នុស្សជាតិ ​។ ​យើង​កំពុង​ស្ថិតក្នុង​ដំណាក់​កាល​ចលាចល​​មួយ​ដោយសារ​ការផ្លាស់ប្តូរ​​និង​​កា​រ​ឆ្លង​កាត់​ ខណៈ​ពេល​វេលា​មិន​ស្ថិត​នៅ​ខាង​យើង ។លោកបន្តថា ការប្រើ​ប្រាស់​របស់​យើង​នូវ​បណ្តាធនធាន​​រុញច្រាន​​ ពិភព​លោក​ដល់​កម្រិត​មួយ​ដែល​ផែនដី​ពុំអាច​រ៉ាប់​រ៉ងបាន ។ សម្រាប់​បរិ​ស្ថាន​មួយ​​ចំនួន​​ពេល​នេះ​​វា​​ដល់​កម្រិត​មាន​ផល​ប៉ះពាល់ ​។ ​យោង​តាម​ពួក​អ្នក​វិទ្យាសាស្ត្រ​ល្បី​ៗ​នៃ​​ពិភព​លោក​ថា ​យើង​ត្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ដើម្បី​កុំ​ឱ្យ​វា​ហួស​ពេល ។

​ប្រមុខ​រដ្ឋនិង​ប្រមុខ​រដ្ឋាភិបាល​ជាច្រើន​រូប​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅទី​ក្រុង​ញូវ​យ៉ក​ដើម្បី​​ចូល​រួម​ក្នុង​​ការជជែក​ពិភាក្សា​ទូ​ទៅ​​ក្នុង​មហា​សន្និបាត​អ.ស.ប​ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី​២៥ កញ្ញា​ ទៅ​រួច​បន្តរហូត​ដល់​ថ្ងៃទី​១ តុលា ។​លោកបាន​​​​គីមូន ​បាន​សម្តែង​ការអបអរ​សា​ទរ​ចំពោះ​ការ​រីក​ចម្រើន​សំខាន់​ៗ​ក្នុងការតស៊ូ​ប្រឆាំង​ភាព​​ក្រី​ក្រ ​ដែល​កាត់​បន្ថយ​បាន​ពាក់​កណ្តាល​នៃអត្រា​អ្នក​ក្រី​ក្របំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ​​។ លោកក៏​លើក​ឡើង​ដែរ​ពី​​ការ​ឆ្លងកាត់​ប្រជា​ធិបតេយ្យ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈឹម​បូពា​៌​នៅមីយ៉ាន់​ម៉ា ​និង​នៅ​ប្រទេស​ជា​​ ច្រើន​ទៀត​នៃ​ពិភព​លោក ។ ​ម្យ៉ាង​ទៀត​លោក​​បាន​សរសើរ​ដល់​​​ទ្វីបអាស៊ី​ និង​អាហ្វ្រិក​ ដែល​បច្ចុប្បន្ន​មាន​កំណើន​​​សេដ្ឋ​កិច្ច​ យ៉ាង​លឿន​​ ។

ស្តី​ពី​បញ្ហា​ស៊ីរី​ដែល​នៅទី​នោះ​មនុស្ស​ជាង​១៨.០០០​នាក់​ ហើយ​ត្រូវ​ស្លាប់​ តាំងពី​ចាប់​ផ្តើម​មានវិបត្តិ​កាលពី​១៨ខែមុន​មក ​ហើយ​ពល​រដ្ឋ​ស៊ីរី​ជិត​២,៥​លាន​នាក់ ​ត្រូវការ​ជំនួួយ​មនុស្ស​ធម៌​បន្ទាន់​​​លោកបាន​​គីមូន អះអាង​ពី​ភាព​កាន់​តែដុន​ដាប​​​នៃសភាព​ការណ៍​នៅ​ទី​នោះ​​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ​ដែល​គំរាមកំហែង​ដល់​ស្ថេរ​ភាព​នៅ​មជ្ឈឹម​​បូព៌ា ៕