ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​​ចរាចរ​​​ខេត្ត​បន្ទាយ​មានជ័យ​​​ត្រួត​ពិនិត្យ​​​ជាតិ​ស្រវឹង​​​ពេល​យប់​

12 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ​​​ ៖ ​ដើម្បី​​​រឹត​បន្តឹង​​​ការ​អនុវត្ត​​​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវ​គោក​​​​ឱ្យ​កាន់​តែ​មាន​​ប្រសិទ្ធ​ភាព​​​កាត់​បន្ថយ​អត្រា​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ឱ្យ​នៅកម្រិត​​​​​ទាប នា​​យប់​ថ្ងៃទី​​២៥ កញ្ញា ​កម្លាំង​​នគរ​បាល​​ចរាចរ​ផ្លូវ​​គោក​​ខេត្ត​​​បានចុះ​​ធ្វើ​យុទ្ធនា​​​​ការ​ត្រួត​ពិនិត្យ​​​ជាតិ​ស្រវឹង​លើ​អ្នក​បើក​បរ​​ទោ​ចក្រ​យាន​យន្ត​​​ពេល​យប់​លើ​ដង​ផ្លូវ​​​ជាតិ​លេខ​​៥ ស្ថិត​ក្នុង​ភូមិ​​​៤ សង្កាត់​​​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​​ ។

លោកវរសេនីយ៍​​ទោ​​ឈឿម សុផុន នាយ​ការិយាល័យ​​​​​នគរ​បាល​​​ចរាចរខេត្ត​បន្ទាយ​មាន​ជ័យ​​​បាន​ឱ្យដឹងថា ​អនុវត្ត​​តាម​បទ​បញ្ជា​​​របស់​លោក​នាយ​ឧត្តម​សេនីយ៍​​​អគ្គស្នង​ការ​​នគរ​បាល​ជាតិ​ និង​ការ​​​ណែនាំ​​ពី​លោក​ប្រធាន​គណៈ​បញ្ជា​ការ​​ឯក​ភាព​​រដ្ឋ​បាល​ខេត្ត​ និង​ការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តម​សេនីយ៍​​​ស្នង​ការ​​នគរ​បាល​ខេត្ត​​បន្ទាយ​មានជ័យ​​ឱ្យ​កម្លាំង​​​នគរ​បាល​ចរាចរ​ផ្លូវ​គោក​ ធ្វើយ៉ាង​ណា​​ត្រូវ​ចុះ​​ត្រួត​​ពិនិត្យ​​​​លើការ​អនុវត្ត​​​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​បាន​​ជាក់​លាក់​ ទើប​នៅយប់​​ថ្ងៃទី​​២៥ កញ្ញា ​​កម្លាំង​នគរ​បាល​ចរាចរ​ខេត្ត​បាន​ត្រួត​ពិនិត្យ​អ្នកបើក​បរ​​ទោចក្រយាន​យន្ត​ពេល​យប់​ដែល​មាន​ជាតិ​ស្រវឹង​​ មិនពាក់​មួក​សុវត្ថិ​ភាព​ ម៉ូតូ​គ្មាន​កញ្ចក់​ជា​ដើម​ ។

ជាលទ្ធផល​កម្លាំង​ត្រួត​​​​ពិនិត្យ​ទៅ​លើ​ម៉ូតូ​​​បាន​ចំនួន​​​​​៣៣​គ្រឿង​​​​ដែល​ក្នុង​នោះអ្នក​បើក​ម៉ូតូ​មិនពាក់​មួក​សុវត្ថិភាព​មានចំនួន​៦​គ្រឿង​ គ្មាន​​​កញ្ចក់​មើល​ក្រោយ​​​២​គ្រឿង​ ត្រួត​ពិនិត្យ​​អ្នក​បើក​ម៉ូតូ​​ដែល​សង្ស័យ​មាន​ជាតិ​ស្រវឹង​​២៥​គ្រឿង​ ក្នុង​នោះ​បាន​​​​រក​ឃើញ​​​អ្នក​មាន​​ជាតិ​ស្រវឹង​​​ចំនួន​​​១០​នាក់​​ ។លោក​​​នាយការិយាល័យ​​​បាន​បញ្ជាក់​​ថា ​​ក្នុង​រយៈ​​ពេល​​​មួយ​​ថ្ងៃ​​​អត្រា​អ្នក​ស្លាប់​​​ដោយគ្រោះ​ថ្នាក់​​ចរាចរណ៍​​​ទូទាំង​​ប្រទេស​​មាន​ចំនួន​ពី​​៥​ទៅ​​៦​នាក់​ របួស​ធ្ងន់​​​-​ស្រាល​​​​​ពី​​១០​ទៅ​​១៥​នាក់​ ដូច្នេះ​​ដើម្បី​ឱ្យ​អត្រា​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មាន​កម្រិត​ទាប​ លុះ​ត្រា​តែ​អ្នក​បើក​​​យាន​យន្ត​គ្រប់​ប្រភេទ​​​ចូល​រួម​គោរព​​ច្បាប​់​ចរាចរណ៍​​ទាំង​​អស់​គ្នា​​​ ៕