ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​​ចេញ​ដីកា​បង្គាប់​​ឱ្យ​​មន្ត្រី​បរិស្ថាន​​ប្រគល់​​រថយន្ត​មួយ​​គ្រឿង​​ជាវត្ថុ​តាង​មក​រក្សាទុក​

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ចៅក្រម​សាលា​ដំ​បូង​ខេត្ត​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​អង្គភាព​បរិស្ថាន​ការពារ​តំបន់​ធម្មជាតិ​អង្គរ​ប្រគល់​រថយន្ដ​មួយ​គ្រឿង​ជា​វត្ថុ​តាង​បទល្មើស​ឈើ​គ្រញូង​យក​មក​រក្សាទុក បន្ទាប់​ពី​អង្គភាព​នោះ​បាន​យក​ទៅ​ប្រើប្រាស់​អស់​មួយ​រយៈពេល​មក​។

ដីកា​បង្គាប់​ខាងលើ​ធ្វើ​ឡើង​នៅ​គ្រា​គេ​ឃើញ​មាន​រថយន្ដ​ទំនើប​ៗ​ជា​វត្ថុ​តាង​បទល្មើស​ឈើ​គ្រញូង​ដូច​គ្នា​ជា​ច្រើន​គ្រឿង កំពុង​ត្រូវ​បាន​គេ​បែងចែក​ឱ្យ​គ្នា​

ខេត្តសៀមរាប ៖ ចៅក្រម​សាលា​ដំ​បូង​ខេត្ត​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​អង្គភាព​បរិស្ថាន​ការពារ​តំបន់​ធម្មជាតិ​អង្គរ​ប្រគល់​រថយន្ដ​មួយ​គ្រឿង​ជា​វត្ថុ​តាង​បទល្មើស​ឈើ​គ្រញូង​យក​មក​រក្សាទុក បន្ទាប់​ពី​អង្គភាព​នោះ​បាន​យក​ទៅ​ប្រើប្រាស់​អស់​មួយ​រយៈពេល​មក​។

ដីកា​បង្គាប់​ខាងលើ​ធ្វើ​ឡើង​នៅ​គ្រា​គេ​ឃើញ​មាន​រថយន្ដ​ទំនើប​ៗ​ជា​វត្ថុ​តាង​បទល្មើស​ឈើ​គ្រញូង​ដូច​គ្នា​ជា​ច្រើន​គ្រឿង កំពុង​ត្រូវ​បាន​គេ​បែងចែក​ឱ្យ​គ្នា​ជិះ​ជា​លក្ខណៈ​ឯក​ជន ហើយ​រថយន្ដ​ខ្លះ​ត្រូវ​បាន​បង្ក​ឱ្យ​ខូចខាត និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បាញ់ថ្នាំ​ពណ៌​ខុស​ពី​ទ្រុងទ្រាយ​ដើម រួច​បំពាក់​ស្លាក​លេខ​ថ្មី​ជិះ​ជា​លក្ខណៈ​ឯកជន​ផង​ដែរ​។

ចៅក្រម​សាលាដំបូង​ខេត្ដ ​លោក​អិុត សុធា ដែល​ជា​អ្នក​ចេញ​ដីកា​បង្គាប់​ឱ្យ​មន្ដ្រី បរិស្ថាន​យក​រថយន្ដ​វត្ថុ​តាង​មក​រក្សា​ទុក​វិញ​នោះ​បាន​មាន​ប្រសាសន៍​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា ២០១២ ថា «​ខ្ញុំ​បាន​ចេញ​ដីកា​រយៈពេល​មួយ​ខែ​មក​ហើយ បង្គាប់​ឱ្យ​មន្ដ្រី​បរិស្ថាន​អង្គភាព​ការពារ​ទេ​សភាព​តំបន់​ធម្មជាតិ​អង្គរ​ហ្នឹង យក​រថយន្ដ​មួយ​គ្រឿង​ជា​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មក​ទុក​វិញ ដើម្បី​រក្សា​បាន​នូវ​គុណភាព​របស់​វា​មុន​នឹង​មាន​សាលក្រម​ស្ថាពរ​ពី​តុលាកា​រថា ​តើ​ត្រូវ​រឹបអូស​ចូល​សម្បត្ដិ​រដ្ឋ ឬ​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​»។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕